សមាជិកក្រុម Spice Girl ដែលបានប្រែក្លាយមកជាអ្នករចនាម៉ូដ បាននិយាយថា នៅក្នុង Collection ថ្មី ដែលនឹងចេញលក់ក្នុងខែនេះ នាងនឹងរក្សាអត្តសញ្ញាណ ម៉ាកយីហោឲ្យនៅដដែល។
កាលពីថ្ងៃព្រហស្បតិ៍ ហាងលក់រាយ Mango បាននិយាយថា ខ្លួនកំពុងសហការជាមួយអតីតសមាជិក Spice Girl ដែលបច្ចុប្បន្ន បានប្រែក្លាយមកជាអ្នករចនាម៉ូដ លើ Collection ដែលមានជាប្រភេទរ៉ូប អាវប៉ាក់ និងគ្រឿងបន្ថែមច្រើនទៀត។
អ្នកលក់រាយអេស្ប៉ាញបានពណ៌នាអំពី Collectionថ្មី ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី 23 ខែមេសា នេះ ថាជា “ការលាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃប្រណិតភាពបែបបុរាណរបស់អង់គ្លេស“។ ក្នុងរូបភាពដែលចេញផ្សាយមុន បានបង្ហាញពីតារាម៉ូដែលម្នាក់អង្គុយលេងក្បែរអាងទឹកដោយពាក់អាវធំពណ៌ស និងខោរលុងសមគ្នា។ ម្យ៉ាងវិញទៀត តារាបង្ហាញម៉ូតម្នាក់ ងើបចេញពីអាងទឹក ក្នុងសម្លៀកបំពាក់ពណ៌ស ឆ្នូតៗ។
ចំពោះតម្លៃវិញ ត្រូវបានគេរំពឹងថា នឹងខ្ពស់ជាងការផ្តល់ជូនធម្មតារបស់ Mango ប៉ុន្តែបើធៀបនឹងទំនិញពីម៉ាកយីហោសំខាន់របស់ Beckham គឺអាចមានចាប់តម្លៃពី 90 អឺរ៉ូ សម្រាប់អាវយឺតដល់ 2,650 អឺរ៉ូសម្រាប់អាវទ្រនាប់។
Beckham ជាស្លាកយីហោបានបើកដំណើរការស្លាកនៅឆ្នាំ 2008។ ដោយឡែកMango គិតមកដល់ពេលនេះ មានអាយុ 40 ឆ្នាំហើយ។ អតីតសមាជិក Spice Girl បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ WWD ថា នាងបានសម្រេចចិត្តធ្វើការជាមួយ Mango ដើម្បី “និយាយទៅកាន់ទស្សនិកជនឲ្យបានកាន់តែទូលំទូលាយតាមរបៀបដែលមានអារម្មណ៍ថាពាក់ព័ន្ធនឹងម៉ាករបស់ខ្ញុំ និងរក្សាសោភ័ណភាព និងអត្តសញ្ញាណផលិតផលរបស់ខ្ញុំ“។
កាលពីខែមុន Mangoត្រូវបានគេរាយការណ៍ពីចំណូលកំណត់ត្រាចំនួន 3.1 ពាន់លានអឺរ៉ូសម្រាប់ឆ្នាំ 2023 ។ Victoria Beckham និងMango សហការគ្នាលើម៉ាកយីហោសំលៀកបំពាក់ ប្រភេទការរស់នៅប្រចាំថ្ងៃ៕ ប្រភព៖ theguardian