• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រចបានក្នុងអត្រា ៥,៦% នៅឆ្នាំ២០២៤នេះ

by Ken My
Friday May 24th, 2024
in Economic & Development
325
SHARES
Share on FacebookShare on Twitter

យោងតាមរបាយការណ៍ក្នុងការវាយតម្លៃរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ បានអោយដឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងយ៉ាងរឹងមាំនៅឆ្នាំ២០២៤ ដែលជំរុញដោយការកើនឡើងនៃការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងការនាំចេញ។

​​ការ​វាយ​តម្លៃ​បឋម​របស់​​ AMRO​ ចេញផ្សាយបន្ទាប់​ពីខ្លួនបានធ្វើ​ទស្សន​កិច្ច​ពិគ្រោះ​យោបល់​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៤។​ ​បេសកកម្មនេះត្រូវបានដឹកនាំដោយលោកបណ្ឌិត ​ Jinho Choi សេដ្ឋកិច្ចវិទូ  លោកនាយក Kouqing Li និងប្រធានសេដ្ឋវិទូ Hoe Ee Khor ​។

លោក បណ្ឌិត Choi បានបញ្ជាក់ថា ៖«សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា  ៥,៦ ​ ភាគរយនៅឆ្នាំ ២០២៤ និង ៥,៩ ភាគរយក្នុងឆ្នាំ ២០២៥ កើនឡើងពី ៥% ក្នុងឆ្នាំ ២០២៣។ ការស្ទុះងើបឡើងវិញនៃវិស័យកាត់ដេរ ការពង្រីកជានិរន្តរភាពក្នុងការនាំចេញផលិតកម្មផ្សេងទៀត និងការបន្តការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍នឹងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច» ។ ​

ទោះជាយ៉ាងនេះក្តី ដំណើរនៃការងើបឡើងវិញអាចរងផលប៉ះពាល់ពីហានិភ័យខាងក្រៅ និងភាពងាយរងគ្រោះក្នុងស្រុក ជាពិសេសការដាំក្បាលចុះ នៃវិស័យអចលនទ្រព្យ និងការធ្លាក់ចុះនៃគុណភាពឥណទាន។ ជាមួយគ្នានេះ លោក Hoe Ee Khor ប្រធានសេដ្ឋកិច្ចវិទូរបស់ការិយាល័យ AMRO បានអោយដឹងដែរថា កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត នៅក្នុងតំបន់អាស៊ាន។

ជាមួយគ្នានេះដែរ AMRO ក៏បានគូសបញ្ជាក់ផងដែរថា ការពឹងផ្អែកជាបន្តបន្ទាប់របស់កម្ពុជាលើការនាំចូលដើម្បីបំពេញតម្រូវការក្នុងស្រុក បណ្តាលឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៃតម្លៃអ្នកប្រើប្រាស់។ ​សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានធ្លាក់ចុះមកនៅត្រឹម ២,១ ភាគរយក្នុងឆ្នាំ ២០២៣ ពីកម្រិតខ្ពស់បំផុតនៃ ៧,៨ ភាគរយនៅក្នុងខែមិថុនា ឆ្នាំ ២០២២ ។ អត្រាអតិផរណានេះត្រូវបានព្យាករណ៍ថាមានក្នុងអត្រា២,៥  ​ភាគរយក្នុងឆ្នាំ ២០២៤ និង ២,៦ ភាគរយនៅឆ្នាំ ២០២៥ ​។

ចំណែកលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអះអាងថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៦ភាគរយ នៅឆ្នាំ២០២៤នេះជាមួយនឹងកម្រិតសន្ទស្សន៍តម្លៃទំនិញ ​នៅកម្ពុជាស្ថិតនៅក្នុងរង្វង់២ភាគរយប៉ុណ្ណោះ។ ដែលលោកស្រីបណ្ឌិតបានថ្លែងក្នុងសិក្ខាសាលាមួយលកាលពីថ្ងៃទី២០ឧសភានេះ ​កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ការបន្តងើបឡើងនៃវិស័យទេសចរណ៍និងវិស័យពាក់ព័ន្ធ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគមនាគមន៍ខណៈដែលវិស័យកសិកម្មអាចបន្តកើនឡើងយឺត។

លើសពីនេះ ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) ត្រូវបានរំពឹងថានឹងរួមចំណែក ទាក់ទាញលំហូរវិនិយោគនិងការនាំចេញទៅក្នុងតំបន់បន្ថែមទៀត ដែលនឹងជួយជំរុញផលិតភាពនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ទោះយ៉ាងណា លោកស្រីបណ្ឌិតបានឱ្យដឹងទៀតថាសេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួនដូចជា ភាពតានតឹងនិងការបែងចែកផ្នែកភូមិសាស្ត្រនយោបាយ ការអូសបន្លាយនៃការ រឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ កំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃហានិភ័យសាយប័រ ជាដើម។

«ហានិភ័យទាំងអស់នេះ អាចបណ្តាលឱ្យសកម្ម ភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ពិភពលោកថយចុះ ដែលនឹងអាចប៉ះពាល់ផងដែរដល់ការនាំចេញ ការវិនិយោគ និងលំហូរមូលធនមកកម្ពុជា។ ក្នុងស្ថានភាពនេះ ប្រព័ន្ធធនាគារកម្ពុជាក៏ប្រឈម នឹងហានិភ័យផងដែរ ដូចជាហានិភ័យឥណទាននិងទីផ្សារ ជាដើម»៕

default
Tags: សេដ្ឋកិច្ចកម្ពុជា
Previous Post

ស្រ្តីយល់ចិត្តស្រ្តីដូចគ្នា! នឹកឃើញគំនិតបង្កើតស្បែកជើង ៥០ ពណ៌ លក់ដាច់គ្មានសល់ អស់ ៥០មុឺនគូ

Next Post

“Dior” ឈរឈ្មោះជាប្រេនលំដាប់ជាច្រើនទសវត្សមកហើយ… មកស្គាល់អំពីប្រវត្តិនៃម៉ាកដ៏ល្បីមួយនេះ!

Ken My

Ken My

kenmy@ladies.com.kh

Related Posts

CamTech Summit 2024: Celebrating Five Years of Fintech Innovation and Sustainability
Economic & Development

CamTech Summit 2024: Celebrating Five Years of Fintech Innovation and Sustainability

by Ken My
Saturday September 28th, 2024
Economic & Development

Huawei and CAFT Sign MoU to Strengthen Cambodia’s Fintech Industry through Cybersecurity, Resilient Banking, and Personal Data Protection

by Ken My
Tuesday September 17th, 2024
Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia
Travel

Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia

by Ken My
Wednesday September 11th, 2024
Visa collaborates with Techo Startup Center to drive digital business growth in Cambodia
Economic & Development

Visa collaborates with Techo Startup Center to drive digital business growth in Cambodia

by Ken My
Friday August 30th, 2024
Load More
Next Post
“Dior” ឈរឈ្មោះជាប្រេនលំដាប់ជាច្រើនទសវត្សមកហើយ… មកស្គាល់អំពីប្រវត្តិនៃម៉ាកដ៏ល្បីមួយនេះ!

“Dior” ឈរឈ្មោះជាប្រេនលំដាប់ជាច្រើនទសវត្សមកហើយ… មកស្គាល់អំពីប្រវត្តិនៃម៉ាកដ៏ល្បីមួយនេះ!

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (355)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (207)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (104)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (268)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.