ក្លឹប Chelsea និង Tottenham កំពុងស្វែងរកការចរចាពីក្រុម West Bromwich Albion នៃក្របខ័ណ្ឌ Championship សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធនីហ្សេរីយ៉ាគឺកីឡាករ Josh Maja ។
ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ Josh Maja សម្រាប់ក្រុម West Bromwich Albion ក្នុងពាក់កណ្តាលរដូវកាលទី១ ក៏មិនមានការកត់សម្គាល់ទេ តែគាត់អាចនឹងធ្វើដំណើរទៅកាន់ក្របខ័ណ្ឌ Premier League នៅក្នុងទីផ្សារដោះដូរកីឡាករដែលកំពុងបន្តនេះបានបើមានការយល់ព្រមពីក្លឹប។
យោងតាមរបាយការណ៍ពី Fichajes ក្លឹប Chelsea និង Tottenham មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្វីដែលពួកគេបានឃើញពីកីឡាករអន្តរជាតិនីហ្សេរីយ៉ាមួយនេះ ហើយពួកគេកំពុងរៀបចំផែនការចរចាជាមួយក្លឹបនៅ Championship ដើម្បីចុះហត្ថលេខាលើរូបគាត់។
អ្វីៗមិនដំណើរការសោះសម្រាប់ Maja កាលលោកលេងនៅក្លឹប FC Bordeaux ហើយគាត់បានត្រលប់មកាន់ទឹកដីអង់គ្លេសវិញនៅរដូវក្តៅឆ្នាំ ២០២៣។ ខណៈពេលដែលអ្វីៗមិនងាយស្រួលសម្រាប់គាត់ក្នុងរដូវកាលដំបូងរបស់គាត់ជាមួយក្លឹប West Brom តែយ៉ាងណាកីឡាករវ័យ ២៦ឆ្នាំរូបនេះ ក៏បានធ្វើការងារយ៉ាងល្អនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ២ លើកក្នុងការបង្ហាញខ្លួន ២៦លើករបស់គាត់ផងដែរ។
ការលេងដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់នៅក្នុងក្របខ័ណ្ឌទីពីររបស់អង់គ្លេសបានធ្វើឱ្យគាត់ស្ថិតនៅលើរ៉ាដានៃក្លឹបយក្សនៅ Premier League ពីរ។ ខណៈពេលដែលកិច្ចសន្យារបស់គាត់ជាមួយក្លឹប West Brom ដំណើរការរហូតដល់រដូវក្តៅឆ្នាំ ២០២៦ ក្លឹបកំពុងសម្លឹងរកមើលការផ្តល់រង្វាន់ដល់គាត់នៅក្នុងទីផ្សារដែលកំពុងបន្តមួយនេះ។
ក្លឹបយក្សនៅទីក្រុងឡុងដ៍ចង់ចុះហត្ថលេខាលើកីឡាករ Maja ឬ?
ក្លឹប Chelsea និង Tottenham គឺជាក្លឹបពីរដែលបានកត់សម្គាល់ពីការលេងរបស់គាត់។ ពួកគេចាត់ទុកគាត់ជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងការពង្រឹងការប្រយុទ្ធរបស់ពួកគេសម្រាប់ពាក់កណ្តាលនៃរដូវកាលទីពីរនេះ។
Nicolas Jackson បានធ្វើរឿងអស្ចារ្យសម្រាប់ក្រុមតោខៀវ ប៉ុន្តែពួកគេនៅតែស្វែងរកនរណាម្នាក់ដែលអាចជួយពីលើនេះទៀតសម្រាប់គាត់ និងផ្តល់ការគាំទ្រជាច្រើននៅក្នុងទីលាន។
ដូចអ្វីដែលក្លឹប Spurs មានការព្រួយបារម្ភ អ្វីៗមិនទាន់បានទៅតាមផែនការសម្រាប់ពួកគេរហូតមកដល់ពេលនេះ ហើយពួកគេកំពុងស្វែងរកវិធីដើម្បីត្រលប់មករកភាពល្អប្រសើរឡើងវិញ។ លោក Ange Postecoglou ស្វែងរកកម្លាំងបន្ថែមទៀត ហើយកីឡាករ Maja ប្រាកដជាអាចជួយបុព្វហេតុរបស់ពួកគេបាន ដោយសារទម្រង់លេងដែលគាត់មាន។
តម្លៃកីឡាករអន្តរជាតិនីហ្សេរីយ៉ាត្រូវបានគេប៉ាន់ស្មានថាមានប្រហែលជា ១៥លានផោន ដែលប្រាកដជាមានតម្លៃសមរម្យសម្រាប់ក្លឹបក្នុងទីក្រុងឡុងដ៍ទាំងពីរនេះ។ ប៉ុន្តែពួកគេនៅតែមិនងាយចុះហត្ថលេខាលើគាត់បានទេ ដោយសារគាត់ជាតួអង្គសំខាន់ក្នុងក្រុម West Brom ហើយជាមួយគ្នានេះក្លឹបនឹងលក់ តែទៅតាមលក្ខខណ្ឌរបស់ក្លឹបប៉ុណ្ណោះ៕