នៅក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ បានទទួលប្រាក់ចំណូលជាង ២៤លានដុល្លារអាមេរិក ពីការលក់សំបុត្រឱ្យភ្ញៀវទេសចរអន្ដរជាតិចូលទស្សនារមណីយដ្ឋានអង្គរ ជាង៥ម៉ឺននាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រិះស្ថានអង្គរ បានបង្ហាញនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះថា ក្នុងរយៈពល៦ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែមិថុនាឆ្នាំ២០២៤នេះ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរមានចំនួន៥២១ ៩៥០នាក់ កើនឡើងជាង៣៥ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទទួលបានប្រាក់ចំណូលចំនួន ២៤ ៣៥៧,៦៩៥ ម៉ឺនដុល្លារអាមេរិក កើនឡើងជិត៣៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ។
![](https://ladies.com.kh/wp-content/uploads/2024/05/1140x150-2-scaled.jpg)
សម្រាប់ខែមិថុនាឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនាអង្គរ មានចំនួន៤៩,៦៩២ នាក់ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅកើនឡើងជាង២០រយភាគរយ និងផ្ដល់ចំណូលថវិកាចំនួន២ ១៥០,៨០៤ដុល្លា កើនឡើងជាង១៨ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។
នៅក្នុងនោះផងដែរ ការលក់ប័ណ្ណឱ្យអ្នកទេសចរអន្ដរជាតិ ចូលទស្សនាប្រាសាទកោះកែរ រយៈពេល៦ខែ ឆ្នាំ២០២៤នេះ មានចំនួន១០៨២៨នាក់ ចំណូលថវិកាចំនួន១៦២,៤២០ដុល្លាអាមេរិក ខណៈដែលមួយខែមិថុនាឆ្នាំ២០២៤នេះ មានអ្នកទេសចរទិញសំបុត្រចូលទស្សនាប្រាសាទកោះកែរនេះដែរ មានចំនួន៧០១នាក់ ចំណូលថវិកាចំនួន១០៥១៥ដុល្លាអាមេរិក៕