ក្រោមការដឹកនាំរបស់លោកគ្រូថ្មី Al Nassr លត់ម្ចាស់ផ្ទះ Al Ettifaq ដោយលទ្ធផល 3 – 0 សម្រាប់សប្តាហ៍ទី 4 នៅ Saudi Pro League។
Cristiano Ronaldo ជាអ្នករកគ្រាប់បាល់មុនគេមួយគ្រាប់ដោយបាល់ 11ម៉ែត្រនៅនាទី 33 បានជួយអោយក្រុមរបស់លោក Stefano Pioli នាំមុខមុននៅក្នុងវគ្គទី 1។
ចូលដល់វគ្គទី 2 គ្រាប់បាល់ក៏បានកើតឡើងបន្ថែម 2 គ្រាប់ទៀតពោល គឺនៅនាទី 55 Salem Al-Najdi នាទី 71 Talisca បានស៊ុតបញ្ចូលទីគ្រាប់ទី 2 និងទី 3 ហើយវាក៏ជាការបញ្ជូនបាល់បានយ៉ាងល្អពី Mane ផងដែរ។ ចប់ការប្រកួតភ្លាម ក្រុម Al Nassr រកបាន 3ពិន្ទុបន្ថែមទៀតនៅ Saudi Pro League។
គួរបញ្ជាក់ផងដែរថា នេះជាការដឹកនាំដំបូងរបស់លោក Stefano Pioli នៅក្លឹប Al Nassr។