ពាណិជ្ជកម្មលក់ដុំ និងរាយរបស់ម៉ាឡេស៊ីមានកំណត់ត្រាកើនឡើង ៥,២% ក្នុងខែមីនា ឆ្នាំ២០២៤ ជាមួយតម្លៃសរុប ១៤៥,៧ ប៊ីលានរីងហ្គីត ធៀបនឹងខែដូចគ្នាកាលពីឆ្នាំ២០២៣ ដោយយោងទៅតាមនាយកដ្ឋានស្ថិតិម៉ាឡេស៊ី(DOSM)។
នៅក្នុងសេចក្តីថ្លែងការណ៍ របស់ប្រធានស្ថិតិ លោក Datuk Seri Dr Mohd Uzir Mahdin បាននិយាយថា គឺត្រូវបានជំរុញដោយមានការកើនឡើង ៧,១% ឬ ៤,២ប៊ីលានរីងហ្គីត ហើយនៅក្នុងអនុវិស័យពាណិជ្ជកម្មលក់រាយដល់ ៦២,៨ ប៊ីលានដុល្លារ។ លោកប្រធាន DOSM បានបន្តទៀតថា ពណិជ្ជកម្មលក់ដុំបានពង្រីក ៤,០% ឬ ២,៥ប៊ីលានរីងហ្គីត ទៅ ៦៤,១ប៊ីលានរីងហ្គីត។
នៅក្នុងបីខែដំបូងនៃឆ្នាំ២០២៤ លក់ដុំ និងរាយបានចុះបញ្ជីពាណិជ្ជកម្មសរុប ៤២៩,២ ប៊ីលានរីងហ្គីត បានធ្វើឱ្យសន្ទស្សន៍ទំហំពាណិជ្ជកម្មលក់ដុំ និងរាយ កើនឡើងចំនួន ៣,៧% ធៀបនឹងឆ្នាំមុន ហើយកើនឡើង ១៥២,៨ ពិន្ទុ។
ការលក់ដុំ និងរាយបានគាំទ្រដោយហាងទំនិញ (២,៦%), ហាងឯកទេស (១,៨%) និងទំនិញប្រើប្រាស់ក្នុងផ្ទះ (១,៧%), អាហារ ភេសជ្ជៈ និងថ្នាំជក់ (៥,៤%), វត្ថុធាតុដើមកសិកម្ម និងសត្វមានជីវិត (៣,២%), គ្រឿងម៉ាស៊ីន ឧបករណ៍ និងការផ្គត់ផ្គង់ (១,៤%), និងលក់ដុំលើថ្លៃឈ្នួល ឬកិច្ចសន្យា (២,០%) ជាដើម។