8 Mar 2022 - The Ministry of Women’s Affairs, the National Bank of Cambodia and Visa celebrate completion of partnership on Promoting Financial Lit.
រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានធ្វើការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការធ្វើបរិយាបន្នផ្នែកឌីជីថល និងហិរញ្ញវត្ថុ ដល់ស្ត្រី និងយុវជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការបណ្តុះបណ្តាលនូវជំនាញឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុសំខាន់ៗ ដែលនឹងជួយពួកគាត់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចអាជីវកម្មប្រកបដោយចីរភាព និងត្រួសត្រាយផ្លូវសម្រាប់ភាពជោគជ័យរយៈពេលវែង។ យោងតាមរបាយការណ៍របស់អង្គការ OECD[1] បានរកឃើញថា សហគមន៍ជនបទ ស្ត្រី និងក្រុមជនជាតិភាគតិចមួយចំនួន ប្រឈមឧបសគ្គក្នុងការសម្រេចបាននូវការប្រើប្រាស់ជម្រើសឌីជីថលពេញលេញ។ ទំនៀមទម្លាប់ វប្បធម៌ និងកង្វះជម្រើសផ្នែកហិរញ្ញវត្ថុផ្លូវការ បានក្លាយជាឧបសគ្គរាំងស្ទះក្នុងការសម្រេចបាននូវកំណើនទាំងនោះ។
ប្រជាជនវ័យក្មេងមួយភាគធំ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (ប្រមាណជាមួយភាគបី) បូករួម និងអាជីវកម្មខ្នាតតូច ខ្នាតមីក្រូ (SMBs) សហគ្រាសធុនតូច និងមធ្យម (MSMEs) នៅក្នុងតំបន់ គឺស្មើនឹង៩៩ភាគរយនៃអាជីវកម្មទាំងអស់ ដែលនេះហើយគឺជា កូនសោរសម្រាប់កំណើនសេដ្ឋកិច្ច។ ក្រុមហ៊ុន Visa កំពុងចូលរួមជួយដល់វឌ្ឍនភាពនេះតាមរយៈការលើកកម្ពស់ជំនាញឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ (SMB) ដែលដឹកនាំដោយស្ត្រី និងយុវជនវ័យក្មេង។ នៅក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុន Visa បានជួយសម្រួលអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ ចំនួន១០លានអាជីវកម្ម នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅរកឌីជីថលយានកម្ម។ មូលនិធិ Visa បានប្តេជ្ញាចិត្ត ក្នុងការផ្តល់ជំនួយជាង ៤៧លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ (SMBs) ដែលដឹកនាំដោយស្ត្រី ចំនួន ២លាននាក់ និងរក្សាបាននិរន្តរភាពការងារចំនួន ៥០០,០០០ ហើយថ្មីៗនេះ ក៏បានបន្ថែមការប្តេជ្ញាចិត្តក្នុងការផ្តល់នូវជំនួយដល់សេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ ក្នុងទំហំទឹកប្រាក់ ចំនួន ១០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ឆ្នាំ ។
8 Mar 2023 - MoWA and The Asia Foundation, Financial literacy and women empowerment programs
