ភាពឆើតឆាយ គឺមិនចេះចប់ មិនចេះហើយ ៖ នៅក្នុងរដូវកាលនេះ ស្បែកជើងកែងចោតបានត្រឡប់មកបង្ហាញវត្តមានលើវិថីថ្មើរជើង និងស្ថិតនៅក្នុងបញ្ជីបំណងប្រាថ្នារបស់នារីៗដែលមានចំណូលចិត្តលើវិស័យម៉ូតរាប់មិនអស់។
បច្ចុប្បន្ន ការរចនាម៉ូតសម្រាប់នារីត្រូវបានគេកោតសរសើរយ៉ាងខ្លាំង មិនថារចនាប័ទ្មនៃម៉ូតសម្លៀកបំពាក់ កាបូប គ្រឿងអលង្ការ ឬសូម្បីស្បែកជើងគ្រប់ប្រភទ ហើយស្បែកជើងកែងខ្ពស់ត្រូវបានចាក់បញ្ចូលជាមួយនឹងគំនួសពណ៌ជាច្រើនពីអ្នករចនាដ៏ជំនាញ ដើម្បីទាក់ទាញចិត្តអតិថិជនគ្រប់រូប។
នានិទាឃរដូវ និងរដូវក្តៅ ឆ្នាំ 2025 នេះ ធាតុម៉ូតហាក់លែងបង្ហាញអំពីការអត់ធ្មត់ ឬការបង្ខាំងរបស់ស្រ្តីទៀតហើយ ប៉ុន្តែម៉ូតទំនោររចនាទៅតាមបំណងនៃការលេងស្ទីលផ្ទាល់ខ្លួនទៅវិញ។

Louis Vuitton
ម៉ាកយីហោដែលមានអាយុកាលរាប់សតវត្សន៍ ដែលចាប់ផ្តើមដំបូងបំផុតជាមួយនឹងវ៉ាលី និងកាបូបដាក់ឥវ៉ាន់ ក៏បានចាក់បញ្ចូលហ្សែនរបស់ខ្លួនទៅជាម៉ូតស្បែកជើងសម្រាប់ Collection និទាឃរដូវ / រដូវក្តៅឆ្នាំ 2025 ផងដែរ។ ចំណុចទាក់ទាញរបស់កាបូបត្រូវបានបំប្លែងទៅជាខ្សែសម្រាប់ស្បែកជើងកែងខ្ពស់ដ៏ឆើតឆាយ។ ស្បែកជើងកែងនេះ មិនដូចជាស្បែកជើងកែងធម្មតានោះទេ ពោលវាមានវាយនភាពរឹងមាំជាក់លាក់ខ្លាំងបំផុត។
នាយកច្នៃប្រឌិតនៃ Louis Vuitton លោក Nicolas Ghesquière បានរួមបញ្ចូលគ្នានូវ “ភាពទន់ភ្លន់” និង “ភាពរឹងមាំ ខ្លាំងក្លា” របស់ស្ត្រី។
Ferragamo
នៅក្នុងរដូវកាលនេះ Collection របស់ Ferragamo គឺផ្អែកលើការហាត់រាំរបាំបាឡេ។ ស្បែកជើងកែងខ្ពស់នេះបានធ្វើឱ្យតារាម៉ូដែលមើលទៅហាក់ដូចជា ស្ថិតនៅក្នុងស្ទូឌីយោរាំដ៏ស្ងប់ស្ងាត់មួយនៅអឺរ៉ុប។ ខ្សែ និងស្បែកមានពណ៌ស្រទន់ បានបង្កើតជាទំនាក់ទំនងត្រួតស៊ីគ្នា មើលទៅដូចនឹង “ក្រុមរាំអាជីព”។
Dries Van Noten
Collection ម៉ាកយីហោ Dries Van Noten Spring/Summer 2025 បានប្រើការផ្លាស់ប្តូរម៉ូត និងសម្ភារៈផ្សេងៗ ដើម្បីស្វែងយល់អំពីការឆ្លងកាត់នៃពេលវេលា។ ប្តូរពីស្បែងជើងកែងខ្ពស់ធម្មតាត្រូវបានប្តូរទៅជាស្បែកជើងកែងរូបរាង និងស្បែកពស់ដ៏អង់អាច។ សម្រស់នៃរចនាប័ទ្មទាំងមូល មានភាពស៊ីសង្វាក់គ្នា និងមានខ្សែចងជាប់គ្នានៅផ្នែកខាងលើ ដែលបង្ហាញពីភាពទាក់ទាញដ៏សិចស៊ីរបស់មនុស្សស្រីពិតជាមិនអាចហាមឃាត់បាន។
ម៉ាកម៉ូតផ្សេងៗទៀត ៖


