Dele Alli បានបង្ហាញពីចេតនារបស់គាត់ក្នុងការ “ស្វែងរកក្លឹបថ្មី” បន្ទាប់ពីការចាកចេញរបស់គាត់ពី Everton ។ អតីតខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានក្លាយជាកីឡាករឥតមានតម្លៃខ្លួនចាប់តាំងពីកិច្ចសន្យារបស់គាត់នៅ Goodison Park បានបញ្ចប់ក្នុងខែមិថុនា ទោះបីជាគាត់នៅតែហ្វឹកហាត់ជាមួយក្លឹបរហូតដល់ថ្មីៗនេះក៏ដោយ។ នៅអាយុ 28 ឆ្នាំ Alli កំពុងស្វែងរកការធ្វើឱ្យអាជីពរបស់គាត់រស់ឡើងវិញបន្ទាប់ពីប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួន និងវិជ្ជាជីវៈសំខាន់ៗ រួមទាំងរយៈពេលនៃការស្តារនីតិសម្បទារយៈពេល 6 សប្តាហ៍កាលពីឆ្នាំមុន ដើម្បីដោះស្រាយបញ្ហារបួស។
Alli បានចូលរួមទស្សនាការប្រកួតនៅ Serie A នាពេលថ្មីៗនេះ រវាងក្រុម Como គ្រប់គ្រងដោយលោក Cesc Fabregas ទទួលបានជ័យជំនះ 2-0 ទៅលើក្រុម Roma ។ លោក Fabregas បានបង្ហាញថា Dele អាចហ្វឹកហាត់ជាមួយ Como បានបន្ទាប់ពីបុណ្យណូអែល ដែលជាសញ្ញានៃឱកាសថ្មីសម្រាប់កីឡាកររូបនេះ។ នៅក្នុងសាររបស់គាត់នៅលើ Instagram Alli បានសម្តែងការដឹងគុណចំពោះអ្នកគាំទ្រ បុគ្គលិក និងកីឡាកររបស់ Everton សម្រាប់ការគាំទ្ររបស់ពួកគេក្នុងអំឡុងពេលរបស់គាត់នៅទីនោះ ដោយទទួលស្គាល់ថាការធ្វើដំណើរពិតជាលំបាកមិនគួរឱ្យជឿ ប៉ុន្តែបានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់គាត់ក្នុងការបន្តការស្វែងរកក្លឹបថ្មីលេងនៅឆ្នាំ 2025 ។
កំឡុងពេលដែលគាត់នៅ Everton ដែលបានចាប់ផ្តើមនៅខែមករា ឆ្នាំ 2022 Alli បានព្យាយាមស្វែងរកទម្រង់លេង ដោយបានត្រឹមតែចាប់ផ្តើមនៅ Premier League ជាជម្រើសដំបូងបានមួយប្រកួត និងបានបង្ហាញខ្លួនជំនួស 12 ដង។ ការប្រកួតចុងក្រោយរបស់គាត់គឺនៅក្នុងខែកុម្ភៈ ឆ្នាំ 2023 ខណៈដែលកំពុងខ្ចីជើងនៅក្លឹប Besiktas របស់ប្រទេសទួរគី។ ទោះបីជាមានការពិបាកដែលគាត់បានជួបប្រទះ រួមទាំងរបួស និងកង្វះពេលវេលាលេងជាប់លាប់ក៏ដោយ Alli នៅតែមានសុទិដ្ឋិនិយមអំពីអនាគតរបស់គាត់ ដោយបញ្ជាក់ថា វាគឺជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ការចាប់ផ្តើមថ្មីក្នុងអាជីពរបស់គាត់៕