ខណៈពេលដែលទិដ្ឋភាពហាងកាហ្វេនៅក្នុងទីក្រុងហុងកុង ប្រហែលជាមិនសូវសម្បូរច្រើនដូចនៅប្រទេសកូរ៉េខាងត្បូង ឬប្រទេសជប៉ុននោះទេ ប៉ុន្តែថ្មីៗនេះគេឃើញមានការបើកនូវហាងកាហ្វេតូចៗ លម្អដោយការរចនាប័ទ្មល្អឥតខ្ចោះ ទេសភាពស្រស់ស្អាតផ្តល់អារម្មណ៍ស្រស់ស្រាយ និងមានមីនុយកាហ្វេ ព្រមទាំងមុខម្ហូបប្លែកៗទៅតាមតម្រូវការអ្នកដែលនិយមទទួលទានកាហ្វេ។
និយមទទួលទានកាហ្វេ (Cuppa) ឬចូលចិត្តទទួលទានប្រភេទនំប៉័ងជាអាហារសម្រន់មួយពេលមែនទេ? នេះប្រហែលជាដំណឹងល្អ.. បណ្តុំកាហ្វេទើបនឹងបង្ហាញខ្លួនថ្មីទាំងនេះ ជាជម្រើសដ៏សាកសមបំផុត ដើម្បីជាកម្លាំងចិត្តធ្វើឱ្យមួយថ្ងៃពេញនៃជីវិតរបស់អ្នកកាន់តែមានន័យ។
មិនថាជាតម្រូវការទីតាំងកំសាន្តអារម្មណ៍ជាមួយមិត្តជិតស្និទ្ធ ឬកំពុងតែស្វែងរកភេសជ្ជៈថ្មីៗធ្វើឱ្យស្រស់ស្រាយ និងទីកន្លែងដែលមានភាពស្រស់ស្អាតគួរឱ្យចង់សម្រាកកាយ អ្នកអាចពិចារណាទៅលើហាងកាហ្វេនៅទីក្រុងហុងកុងបាន។
April Coffee Lab
ជាកូនហាងកាហ្វេមានទំហំតូចល្មមបើកនៅតំបន់ Sai Ying Pun ដែលមានរចនាប័ទ្មផ្នែកខាងក្រៅពណ៌ក្រហមភ្លឺ និងមានបង្អួចកញ្ជក់ឆ្លុះដល់តុខាងក្នុងចំនួន 4 អមជាមួយអំពូលបំភ្លឺយ៉ាងស្រស់ស្អាត។
- ទីតាំង : Benon Tower, Des Voeux Road, Sai Ying Pun, Hong Kong
Amoago
ហាងនេះត្រូវបានគេឱ្យឈ្មោះថា ជាបណ្តុំជួបគ្នារវាងហាងកាហ្វេ និងបារ ព្រោះនៅពេលថ្ងៃគឺបង្ហាញខ្លួនជាហាងកាហ្វេដ៏សម្បូរបែប ក្រោយពេលថ្ងៃលិចផុតទៅហាងកាហ្វេនេះបានប្រែខ្លួនទៅជាបារពេលរាត្រី។ មិនថាជាជម្រើសនំប៉័ងគ្រប់ប្រភេទ អ្នកអាចទទួលទានរសជាតិកាហ្វេដ៏ឆ្ងាញ់អមជាមួយទេសភាពក្នុងហាង។
- ទីតាំង : 11 Shelley Street, Central, Hong Kong
Cafe Twenty One From Eight
បានផ្លាស់ប្តូរពី Kwun Tong ទៅ Shek Tong Tsui ហើយហាងនេះមាននូវម្ហូបអាហាររសជាតិឆ្ងាញ់ ជាពិសេសគឺបង្អែម។ យើងសូមណែនាំនំ Sea Salt Angle Cake ប្រសិនបើអ្នកចង់ទទួលនូវរសជាតិមួយដែលអ្នកមិនអាចបំភ្លេចបាន។ ចំពោះមុខម្ហូបប្រចាំហាងរួមមាន Maple Bacon French Toast និង Chicken Chowder Stuffed with Zucchini។
- ទីតាំង : G/F, 93 Hill Road, Shek Tong Tsui, Hong Kong
Bogu Cafe
ត្រូវបានគេស្គាល់ថា ជាប្រភេទហាងកាហ្វេដែលអ្នកអាចនាំសត្វចិញ្ចឹមមកជាមួយបាន ខណៈហាងដទៃទៀតត្រូវបានហាមឃាត់មិនអនុញ្ញាត្តឡើយ។ ថ្វីបើអនុញ្ញាត្តក្នុងករយកសត្វចិញ្ចឹមចូល ប៉ុន្តែបរិកាសក្នុងហាងនេះនៅតែរក្សាអនាម័យ និងភាពស្រស់ស្អាតជាប់ជានិច្ច ជាមួយទីកន្លែងទំនេរច្រើន មានពន្លឺគ្រប់គ្រាន់ បរិយាកាសមានផាសុកភាព។
- ទីតាំង : G/F, 12-13 Shepard Street, Tai Hang, Hong Kong
Dor Dor Coffee
Dor Dor Coffee មានទីតាំងស្ថិតនៅតំបន់ Tai Kok Tsui ជាប្រភេទហាងផ្តល់នូវអារម្មណ៍ឆ្លងទៅកាន់សម័យអតីតកាល បង្កប់មន្តស្នេហ៍បែបចំណាស់ និងផ្តល់នូវអារម្មណ៍អាឡោះអាល័យបំផុត។ អមជាមួយការរចនាប័ទ្មបែបឈើ ធ្វើឱ្យមានអារម្មណ៍នឹកឃើញដល់ភោជនីយដ្ឋានចាស់ៗ។
- ទីតាំង : Shop A, G/F, Cosmopolitan Estate, 13 Tai Tsun Street, Tai Kok Tsui, Hong Kong
Zstoryhome
ជាប្រភេទហាងកាហ្វេមានសៀវភៅជាច្រើនក្បាល ដើម្បីជាជម្រើសអតិថិជនអាចអានកំសាន្ត។ ចំណែកឯរចនាប័ទ្មក៏មានបំពាក់សៀវភៅដែលមើលទៅពិតជាគួរឱ្យទាក់ទាញខ្លាំងបំផុត នេះប្រហែលជាទីកន្លែងអ្នកចូលចិត្តអានសៀវភៅកំពុងប៉ងប្រាថ្នា។ ម្ចាស់ហាងបានកំណត់ថា “អាហារ សិល្បៈ និងរឿងប្រលោមលោក” គឺជាការច្របាច់បញ្ចូលគ្នាដ៏ល្អ។ លើសពីនេះ ហាងកាហ្វេ-សៀវភៅ Zstoryhome ក៏មានការរៀបចំសិក្ខាសាលាម្តងម្កាល និងបើកក្លឹបសម្រាប់អានសៀវភៅផងដែរ។
- ទីតាំង : 118 Queen’s Road West, Sai Ying Pun, Hong Kong