នៅក្នុងជុំទី 19 នៃ La Liga ក្រុម Barcelona បានប្រឈមមុខនឹងក្រុម Mallorca នៅក្រៅដី។ នៅក្នុងតង់ទីមួយ Ferran Torres បានរកគ្រាប់បាល់ដំបូងរបស់ខ្លួនក្នុងការស៊ុតបាល់បញ្ចូលទីដោយការស៊ុតបច្ចេកទេសបានយ៉ាងល្អ ដែលបញ្ចប់ពីការខកខាននៃគ្រាប់បាល់ជាង 3 ខែមកនេះ ហើយ Lamine Yamal ធ្វើមិនបានក្នុងល្អស៊ុតបញ្ចូលទីក្នុងប្រអប់មួយផងដែរ។ Pablo Maffeo បានជួយឲ្យ Vedat Muriqi សម្រាច់ក្នុងការតាមស្មើសម្រាប់ Mallorca នៅចុងតង់ទី១។ ការស៊ុតមួយទល់នឹងមួយរបស់ Rafinha ត្រូវបានរារាំងដោយអ្នកចាំទី។
នៅតង់ទីពីរ Ferran Torres បានខកខានការស៊ុតមួយទៀតនៅក្នុងប្រអប់ទី ហើយការស៊ុតបាល់ពិន័យ Free-kick របស់ Rafinha ក៏ត្រូវបានសង្គ្រោះម្ដងទៀត។ Yamal បានរកបានការពិន័យនៅក្នុងប្រអប់ទី ហើយ Rafinha ស៊ុតបញ្ចូលទីបានសម្រាច់ជួយឲ្យក្រុមនាំមុខម្ដងទៀត។ មិនយូរប៉ុន្មាន Yamal បានជួយឲ្យ Rafinha រកគ្រាប់បាល់បន្ថែមមួយទៀត។ ចំណែកឯ Frankie de Jong ត្រូវបានប្ដូរចូលចំនួស Olmo នៅពាក់កណ្ដាលតង់ទៅហើយនោះ ក៏បានរកគ្រាប់បាល់បញ្ចូលទីបានមួយគ្រាប់ផងដែរ។ នៅនាទីចុងក្រោយទៅហើយ Yamal បានវាយសម្រុកដោយការបញ្ជូនបាល់ចេញពីខាងក្រៅប្រអប់ ហើយ De Jong បានបញ្ជូនទៅឲ្យ Pau Víctor ដើម្បីរកគ្រាប់បាល់ទីប្រាំឲ្យ Barcelona ។ ទីបំផុត Barcelona បានឈ្នះ 5-1 ទៅលើ Mallorca សម្រាប់ការប្រកួតក្នុងលីក៕
ទស្សនាវីដេអូ ហាយឡាយ ឡើងវិញ៖