ពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ី បានបន្តរក្សាបានកំណើនក្នុង ខែមេសា ឆ្នាំ២០២៤ ចំនួនពីរខ្ទង់ ១២,១% មានតម្លៃដល់ទៅ ២២១,៧៤ ប៊ីលានរីងហ្គីត ធៀបនឹងខែមេសា ឆ្នាំ២០២៣ ដែលជាកំណើនលើកទី៤ ជាប់ៗគ្នា។
យោងតាមក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មបានឲ្យដឹងថា ស្របតាមការស្ទុះងើបឡើងវិញនៃពាណិជ្ជកម្មសកល គឺការនាំចេញក្នុងខែមេសា ឆ្នាំ២០២៤ បានស្ទុះងើបឡើងវិញ ៩,១% ស្មើនឹង ១១៤,៧២ ប៊ីលានរីងហ្គីត និងការនាំចូល បានកើនឡើង ១៥,៦% ស្មើនិង ១០៧,០២ ប៊ីលានរីងហ្គីត។
កំណើននេះត្រូវបានរួមចំណែកជាចម្បងដោយការនាំចេញខ្ពស់នៃគ្រឿងម៉ាស៊ីន ឧបករណ៍ និងគ្រឿងបន្លាស់ សារធាតុគីមី និងផលិតផលគីមី ប្រេងឆៅ និងផលិតផលកសិកម្មផ្អែកលើប្រេងដូង ព្រមទាំងផលិតផលដែក។
ទាក់ទងនឹងទីផ្សារ ការនាំចេញទៅកាន់អាស៊ាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប(EU) ចំពោះការនាំចេញទៅកាន់ប្រទេសចិន បានស្ទុះងើបឡើងវិញបន្ទាប់ពីកំណើនអវិជ្ជមានកាលពីខែមុន។ ទាំងនេះគឺជាការឆ្លុះបញ្ជាំងពីការងើបឡើងវិញនៃសេដ្ឋកិច្ចដែលកំពុងកើនឡើងនៅក្នុងទីផ្សារនាំចេញសំខាន់ៗរបស់ប្រទេសម៉ាឡេស៊ី។
ការនាំចេញរបស់ម៉ាឡេស៊ីទៅកាន់ដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ក្នុងខែមេសា ឆ្នាំ២០២៤ បានកើនឡើង ៤,៤% ស្មើនិង ៧៨,០៣ ប៊ីលានរីងហ្គីត។