យោងតាមអ្នកកាសែតទួរគីលោក Yago Sabuncuoglu ក្លឹប Al-Nassr បានផ្តល់សំណើផ្ទាល់មាត់ចំនួន ៣០ លានអឺរ៉ូដល់ក្លឹប Fenerbahce ដើម្បីទិញយកខ្សែប្រយុទ្ធសញ្ជាតិម៉ារ៉ុកគឺកីឡាករ Youssef En-Nesyri ។
ក្លឹប Fenerbahçe បានចំណាយលុយ ១៩.៥ លានអឺរ៉ូនៅរដូវក្តៅនេះដើម្បីចុះហត្ថលេខាលើកីឡាករវ័យ ២៧ ឆ្នាំ En-Nesyri ពីក្លឹប Sevilla ។ មកទល់ពេលនេះ En-Nesyri បង្ហាញខ្លួនបាន ២៤ ដងសម្រាប់ក្លឹប Fenerbahçe រួមទាំងការចាប់ផ្តើម ១២ដង រួមចំណែករកបាន ៩ គ្រាប់ និង ២ assists ។ យោងតាមលោក Yago Sabuncuoglu ក្លឹប Al-Nassr បានដាក់សំណើដោយពាក្យសំដីចំនួន ៣០ លានអឺរ៉ូក្នុងក្តីសង្ឃឹមថានឹងចុះហត្ថលេខាលើកីឡាករ En-Nesyri ប៉ុន្តែ Fenerbahçe មានបំណងទាមទារ ៤០ លានអឺរ៉ូ៕