ខ្សែប្រយុទ្ធ Bukayo Saka របស់ Arsenal បានសារភាពថារូបគេមានកានឹករលឹកអតីតមិត្តរួមក្រុមចំនួន៣រូបបន្ទាប់ពីការចាកចេញរបស់ពួកគេពីទឹកដី Emirate។
នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលរដូវក្តៅកន្លងផុតទៅក្លឹប Arsenal បានបង្ហាញថាក្លឹបបាននាំយកកីឡាកថ្មីៗ ដោយមានកីឡាករ Riccardo Calafiori, Mikel Merino និង Raheem Sterling មកចូលរួម ក្រោមការដឹកនាំរបស់លោក Mikel Arteta ដែលមានការមម៉ាញឹកជាខ្លាំងនៅក្នុងការរដូវកាលដោះដូរកីឡាករ ដើម្បីយកមកព្រឹងក្រុមបន្ថែមទៀត សម្រាប់រដូវកាលក្រោយ។
ទោះជាយ៉ាងណាក៏ដោយ កីឡាករមួយចំនួនបានចាកចេញរបស់ពួកគេពីទឹកដី Emirate រួមមានកីឡាករ Emile Smith-Rowe និង Reiss Nelson បានចូលរួមជាមួយក្លឹម Fulham ហើយ Eddie Nketiah បានចូលរួមជាមួយនិងក្លឹប Crystal Palace ជាដើម។
ចំពោះកីឡាករ ៣រូប ដែលធ្លាប់ជាមិត្តរួមក្រុម និងអ្នកជិតស្និជាមួយនឹង Bukayo Saka ហើយការចាកចេញរបស់ពួកគេ បានធ្វើអោយកីឡាកអយុ២៣ ជំរើសជាតិអង់គ្លេស រូបនេះមានកានឹករលឹក ព្រោះជាមិត្តរួមក្រុមដ៏ល្អនៅក្នុងក្រុម។
កីឡាក Bukayo Saka គឺជាកីឡាកអាជិពរបស់អង់គ្លេស ដែលជាខ្សែរបំរើស្លាបស្តាំ សម្រាប់ក្លឹប Arsenal និងក្រុមជំរើសជាតិអង់គ្លេស គាត់ត្រូវបានគេចាត់ថាជាខ្សែរបំរើស្លាបស្តាំដ៏ល្អម្នាក់ និងជាកីឡាករដែលមានវ័យក្មេងមួយរូបនៅក្នុងក្រុមផងដែរ៕