ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន “សមាគមសិល្បករខ្មែរ” បានប្រារព្ធកម្មវិធីដ៏ធំលើកដំបូងរបស់ខ្លួន គឺ “ពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរ លើប្រធានបទ «អ្នកស្នងមរតក»។
ពិធីយប់មិញនេះ បានផ្ដល់ស្នាមញញឹមដល់សិល្បករគ្រប់ស្រទាប់ ទាំងព្រឹទ្ធាចារ្យសិល្បករ និងសិល្បករជំនាន់ថ្មីរាប់រយនាក់ តាមពាក្យស្លោកថ្មីមួយរបស់សមាគម គឺ “រក្សាចាស់បង្កើតថ្មី”។
ក្នុងស្មារតីមោទកភាពសិល្បៈរបស់ជាតិខ្មែរ សិល្បករទាំងអស់បានរៀបចំខ្លួនតាមលំនាំសំលៀកបំពាក់ប្រពៃណីលេចចេញជាម៉ូតស្អាតៗគួរអោយចាប់អារម្មណ៍ ពោរពេញដោយភាពថ្លៃថ្នូរ។ ខាងក្រោមនេះ គឺឈុតសំលៀកបំពាក់ប្រពៃណីរបស់សិល្បការិនីខ្មែរល្បីៗ…តស់…ទស្សនាទាំងអស់គ្នា៖