Tag: ជំទាវ ស្រីតូច ចំណាន

សមាគមសិល្បករខ្មែរ សម្រេចបង្កើតគណៈកម្មការមួយ ធ្វើការលើវិវាទសិល្បករលើបណ្ដាញសង្គម

សមាគមសិល្បករខ្មែរ សម្រេចបង្កើតគណៈកម្មការមួយ ធ្វើការលើវិវាទសិល្បករលើបណ្ដាញសង្គម

ដូចនឹងឆន្ទៈពីដំបូងរបស់ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន សន្យាថានឹងធ្វើអោយប្រសើរឡើងនូវក្រមសីលធម៌សិល្បករនៅលើបណ្ដាញសង្គម ដោយឥឡូវនេះ គណៈកម្មការចម្រុះមួយត្រូវបានសម្រេចបង្កើតឡើងហើយ ដើម្បីការលើរឿងនេះ។ ដំបូងឡើយ នៅក្នុងកិច្ចប្រជុំជាលើកដំបូងកាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សមាគមសិល្បករខ្មែរបានសម្រេចបង្កើតគណៈកម្មការចម្រុះមួយ ដែលមានសមាសភាពសិល្បកររៀមច្បងគ្រប់ទម្រង់ ដើម្បីពិនិត្យមើលលក្ខណៈសម្បត្តិរបស់សិល្បករ ដែលមកចុះឈ្មោះជាសមាជិករបស់សមាគម។   តែជាមួយគ្នា នឹងការជជែកលើបញ្ហាជាច្រើននេះ សមាជិកនៃអង្គប្រជុំ ...

កិច្ចការធំ២ ដែលជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្ដេជ្ញា​ធ្វើ​ឲ្យប្រសើរ​ឡើងដើម្បីមុខមាត់សិល្បៈខ្មែរ

កិច្ចការធំ២ ដែលជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្ដេជ្ញា​ធ្វើ​ឲ្យប្រសើរ​ឡើងដើម្បីមុខមាត់សិល្បៈខ្មែរ

ជាប្រធានសមាគម​សិល្បករ​ខ្មែរថ្មីអាណិត្តទី៦ ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុង​ការ​ដឹកនាំ​សិល្បករ​ខ្មែរ​ឈានទៅ​រកភាព​ប្រសើរឡើង​ ក្នុង​នោះ​មានកិច្ចការជាច្រើនដែលត្រូវធ្វើ តែ​លោកជំទាវ​បង្ហើប​កិច្ចការ​ធំ​ចំនួន២។ នៅ​ក្នុង​ការ​ឡើង​ប្ដេជ្ញាចិត្ត​ក្រោយ​ទទួល​ការ​ទុកចិត្ត​ពីសិល្បករ​បោះឆ្នោត​ឲ្យធ្វើជាប្រធានសមាគម​សិល្បករ​ខ្មែរ​មាន​រយៈ​ពេល ៥ឆ្នាំ ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​លើក​ឡើង​ថា ក្នុង​ភារកិច្ចជារួម គឺ​ធ្វើយ៉ាង​ណា​អោយសិល្បៈវប្បធម៌ខ្មែរ​កាន់​តែ​រីកចម្រើន ឡើងឲ្យ​មាន​ការ​ទទួលស្គាល់ ឲ្យតម្លៃ​ទាំង​កម្រិតជាតិ និងអន្តរជាតិ។   លោកជំទាវ​លើកឡើង​ថា ...

ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ទទួលសំឡេងបោះឆ្នោតឈ្នះដាច់ ក្លាយជាប្រធានសមាគមសិល្បករខ្មែរ អាណត្តទី៦

ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ទទួលសំឡេងបោះឆ្នោតឈ្នះដាច់ ក្លាយជាប្រធានសមាគមសិល្បករខ្មែរ អាណត្តទី៦

កម្មវិធីបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានដំណើរការ និងបញ្ចប់ទៅដោយរលូន ប្រកបជាមួយភាពអធិកអាធមបំផុត ក្រោមការជាប់ឈ្មោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានសិល្បករខ្មែរអាណត្តទី៦ ដោយមានការចូលរួមបោះឆ្នោតជាអសាកលពីសិល្បករ-សិល្បការិនីកម្ពុជាប្រមាណជាង ៦០០រូប។ បន្ទាប់ពីខកខានបោះឆ្នោតជ្រើសរើសប្រធានថ្មី កាលពីអាណត្តមុនកន្លងទៅ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ សាមាគមសិល្បៈ ចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ...

ជំទាវឧកញ៉ា ម៉ៅ ចំណាន រួមជាមួយបេក្ខភាព២រូបទៀត នឹង​ប្រជែងគ្នាតំណែងប្រធានសមាគមនៅថ្ងៃទី២ ឧសភា

ជំទាវឧកញ៉ា ម៉ៅ ចំណាន រួមជាមួយបេក្ខភាព២រូបទៀត នឹង​ប្រជែងគ្នាតំណែងប្រធានសមាគមនៅថ្ងៃទី២ ឧសភា

បើ​ទោះ​មុន​នេះ គណៈកម្មការរៀបចំការបោះឆ្នោត បាន​បង្ហើប​ឲ្យដឹង​ថា មាន​បេក្ខភាពដល់​ទៅ ៦០០នាក់​បាន​ចុះឈ្មោះ​ធ្វើជាបេក្ខភាព​ឈរ​ឈ្មោះទទួល​យក​ការបោះឆ្នោត​សម្រាប់តំណែងប្រធានសមាគមសិល្បករខ្មែរក៏ដោយ ក៏​ប៉ុន្តែ​នៅ​ការ​វិវត្តន៍ចុងក្រោយ​នេះ មាន​តែ​បេក្ខភាព លោកជំទាវឧកញ៉ា ម៉ៅ ចំណាន និងបេក្ខភាព២រូបទៀត​ប៉ុណ្ណោះ ដែល​ជា​បេក្ខភាព​ផ្លូវ​ការ​សម្រាប់​ការ​បោះឆ្នោតដើមខែក្រោយ​នេះ។ សរុបបេក្ខភាពទាំង៣រូប ដែល​ស្ថិត​ក្នុង​បញ្ជីសម្រាំងចុងក្រោយ​នេះមាន ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង, ...

លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ខិតកាន់តែជិត​តំណែង ប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ខិតកាន់តែជិត​តំណែង ប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

បន្ទាប់ពី​បាន​ឲ្យ​តម្រុយ​តាំង​ពី​មុន​ចូល​ឆ្នាំខ្មែរ ឥឡូវ​នេះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានខិត​ទៅ​កាន់​តែ​ជិត​តំណែង​ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ជំនួស​ប្រធានចាស់​ដែល​ផុត​អាណត្តិ​ហើយ។ តាម​ព័ត៌មាន​ពីគណៈកម្មការបន្ដោះអាសន្នរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​សមាគមសិល្បករខ្មែរ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ពេ​លនេះ លោកជំទាវ​ឧកញ៉ា បាន​បំពេញគ្រប់លក្ខខណ្ឌឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរហើយ។ ប្រភព​ដដែល​បានបញ្ជាក់ថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបំពេញនូវលក្ខខណ្ឌដែលគណៈកម្មការកំណត់រួចរាល់ហើយដូចជាពាក្យស្នើសុំឈរឈ្មោះ និងការបំពេញប្រវត្តិរូបជាដើម។ ដូច្នេះ លោកជំទាវឧកញ៉ា បាន​ក្លាយ​ជា​បេក្ខភាពពេញសិទ្ធិ​ត្រៀមសម្រាប់​ទទួល​យក​ការ​បោះឆ្នោត​សម្រាប់​តំណែង​ថ្នាក់​ដឹកនាំ​សមាគម​ហើយ។ ...

ADVERTISEMENT

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.