ចាប់ពីថ្ងៃទី១ ខែមករា Ronaldo នឹងអាចចរចារកិច្ចសន្យាថ្មីរបស់គាត់ដោយសេរី។ ប្រភពជិតស្និទ្ធនឹង Ronaldo បានប្រាប់ Marca ថាមានរឿងពីរយ៉ាងជាក់លាក់៖
ទីមួយ Ronaldo ចង់បន្តលេង ហើយមិនទាន់ត្រៀមខ្លួនចូលនិវត្តន៍។
ទីពីរ Ronaldo មានអារម្មណ៍ល្អ ដោយសារតែគាត់បាននាំយកការទទួលស្គាល់ជាសកលទៅកាន់លីកដែលគាត់លេងដោយជួយទាក់ទាញតារាល្បីៗ ផ្សេងទៀតទៅកាន់ Saudi Pro League ដែលដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍បាល់ទាត់នៅអារ៉ាប៊ីសាអូឌីត។ ទោះជាយ៉ាងណាក៏ដោយ “ការលួងលោម” មួយនេះមិនបានច្រានចោលលទ្ធភាពដែល Ronaldo ទទួលយកការប្រកួតប្រជែងថ្មីនោះទេ។
Marca បាននិយាយថា Ronaldo មិនចង់ចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីតដោយមិនឈ្នះពានលីកនោះទេ ខណៈដែលគាត់បានឈ្នះពានរង្វាន់កំពូលនៅគ្រប់លីកដែលគាត់បានលេង ដោយទទួលស្គាល់ថា “ខ្ញុំក៏ចង់ក្លាយជាជើងឯកនៅទីនេះដែរ”។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ Ronaldo មិនអាចសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការឈ្នះពាននៅប្រទេសអារ៉ាប៊ីសាអូឌីត វានឹងមិនអាចរារាំងគាត់ពីការទទួលយកការប្រកួតប្រជែងថ្មីនោះទេ ដរាបណាការប្រកួតប្រជែងថ្មីមានភាពទាក់ទាញគ្រប់គ្រាន់ និងផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីអនុញ្ញាតឱ្យគាត់បន្តបង្កើតកំណត់ត្រាថ្មី៕