លោក Stephen Karpin ប្រធាននាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បាននិយាយថា៖ “នៅក្នុងប្រទេសកម្ពុជា ស្ត្រី និងយុវជន គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្នុងតំបន់ និងជាចលករដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ បេសកកម្មរបស់ក្រុមហ៊ុន Visa គឺលើសពីការធ្វើប្រតិបត្តិការនៅក្នុងតំបន់ ដោយសារតែយើងផ្តោតលើការផ្តល់ត្រលប់ជូនទៅសហគមន៍វិញតាមរយៈការលើកកម្ពស់ការធ្វើបរិយាបន្ន ឌីជីថល និងហិរញ្ញវត្ថុ ដោយការប្រើប្រាស់ធនធាន និងបណ្តាញដ៏ធំទូលាយរបស់យើង។ យើងមើលឃើញពីឥទ្ធិពលនៃការធ្វើបរិយាបន្នហិរញ្ញវត្ថុ និងជឿជាក់លើការផ្តល់សិទ្ធអំណាចដល់បុគ្គល និងសហគមន៍ នូវលទ្ធភាពក្នុងការទទួលបានឧបករណ៍ហិរញ្ញវត្ថុជាសកល។ ក្នុងនាមជាអ្នកដឹកនាំដ៏សំខាន់មួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Visa បានធ្វើការប្តេជ្ញាចិត្តក្នុងការនាំយកឧបករណ៍ហិរញ្ញវត្ថុទាំងនេះទៅកាន់មនុស្សគ្រប់គ្នា ដោយធានាថាសហគមន៍ទាំងអស់អាចទទួលបានភាពរីកចម្រើននៅក្នុងសេដ្ឋកិច្ចឌីជីថល សូម្បីតែបុគ្គលដែលស្ថិតនៅតំបន់ដាច់ស្រយាលក៏ដោយ ។
អ្នកស្រី Kelly Tullier អនុប្រធាន ប្រធានប្រជាជន និងមន្ត្រីកិច្ចការសាជីវកម្ម របស់ក្រុមហ៊ុន Visa បានមានប្រសាសន៍បន្ថែមទៀតថា៖ “សម្រាប់ក្រុមហ៊ុន Visa យើងប្តេជ្ញាគាំទ្រនិងផ្តល់សិទ្ធិអំណាចដល់ស្ត្រី ជាពិសេសស្ត្រីជាម្ចាស់អាជីវកម្មខ្នាតតូច ក្នុងដំណើរផ្លូវឆ្ពោះទៅរកភាពជោគជ័យ។ ដំណើរទស្សនៈកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសវៀតណាមថ្មីៗនេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំមូលដ្ឋានដើម្បីធ្វើការផ្លាស់ប្តូរប្រកបដោយអត្ថន័យនៅក្នុងសហគមន៍របស់ពួកគេ។ យើងបានជួបដៃគូសហការរបស់ មូលនិធិ Visa គឺ WISE Vietnam (Women’s Initiative for Startups and Entrepreneurship-គំនិតផ្តួចផ្តើមរបស់ស្ត្រីសម្រាប់ការចាប់ផ្តើមអាជីវកម្ម និងភាពជាសហគ្រិន) ដែលបានគាំទ្រសហគ្រិនស្ត្រីចំនួន ១០០,០០០នាក់ នៅក្នុងប្រទេសវៀតណាម ក្នុងការជំរុញលទ្ធភាពប្រើប្រាស់ឧបករណ៍ឌីជីថលដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។ ទន្ទឹមនឹងនេះ ភាពជាដៃគូរបស់ក្រុមហ៊ុន Visa ជាមួយមូលនិធិអាស៊ី អនុញ្ញាតឱ្យយើងធ្វើការជាមួយភ្នាក់ងាររដ្ឋាភិបាល និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់អាជីវកម្មក្នុងស្រុក និងជួយឱ្យសេដ្ឋកិច្ចឌីជីថលរីកចម្រើន។ តាមរយៈការគាំទ្រគ្នាទៅវិញទៅមក យើងបង្កើតមូលដ្ឋានគ្រឹះមួយ សម្រាប់អនាគតដ៏ត្រឹមត្រូវ និងសមធម៌ ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា”។
16 Jan 2020 - National Bank of Cambodia, Ministry of Women’s Affairs, and Visa launch program to improve women’s financial literaAcy
ក្រុមហ៊ុន Visa និង មូលនិធិ Visa បង្កើតភាពជាដៃគូយុទ្ធសាស្ត្រដែលជួយជំរុញការធ្វើបរិយាបន្នឌីជីថល និងហិរញ្ញវត្ថុ ទៅក្នុងសហគមន៍នានាទូទាំងអាស៊ីអាគ្នេយ៍ ជាមួយនឹងគំនិតផ្តួចផ្តើមគាំទ្រនូវគម្រោងមួយចំនួន ដែលបង្កើតឡើងក្នុងគោលបំណងធ្វើការផ្លាស់ប្តូរជាវិជ្ជមាន និងនិរន្តភាពនៅក្នុងសង្គម រួមមានដូចជា៖
