![](https://ladies.com.kh/wp-content/uploads/2024/04/439407433_437901578751266_6524119092928808547_n.jpg)
បច្ចុប្បន្នឆ្នេរអង្កោល ត្រូវបានក្រុមអ្នកទេសចរកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីក្រុមការងារបានបំផុសដល់ប្រជាពលរដ្ឋនៅតំបន់នោះឱ្យយកចិត្តទុកដាក់លើផ្នែកបរិស្ថាន ពិសេសការធ្វើអនាម័យជាប្រចាំ ជាពិសេសកំពុងត្រូវបានរៀបចំជាតំបន់ឆ្នេរទេសចរណ៍ដ៏ទាក់ទាញ ដែលមានទីតាំងស្ថិតនៅ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
![](https://ladies.com.kh/wp-content/uploads/2024/04/438949418_437901545417936_5809078398846801990_n.jpg)
ជាកន្លែងមួយបែបធម្មជាតិនិងមានខ្យល់ល្អ បន្ធូរនូវភាពតានតឹង ជាមួយបរិយាយកាសធម្មជាតិ និងដើមដូងជាច្រើនដែលមាននៅជាប់ឆ្នេរ ។ ហើយនៅតំបន់នោះផងដែរក៏មានអាហារដ្ឋានជាច្រើន សម្រាប់ផ្តល់ជូនសេវាការទទួលរៀបចំម្ហូបអាហារជូនភ្ញៀវពិសេសៗសម្រាប់ការញាំបាយពេលថ្ងៃត្រង់ កន្លែងបោះតង់ និងតង់សម្រាប់ជួល ដោយមានសេវាកម្មម្ហូបអាហារ ទៅតាមតម្រូវការរបស់ភ្ញៀវជាតិ-និងអន្តរជាតិ ដែលបានទៅលេងកំសាន្ត។ រួមជាមួយនោះ ភ្ញៀវទេសចរក៏អាចថតរូបជាមួយបរិយាកាសធម្មជាតិ ខ្យល់ត្រជាក់បរិសុទ្ធ និងឆ្នេរខ្សាច់ដ៏វែងដែលមានប្រវែងប្រហែល៥០០ម៉ែត្រអមជាមួយដើមដូងទាំងនោះ។
![](https://ladies.com.kh/wp-content/uploads/2024/04/438945238_437901562084601_173056095439138579_n.jpg)
យោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអោយដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ ២០២៤ និង ៦,០% ក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយការរំពឹងទុកជាវិជ្ជមានសម្រាប់កំណើនក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។
![](https://ladies.com.kh/wp-content/uploads/2024/05/1140x150-2-scaled.jpg)
រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់វិស័យទេសចរណ៍ជាវិស័យអាទិភាពនៅ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ក្នុងបញ្ចកោណទី២ ការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង បានបញ្ជាក់អំពីគោលដៅនៃវិស័យទេសចរណ៍កម្ពុជា ត្រង់មុំទី១ ចំណុចទី៥ “ការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតងស្អាត និងវៃឆ្លាត ជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា” ដែលជាការតម្រង់ទិសបន្តពីរាជរដ្ឋាភិបាលនាអាណត្តិកន្លងមក។