អតីតខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Anthony Martial បានចាប់ផ្ដើមទំព័រថ្មីក្នុងអាជីពរបស់គាត់ ដោយចុះកិច្ចសន្យារយៈពេល 3 ឆ្នាំជាមួយ AEK Athens ។ បន្ទាប់ពីចំណាយពេល 9 ឆ្នាំនៅ Old Trafford កីឡាករសញ្ជាតិបារាំងវ័យ 28 ឆ្នាំរូបនេះបានចាកចេញពី Manchester United នៅពេលកុងត្រារបស់គាត់ផុតកំណត់នារដូវក្តៅនេះ។
Martial បានធ្វើឱ្យមានឥទ្ធិពលយ៉ាងខ្លាំងក្នុងឡុងពេលលេងនៅ Old Trafford ដោយគាត់ស៊ុតបញ្ចូលទីបាន 90 គ្រាប់ក្នុងការបង្ហាញខ្លួន 317 ចាប់តាំងពីការមកដល់ឆ្នាំ 2015 របស់គាត់ពី Monaco ដែលជាកន្លែង គាត់ត្រូវបានទិញក្នុងតម្លៃបំបែកកំណត់ត្រា 36 លានផោន។
ក្លឹប AEK Athens បច្ចុប្បន្នដឹកនាំក្របខណ្ឌក្រិច Super League ជាមួយនឹងការឈ្នះ 3 លើកក្នុងចំណោមការប្រកួត 4 ដំបូងរបស់ពួកគេ បានមើលឃើញ Martial ជាការបន្ថែមដ៏សំខាន់សម្រាប់ក្រុម។ ក្លឹបដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់រងកាលពីរដូវកាលមុន មានបំណងពង្រឹងឱកាសជោគជ័យរបស់ពួកគេជាមួយនឹងបទពិសោធន៍ ក៏ដូចជាជំនាញដ៏ស្វាហាប់របស់ Martial ។
ដើម្បីបង្ហាញពីភាពសាទរ Martial បាននិយាយថា “ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់, AEK គឺជាឱកាសដ៏ល្អសម្រាប់ខ្ញុំ ហើយខ្ញុំចង់ផ្តល់ឱ្យខ្លួនឯងលេងអស់ពីសមត្ថភាពដើម្បីឈ្នះពានរង្វាន់ និងនាំមកនូវភាពរីករាយដល់អ្នកគាំទ្រ”។
អាជីពបាល់ទាត់របស់ Martial បានចាប់ផ្តើមនៅ Lyon មុនពេលផ្លាស់ទៅ Monaco ក្នុងតម្លៃ £4.4 លាន។ ទោះបីជាកាលលេងនៅក្លឹបគាត់ទទួលបានជោគជ័យក៏ដោយ តែសម្រាប់ការលេងឱ្យជម្រើសជាតិបារាំងវិញ Martial រកបានត្រឹមតែពីរគ្រាប់ប៉ុណ្ណោះពីការបង្ហាញខ្លួន 30 ប្រកួតជាមួយនឹងការបង្ហាញខ្លួនចុងក្រោយរបស់គាត់ឆ្នាំ 2021។
ការផ្លាស់ទៅប្រទេសក្រិចរបស់គាត់ គឺជាឱកាសថ្មីមួយ ដើម្បីស្រោចស្រង់អាជីពរបស់គាត់ឡើងវិញ និងរួមចំណែកយ៉ាងសំខាន់ដល់មហិច្ឆតារបស់ក្លឹប AEK Athens ។
ប្រភព ៖ NOWGOAL