បទចម្រៀង ASIAN STATE OF MIND ទើបតែចេញថ្មីៗនេះ គឺជាចម្រៀង Feat. ជាក្រុមរវាងកំពូលតារារ៉េបទាំង 5 នៅតំបន់អាស៊ី ហើយក្នុងនោះក៏មានកំពូលតារារ៉េបប្រចាំប្រទេសកម្ពុជា លោក វណ្ណដា (VannDa) ផងដែរ។
អត្ថន័យនៅក្នុងចម្រៀងហាក់បង្ហាញអំពី ស្មារតីនៃតារាចម្រៀងរ៉េបនៅតំបន់អាស៊ីអាគ្នេយ៍ និងសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួន ព្រមទាំងសន្យាថានឹងលើកមុខមាត់ ASIA ឱ្យកាន់តែមានភាពល្បីល្បាញសុះសាយជុំវិញពិភពលោកដោយវិស័យរ៉េប។
គួរបញ្ជាក់ផងដែរថា តារារ៉េបទាំង 5 រូប ដែល Feat. ជាមួយគ្នានៅក្នុងបទចម្រៀងនេះ រួមមាន ៖ Awich, Jay Park, KR$NA, Masiwei និង VannDa។
