លោក Daniele De Rossi គ្រូបង្វឹករបស់ក្លឹប AS Roma ត្រូវបានក្លឹបបញ្ចប់មុខដំណែង ក្រោយដឹកនាំក្រុមលេងលទ្ធផលមិនបានល្អប៉ុន្មានប្រកួតចុងក្រោយនេះ បើតាមការលើកឡើងរបស់ក្លឹបលីកកំពូលនៅអ៊ីតាលី មួយនេះ។
នៅដើមរដូវកាល២០២៤-២០២៥ លោក Daniele De Rossi បានដឹកនាំក្រុម AS Roma ឆ្លងកាត់ការប្រកួត៤លើក មិនដែលស្គាល់ពាក្យថាឈ្នះនោះទេ ក្នុងការប្រកួតពីសប្តាហ៍មុន AS Roma បានប្រកួត
ស្មើរនឹងក្រុម Genoa ក្នុងលទ្ធផលស្មើរគ្នា ១-១ ដោយខណៈប្រកួត៣លើកមុន ស្មើរនឹង Cagliari (0-0) ចាញ់ Napoli លទ្ធផល (២-១) និងស្មើ Juventus ក្នុងលទ្ធផល(០-០)។
បើតាមសេចក្តីប្រកាសរបស់ក្លិប Roma ការសម្រេចចិត្តបណ្តេញ លោក Daniele De Rossi វ័យ៤១ឆ្នាំ ចេញពីតំណែង ដើម្បីស្វែងរកគ្រូបង្វឹកថ្មី ទៅដឹកនាំអោយមានឱកាសប្រកួតប្រជែងឡើងវិញ ក្រោយក្រុមជួបភាពរអាក់រអួលទម្រង់លេងមិនបានល្អនៅដើមរដូវកាល២០២៤-២៥នេះ។
គូរបញ្ជាក់ផងដែរថា លោកគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានចូលដឹកនាំក្រុម AS Roma កាលពីខែ មករា ឆ្នាំ២០២៤ កាលពីដើមឆ្នាំកន្លងទៅ ដោយមកជំនួសដំណែងលោក Jose Mourinho ដែលលោក ដឹកនាំក្រុម AS Roma កន្លងទៅជាលទ្ធផលមិនគាប់ប្រសើរសំរាប់ក្រុម ដូចគ្នាផងដែរ៕