ការគាំទ្រស្ត្រី តាមរយៈកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Visa សហការក្នុងភាពជាដៃគូ ជាមួយក្រសួងកិច្ចការនារី (MoWA) និង ធនាគារជាតិនៃកម្ពុជា (NBC) បានបន្តគាំទ្រស្ត្រីតាមរយៈគម្រោង “ការលើកកម្ពស់កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបង្កើនភាពអង់អាចដល់ស្ត្រីជាសហគ្រិន”។ ចាប់តាំងពីឆ្នាំ ២០២០ មក ក្រុមហ៊ុន Visa, ក្រសួងកិច្ចការនារីនៅកម្ពុជា និង ធនាគារជាតិនៃកម្ពុជា បានសហការគ្នាក្នងភាពជាដៃគូ ដាក់ចេញនូវគម្រោង “ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបង្កើនភាពអង់អាចសម្រាប់ស្ត្រី និងស្ត្រីជាសហគ្រិន” ជាគំនិតផ្តួចផ្តើមរយៈពេល ៤ ឆ្នាំ ដែលបានជួយស្រី្តដែលជាសហគ្រិន និងនិស្សិត ជាង ១០,០០០ នាក់។ ក្រុមហ៊ុន Visa ប្តេជ្ញាគាំទ្រការប្តេជ្ញាចិត្តរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការកាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុឲ្យបានពាក់កណ្តាល ពី ២៧ភាគរយ មក ១៣ភាគរយ យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥។
មូលនិធិ Visa បានសហការក្នុងភាពជាដៃគូជាមួយមូលនិធិអាស៊ី នឹងបានគាំទ្រជួយដល់សហគ្រិនជាស្ត្រី ជាង ១,២០០នាក់នៅក្នុងប្រទេសហ្វីលីពីន និងកម្ពុជា។ នៅក្នុងប្រទេសកម្ពុជា គម្រោងនេះ បានជួយដល់សហគ្រិនស្ត្រីចំនួន ៨០០នាក់ នៅទូទាំង ១២ ខេត្ត នៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានដើមទុន និងពង្រីកអាជីវកម្មរបស់ពួកគេ តាមរយៈការបណ្តុះបណ្តាលនូវជំនាញឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំនាញអាជីវកម្ម ការធ្វើផែនការហិរញ្ញវត្ថុ នឹងការគាំទ្រការនាំយកអាជីវកម្មចូលទៅកាន់ទីផ្សារអនឡាញ តាមរយៈថ្នាលពាណិជ្ជកម្មអេឡិចត្រូនិច។
ការគាំទ្រយុវជន ម្ចាស់អាជីវកម្មដឹកនាំដោយស្ត្រី និង ជនជាតិភាគតិចនៅប្រទេសវៀតណាម
នៅក្នុងប្រទេសវៀតណាម កម្មវិធី “ពន្លឿនអាជីវកម្មរបស់ខ្ញុំ” តាមរយៈការសហការក្នុងភាពជាដៃគូរវាង ក្រុមហ៊ុន Visa មូលនិធិអាស៊ី និងមជ្ឈមណ្ឌលសម្រាប់ស្ត្រី និងការអភិវឌ្ឍន៍ ផ្តល់ជូនចំណេះដឹងផ្នែកហិរញ្ញវត្ថុ អាជីវកម្ម និងឌីជីថលកម្រិតមូលដ្ឋាន ដល់ម្ចាស់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ (SMB) របស់វៀតណាម ស្ថិតនៅក្នុងតំបន់ដែលប្រឈមនឹងការលំបាក។ បេសកម្មមួយនេះ គឺដើម្បីផ្តល់សិទ្ធអំណាចដល់ស្ត្រីជាសហគ្រិន ចំនួន ២៥,០០០នាក់ ក្នុងរយៈពេល ៣ឆ្នាំ ខាងមុខ។ លើសពីនេះ កាលពីឆ្នាំ ២០២៣ ក្រុមហ៊ុន Visa បានធ្វើការគាំទ្រដល់គ្រួសារ និងសហគមន៍ជនជាតិភាគតិច តាមរយៈភាពជាដៃគូជាមួយគណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិភាគតិច ដោយធ្វើការចុះហត្ថលេខាលើសេចក្តីព្រមព្រៀង រយៈពេលបីឆ្នាំ ជាមួយធនាគាររដ្ឋរបស់ប្រទេសវៀតណាម។ កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០២២ ជាមួយគណៈកម្មាធិការមជ្ឈិមវៀតណាម សមាគមនិស្សិត ស្វែងរកការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងធុរកិច្ចនៅក្នុងប្រទេសវៀតណាម។
8 Mar 2022 - The Ministry of Women’s Affairs, the National Bank of Cambodia and Visa celebrate completion of partnership on Promoting Financial Lit.
