យោងតាមរបាយការណ៍ថ្មីៗពីអ្នកកាសែតអារ៉ាប៊ីសាអូឌីតលោក Ali Anzi បានឲ្យដឹងថា Al-Nassr បានឈានដល់កិច្ចព្រមព្រៀងក្នុងការបន្តកុងត្រារបស់ Cristiano Ronaldo ។
កិច្ចសន្យាបច្ចុប្បន្នរបស់ Ronaldo ជាមួយ Al-Nassr នឹងត្រូវផុតកំណត់នៅរដូវក្តៅនេះ ប៉ុន្តែរបាយការណ៍បង្ហាញថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងជាមួយកំពូលតារាព័រទុយហ្គាល់ដើម្បីបន្តការស្នាក់នៅរបស់គាត់។
កីឡាករវ័យ ៣៩ឆ្នាំរូបនេះបច្ចុប្បន្នមានតម្លៃខ្លួន ១២លានអឺរ៉ូ ហើយបានបង្ហាញខ្លួន ២០ដងក្នុងការប្រកួតទាំងអស់សម្រាប់ក្លឹប Al-Nassr នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣លើក៕