Chanel ទើបតែបញ្ចេញនូវ Coco Mademoiselle Eau de Parfum Intense Purse Spray ថ្មី ដែលដបមានទំហំតូចល្មមប៉ុនហោប៉ៅ និងអាចពាក់យកតាមខ្លួនបានយ៉ាងងាយស្រួល។ ការរចនាថ្មីនេះ គឺយកលំនាំតាមស្ថាបត្យកម្ម និងសិល្បៈនៃរូបរាងដ៏រ៉ូមែនតិច របស់ “Chanel Jewellery” ។
ជាមួយរូបរាងដបម៉ាញេទិកដ៏រលើបរលោង បានធានានូវការរចនាសម្បកដបដែលមានគុណភាព អមដោយការលាយបញ្ចូលគ្នារវាងខ្សែសង្វាក់មាស និងគុជខ្យងប្រទាក់គ្នា។ អ្នកអាចចងពាក់លើកដៃ ប្រៀបដូចជាការកាន់កាបូប ឬលេងស្ទីលជាបន្តោងកាបូប។
“Olivier Polge” ជាអ្នកបង្កើតដបទឹកអប់របស់ Chanel នេះ បានកំណត់ថា វាគឺជា “ការរួមបញ្ចូលគ្នាដ៏ និងគួរឱ្យចាប់អារម្មណ៍មួយ ដែលនឹករកពាក្យពណ៌នាពុំបាន”។
