Al-Nassr បានយកឈ្នះ Al-Wehda ដោយលទ្ធផល 2-0 កាលពីយប់មិញ។ Ronaldo រកបាន 1 គ្រាប់ផងដែរ ហើយក៏ជាគ្រាប់បាល់ទី 903 របស់គាត់ផងដែរ។ ក្រុមរបស់លោក Pioli ធ្វើបានយ៉ាងល្អក្នុងការប្រកួតនេះ ដោយគ្រាប់បាល់ទី 1 រកបានដោយ Angelo Gabriel នៅនាទីទី 41 ហើយជាបញ្ជូនបាល់យ៉ាងល្អពី Mane ។
ចូលតង់ទី 2 Cristiano Ronaldo រកបាន 1 គ្រាប់បន្ថែមទៀតនៅនាទីទី 56 ដោយបាល់ពិន័យ 11 ម៉ែត្រ ដែលជាការបង្កកំហុសរបស់ Mohamed Al Makaazi ហើយវាក៏ជាគ្រាប់បាល់ទី 903 របស់គាត់។
នៅជិតចប់ការប្រកួត Waleed Bakhashwain របស់ Al-Wehda ក៏ទទួលបានកាតលឿងទី 2 ស្មើកាតក្រហមនៅនាទីទី 86។ Al-Nassr រកបាន 3 ពិន្ទុបន្ថែមទៀត និងជួយឱ្យក្រុមលោក Pioli ឈរនៅលេខរៀងទី 3 បណ្ដោះអាសន្ននៅ Saudi Professional League 24/25 ក្នុងចំនួន 5 ប្រកួតរបស់ខ្លួនដែរមាន 11 ពិន្ទុ។
គួរឱ្យកត់សម្គាល់ផងដែរ ក្រោមការដឹកនាំរបស់លោក Pioli Al-Nassr ធ្វើបានយ៉ាងល្អ ដោយទទួលបានជ័យជម្នះ 3 ប្រកួតជាប់ៗគ្នា។