ប្រទេសឥណ្ឌូនេស៊ី៖ ការផ្តល់សិទ្ធិអំណាចដល់អាជីវកម្មខ្នាតតូច និង ខ្នាតមីក្រូ (SMBs) ដែលដឹកនាំដោយស្ត្រី តាមរយៈការលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុ និងឌីជីថល
នៅក្នុងប្រទេសឥណ្ឌូនេស៊ី កម្មវិធីបង្រៀនជំនាញផ្នែកចំណេះដឹងផ្នែកហិរញ្ញវត្ថុមួយ ដែលមានឈ្មោះថា “Ibu Berbagi Bijak” ដែលបកប្រែថា “ស្ត្រី និងការចែករលែកចំណេះដឹង - Women Sharing Wisdom” បានជះឥទ្ធិពលជាវិជ្ជមានដល់ស្ត្រីជាង ១,៤០០នាក់ ចាប់តាំងពីឆ្នាំ ២០១៧ មក ក្នុងនោះរួមមានទាំងសហគ្រាសខ្នាតតូច និងខ្នាតមធ្យម (MSMEs) ដែលដឹកនាំដោយស្ត្រីច្រើនជាង ១,០០០ នៅទូទាំង Central Java, Yogyakarta, Bali និង West Java តាមរយៈសិក្ខាសាលា វគ្គបណ្តុះបណ្តាល វេទិកាពិភាក្សា និងការផ្គូផ្គងអាជីវកម្មជាដើម។ កម្មវិធីនេះដំណើរការដោយរលូន ក៏ដោយសារមានការគាំទ្រពី អាជ្ញាធរ រដ្ឋាភិបាលក្នុងតំបន់ ធនាគារឥណ្ឌូនេស៊ី ស្ថាប័នហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត ក្រសួងសហករណ៍ និងសហគ្រាសធុនតូច និងមធ្យមផងដែរ។
លើសពីនេះ មូលនិធិ Visa បានសហការជាមួយ UN Women និងសមាគមស្វីសសម្រាប់សហគ្រិន (Swiss Association for Entrepreneurs) នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន បង្កើតកម្មវិធីដែលត្រូវបានរចនាឡើងជាពិសេសដើម្បីគាំទ្រដល់អាជីវកម្មថែទាំ ដែលដឹកនាំដោយស្ត្រី។ កម្មវិធីនេះបានផ្តល់ឱ្យអ្នកចូលរួមនូវការបណ្តុះបណ្តាលផ្នែកធុរកិច្ចសំខាន់ៗ ការប្រឹក្សាយោបល់ ឱកាសបង្កើតបណ្តាញ និងលទ្ធភាពទទួលបានផ្នែកហិរញ្ញវត្ថុ។ បន្ទាប់ពីបិតវគ្គជំនាន់ទីមួយ វាបានផ្តល់លទ្ធផលជាវិជ្ជមានដល់បុគ្គលជាង ២៧,000នាក់ ឲ្យទទួលបានសេវាថែទាំ និងផ្តល់ការងារដល់បុគ្គលិក និង អ្នកថែទាំឯករាជ្យ ច្រើនជាង ៦,៥០០នាក់ ផងដែរ។
8 Mar 2023 - MoWA and The Asia Foundation, Financial literacy and women empowerment programs
ប្រទេសហ្វីលីពីន៖ ការអប់រំ យុវជន និងគ្រូបង្រៀន ស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈរោងមហោស្រព
កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Visa នៅក្នុងប្រទេសហ្វីលីពីន ដែលចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៧ បានផ្តល់ការអប់រំដល់សិស្ស និងគ្រូបង្រៀនជាង ៣៦,០០០នាក់ នៅតាមសាលារៀន ចំនួន ៦៤ នៅទូទាំង ២១ទីក្រុង។ ក្រុមហ៊ុន Visa ធ្វើការជាមួយ រោងមហោស្រព Tanghalang Pilipino នៃមជ្ឈមណ្ឌលវប្បធម៌របស់ប្រទេសហ្វីលីពីន និង អង្គការ Teach for the Philippines (TFP) ដែលជាអង្គការមិនរកប្រាក់ចំណេញ ដោយមានការគាំទ្រពី Bangko Sentral ng Pilipinas ។ កម្មវិធីនេះនិយាយជាភាសា Tagalog skit និងបានធ្វើការសម្តែងបង្ហាញនៅក្នុងសាលារៀន ដោយផ្តោតលើប្រធានបទ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ថ្មីៗនេះ អង្គការ Teach for Philippines (TFP) ទើបនឹងទទួលបានជំនួយពី មូលនិធិ Visa ដែលជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីគំាទ្រដល់ការអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់សិស្សានុសិស្ស និងអភិវឌ្ឍអ្នកដឹកនាំ ដែលពួកគេទាំងនោះ នឹងក្លាយទៅជាឥស្សរជនដ៏មានឥទ្ធិពលដែលអាចបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសាលារៀន និងអង្គការដែលពាក់ព័ន្ធនៅក្នុងវិស័យអប់រំ។
ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ចំពោះការបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សង្គមជារួម បានផុសចេញជាផ្លែផ្កាមួយចំនួន ពោលគឺយើងបានជំរុញអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ (SMBs) ប្រមាណជា ៦៧លាន នៅទូទាំងពិភពលោក ក្នុងការបង្កើតលទ្ធភាពឌីជីថលរបស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែមស្តីអំពីគំនិតផ្តួចផ្តើមដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សង្គម ការផ្តល់នូវធនធាន និងដំណោះស្រាយសម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ សូមទៅអាចមជ្ឈមណ្ឌលអាជីវកម្មខ្នាតតូចរបស់ក្រុមហ៊ុន Visa ។ សម្រាប់ព័ត៌មានបន្ថែមស្តីពីមូលនិធិ Visa សូមអានរបាយការណ៍ដែលបានចុះផ្សាយ។
16 Jan 2020 - National Bank of Cambodia, Ministry of Women’s Affairs, and Visa launch program to improve women’s financial literaAcy
អំពីក្រុមហ៊ុន Visa
ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