នៅក្នុងការប្រកួតដ៏សំខាន់នៃការប្រកួត UEFA Champions League ក្រុម Borussia Dortmund បានធ្វើជាម្ចាស់ផ្ទះទទួលក្រុម Barcelona នៅកីឡដ្ឋាន Signal Iduna Park ដែលមានអាជ្ញាកណ្តាលជនជាតិបារាំងលោក Clément Turpin ជាអ្នកទទួលខុសត្រូវលើការប្រកួតនេះ។ ក្នុងតង់ទី 1 Raphinha បានបាត់បង់ឱកាសមាសក្នុងការេកគ្រាប់បាល់នៅក្នុងប្រអប់ ការប្រឹងប្រែងក្នុងការស៊ុតពីចម្ងាយឆ្ងាយរបស់ Lewandowski បានយ៉ាងលឿនតែក៏មិនបានសម្រាច់ ហើយការស៊ុតរបស់ Yamal ត្រូវបានរារាំងដោយអ្នកចាំទីផងដែរ។
នៅតង់ទី 2 កាន់តែល្អមើលនឹងទាក់ទាញផងដែរ ខណៈដែល Olmo បានផ្ដល់ជំនួយឲ្យ Raphinha សម្រាច់គ្រាប់បាល់មួយមុនសម្រាប់បើកការនាំមុខដើម្បីបំបែកភាពជាប់គាំង។ មិនយូរប៉ុន្មាន Koundé របស់ Barcelona បានបង្កកំហុសលើ Gyrassy នៅខាងក្នុងប្រអប់ដែលបណ្តាលឱ្យមានការពិន័យបាល់១១ម៉ែត្រ ដែល Gyrassy ខ្លួនឯងបានធ្វើវាបានសម្រាច់ក្នុងការតាមស្មើមកវិញ។ នាទី71 Ferran Torres បានប្ដូរចូលដើម្បីជួយក្រុម Barcelona រកបានគ្រាប់បាល់នាំមុខត្រឡប់មកវិញជាមួយនឹងការបញ្ចប់ទីបានយ៉ាងល្អ។ បីនាទីក្រោយមក Gyrassy បានបំប៉ោងសំណាញ់ដើម្បីតាមស្មើម្ដងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ នៅនាទីចុងក្រោយ Yamal បានជួយឱ្យ Ferran Torres ស៊ុតបាល់បញ្ចូលទីបានពីជ្រុងតូច ធ្វើឱ្យ Barcelona យកឈ្នះ 3-2 ក្នុងការប្រកួតនេះ។ ជាមួយនឹងជ័យជម្នះនេះ Barcelona បានពង្រីកការឈ្នះរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League ដល់ទៅ 5 ប្រកួត ខណៈដែល Dortmund មិនដែលចាញ់ 13 ប្រកួតក្នុងផ្ទះក៏ត្រូវបានបញ្ចប់៕
ទស្សនាវីដេអូ ហាយឡាយ ឡើងវិញ៖