La Maison AMI បានបើកបង្ហាញ Blossom ដែលជាបណ្តុំ Collection ចម្រុះពណ៌ បំផុសគំនិតដោយនិទាឃរដូវ។
នៅពេលដែលម៉ូតដើរតាមរដូវកាល វាមិនមែនគ្រាន់តែធ្វើតាមសម័យកាលនោះទេ ពោលគឺបង្កើតស្ទីលរបស់ផ្ទាល់ខ្លួនឡើងវិញ។ វាស្ថិតនៅក្នុងស្មារតីនៃការបន្តនិន្នាការ ហើយ AMI ក៏បានបង្ហាញនូវ Collection Blossom ដែលជាបណ្តុំសម្លៀកបំពាក់រចនាឡើងសម្រាប់និទាឃរដូវទីក្រុងប៉ារីស ។
Blossom គឺជាការសន្យានាំមកនូវអារម្មណ៍ ដែលទទួលបានបរិយាកាសខ្យល់អាកាសបរិសុទ្ធ និងស្ទីលថ្មីបង្កប់ភាពផ្អែមល្ហែមនៃវេលាមួយថ្ងៃពេញដ៏យូរ។ Collection នេះបានប្រមូលផ្តុំនូវជម្រើសជាច្រើនសម្រាប់បុរស និងស្ត្រី ដោយរួមបញ្ចូលគ្នានូវខោខ្លីទម្ងន់ស្រាល សំពត់ អាវខោប៊យ អាវសាច់អំបោះដែលមានភាពទាក់ទាញមិនចេះចប់មិនចេះហើយ។ បន្ថែមពីនេះ ក៏មានគ្រឿង Accessories ជាច្រើនផ្សេងទៀត រួមមានដូចជា៖ មួកសម្រាប់រដូវក្តៅ និងកន្ត្រក Wicker ដែលមានលក្ខណៈរូបតំណាងរបស់ផ្ទះម៉ូត។
Collection Blossom បង្កប់នូវអ្វីដែលទាក់ទាញបំផុតអំពីរចនាប័ទ្មទីក្រុងប៉ារីស… ភាពឆើតឆាយដោយមិនចាំបាច់ព្យាយាម និងមានសមត្ថភាពពិសេសក្នុងការចាប់យកវិញ្ញាណនៃសម័យកាល គឺពិតជាអស្ចារ្យខ្លាំងណាស់។ យុទ្ធនាការនៃការថតរូប បានបង្កើតឡើងជាផ្នែកមួយនៃសោភ័ណភាពទាំងមូល… ដំណើរការទាំងមូលត្រូវបានផលិតឡើងដោយ Crista Leonard សិល្បករនៃការសម្លឹងមើលដ៏វែងឆ្ងាយ លាយជាមួយភាពទន់ភ្លន់សមសួនសម្រាប់ស្រ្តី។
