De Gea បានជួយឲ្យ Fiorentina បំបាក់ AC Milan ២-១ សម្រាប់ការប្រកួត Serie A សប្ដាហ៍ទី៧។ កីឡាករវ័យ 33 ឆ្នាំដែលមិនមានក្លឹបលេងសម្រាប់រដូវកាលមុនបន្ទាប់ពីត្រូវបានចែកផ្លូវគ្នាជាមួយ United ក្នុងឆ្នាំ 2023 ។ Fiorentina បាននាំមុខដោយការស៊ុតបាល់បញ្ចូលទីរបស់ Yacine Adli នៅនាទីទី 35។ បន្ទាប់ពីការខកចិត្តពីរដងមកនោះ Milan បានឈានដល់នាទីទី៦០ Christian Pulisic បានតាមស្មើមកវិញជាមួយនឹងបច្ចេកទេសដ៏អស្ចារ្យពីអតីតខ្សែប្រយុទ្ធរបស់ក្រុមតោខៀវរូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ Albert Gudmundsson បានស៊ុតគ្រាប់ជ័យជម្នះនៅនាទីទី 73 សម្រាប់ក្រុម Fiorentina ។
ក្នុងការប្រកួតយប់មិញនេះមានការស៊ុតប៉េណាល់ទីដល់ទៅ៣លើក ប៉ុន្តែក្នុងនោះសុទ្ធតែស៊ុតមិនបានសម្រេចទាំងអស់។ ក្នុងនោះគេឃើញមានការស៊ុតប៉េណាល់ទី ២លើករបស់ក្រុមភ្ញៀវ AC Milan នៅនាទីទី៤៥+១ ដោយកីឡាករ T.Hernandez ក៏ត្រូវបានរារាំងដោយអ្នកចាំទី Devid De Gea និងការស៊ុតប៉េណាល់ទីមួយលើកទៀតពីសំណាក់ក្រុម AC Milan ដដែលនៅនាទីទី៥៦ ដែលស៊ុតដោយ T Abraham ប៉ុន្តែក៏មិនបានសម្រេចដូចគ្នា។ យ៉ាងណាក្រុមម្ចាស់ផ្ទះក៏មានគ្រាប់បាល់ប៉េណាល់ទី១លើកដែរ ប៉ុន្តែធ្វើមិនបានសម្រេចដូចគ្នាតាំងពីដើមវគ្គទី ១មកម្ល៉េះ ពោលគឺនាទីទី២២ ដែលពេលនោះ M.Kean ស៊ុតមិនសម្រេចផងដែរ។
មានការលើកឡើងថា “ការបោះចោលគាត់ហើយយក Onana គឺជាការគិតខុសមួយដ៏ធំសម្រាប់គ្រូបង្វឹក Old Trafford, Erik ten Hag ដែលបណ្តេញគាត់ចេញ” ការមកដល់របស់ Onana ដើម្បីជំនួស De Gea ក្នុងខែកក្កដាឆ្នាំ 2023 ។