ការប្រកួតជុំទី២១ នៃក្របខ័ណ្ឌ Premier League បានបន្តខណៈដែលក្រុម Manchester United ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Southampton នៅ Old Trafford ដោយមានលោក John Brooks ជាអ្នកគ្រប់គ្រងការប្រកួត។ នៅក្នុងតង់ទីមួយ Garnacho បានបាត់បង់ឱកាសដ៏ល្អមួយក្នុងការរកគ្រាប់បាល់ ហើយខណៈពេលដែល Onana បានធ្វើការសង្គ្រោះបាល់ដ៏អស្ចារ្យជាច្រើន តែក្រោយមកគាត់មិនអាចរារាំងគ្រាប់បាល់ពីរបស់មិត្តរួមក្រុមរបស់គាត់បាន ដោយ Ugarte បានអ្វីឲ្យបាល់ចូលទីខ្លួនឯងនៅចុងម៉ោងទៅហើយ។
នៅតង់ទីពីរ Antony បានខកខានរកគ្រាប់បាល់បើកឆាកឲ្យ Manchester United ម្ដងទៀត ប៉ុន្តែមានរឿងមិនគួរឲ្យជឿរបានកើតឡើងដោយកីឡាករ Amad Diallo បានបង្ហាញទម្រង់លេងយ៉ាងត្រឹម១០នាទីចុងម៉ោងនៃតង់ទីពីរ ដោយស៊ុតបញ្ចូលទីបានបីគ្រាប់ម្នាក់ឯង ដើម្បីជួយឲ្យ Manchester United ឈ្នះការប្រកួតមួយនេះ។ នៅទីបំផុត Manchester United បានយកឈ្នះក្រុម Southampton ក្នុងលទ្ធផល ៣-១ ក្នុងផ្ទះរបស់ខ្លួន៕
