អបអរសាទរ ប្រាសាទតុបខាងលិច ត្រូវបានជួសជុលរួចរាល់ អមដោយក្បាច់ចម្លាក់យ៉ាងស្រស់ស្អាត

អបអរសាទរ ប្រាសាទតុបខាងលិច ត្រូវបានជួសជុលរួចរាល់ អមដោយក្បាច់ចម្លាក់យ៉ាងស្រស់ស្អាត

ប្រាសាទតុបខាងលិច បន្ទាប់ពីបានជួសជុលរួច ធ្វើឱ្យសោភ័ណភាពបានលេចត្រដែត និងស្រស់ស្អាតជាទីទាក់ទាញភ្ញៀវទេសចរ និងបានរៀបចំយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សារា រួមជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន ដែលធ្វើអោយប្រាសាទនេះ បានឈររឹងមាំឡើងវិញ ដោយបង្ហាញនូវភាពស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិទស្សនាប្រាសាទដ៏ប្រណិតមួយនេះ។ ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងរាជធានីអង្គរធំ ឬនៅខាងលិចប្រាសាទបាយ័ន្ត ចន្លោះប្រាសាទបាយ័ន្តនិងខ្លោងទ្វារតាកាវ។ ប្រាសាទតូចមួយនេះ មានភាពស្រស់ស្អាតនិងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនចូលមកទស្សនានិងផ្តិតយករូបភាពប្រាសាទបុរាណនិងធម្មជាតិក្នុងបរិវេណនេះ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនាថ្ងៃទី០៣ ខែ កក្កដា ...

វិធីទាំងនេះ… អាចជួយសម្រួលដល់បញ្ហាឈឺបំពង់កឱ្យឆាប់ជាសះស្បើយ

វិធីទាំងនេះ… អាចជួយសម្រួលដល់បញ្ហាឈឺបំពង់កឱ្យឆាប់ជាសះស្បើយ

បញ្ហាឈឺបំពង់ក អាចបង្កជាផលរំខានយ៉ាងខ្លាំងចំពោះអ្នក ខណៈឥឡូវនេះកំពុងឈានចូលដល់រដូវធ្លាក់ភ្លៀង ការប៉ះពាល់ទឹកភ្លៀងអាចបណ្តាលឱ្យអ្នកឈឺបំពង់ក ឈឺក្បាល ផ្តាសាយ និងហៀរសំបោរ ជាពិសេសធ្វើឱ្យអ្នកមានអារម្មណថាមិនស្រណុក សូម្បីតែការទទួលទានអាហារ ការញ៉ាំទឹក និងការនិយាយ.. ក្នុងករណីអាការៈធ្ងន់ធ្ងរខ្លាំងអាចប៉ះពាល់ដល់ផ្លូវដង្ហើម និងរំខានដំណេកផងដែរ។   អាការៈឈឺបំពង់កមានរោគសញ្ញាអ្វីខ្លះ? អាការៈឈឺកអាចបង្ហាញរោគសញ្ញាផ្សេងៗអាស្រ័យលើស្ថានភាពជំងឺជាក់ស្ដែង អាចមានដូចជា ៖ • ឈឺនៅបំពង់ក ...

មកលេង កោះទន្សាយ ទុក្ខព្រួយទាំងឡាយនឹងរសាយបាត់អស់

មកលេង កោះទន្សាយ ទុក្ខព្រួយទាំងឡាយនឹងរសាយបាត់អស់

កោះទន្សាយ ជាតំបន់ទេសចរណ៍កោះធម្មជាតិ ដ៏ស្រស់ស្អាតបំផុតមួយ ស្ថិតនៅក្នុងខេត្តកែប។ វាមានឈ្មោះជាភាសាអង់គ្លេសថា Rabbit Island ដោយឈ្មោះនេះត្រូវបានគេដាក់យ៉ាងដូច្នេះ ដោយសារតែរូបរាងរបស់កោះនេះមានសណ្ឋានដូចទៅនឹងសត្វទន្សាយ។ កោះទន្សាយ មានចម្ងាយប្រមាណ 4.5 គីឡូម៉ែត្រ ពីទីប្រជុំជនខេត្តកែប ហើយការធ្វើដំណើរតាមទូកដើម្បីទៅដល់កោះ គឺត្រូវចំណាយពេលប្រហែល 20 នាទី។ នៅពេលអ្នកធ្វើដំណើរទៅដល់លើកោះទន្សាយ អ្នកនឹងឃើញថាវាមានសភាពស្ងប់ស្ងាត់ ...

ខ្លាឃ្មុំផេនដាក្រហម មានដើមកំណើតនៅភាគនិរតីនៃប្រទេសចិន – ខេត្តស៊ីឈួន “Sichuan” និងខេត្តយូណាន “Yunnan”

ខ្លាឃ្មុំផេនដាក្រហម មានដើមកំណើតនៅភាគនិរតីនៃប្រទេសចិន – ខេត្តស៊ីឈួន “Sichuan” និងខេត្តយូណាន “Yunnan”

ខ្លាឃ្មុំផេនដាក្រហម គឺជាថនិកសត្វប្រភេទតូចមានដើមកំណើតនៅភ្នំហិម៉ាឡៃភាគខាងកើត និងនៅភាគនិរតីនៃប្រទេសចិន។   វាមានរោមពណ៌ត្នោតក្រហមក្រាស់ រោមនៅតំបន់ពោះ និងជើងមានពណ៌ខ្មៅ រោមផ្នែកត្រចៀកមានពណ៌ស កន្ទុយរាងជារង្វង់វែង ហើយមានដំណើរលោតៗព្រោះជើងផ្នែកខាងមុខខ្លីជាជើងក្រោយ។ អាហារប្រចាំថ្ងៃរបស់ពួកវា គឺដើមឫស្សី និងថនិកសត្វតូចៗដូចជា បក្សី ស៊ុត ផ្កា ផ្លែប៊ឺរី…។ ខ្លាឃ្មុំផេនដាក្រហម អាចរស់នៅបានប្រហែល 8-10 ...

ចាប់យកបទពិសោធន៍ដំណើរកំសាន្តទៅកាន់ “ទីក្រុងប៉េកាំង” … តើមានអ្វីទាក់ទាញខ្លះ?

ចាប់យកបទពិសោធន៍ដំណើរកំសាន្តទៅកាន់ “ទីក្រុងប៉េកាំង” … តើមានអ្វីទាក់ទាញខ្លះ?

ទីក្រុងប៉េកាំង គឺជាទីក្រុងដ៏ប្រណិតរបស់ប្រទេសចិន ដែលមានការច្របាច់បញ្ចូលគ្នារវាងសំណង់ស្ថាបត្យកម្មបុរាណបន្សល់ទុកពីសម័យកាលនៃស្តេចអធិរាជជំនាន់មុន និងការអភិវឌ្ឍន៍បន្ថែមយ៉ាងខ្លាំងនៅក្នុងទីក្រុង។ ទីក្រុងប៉េកាំង ជាតំបន់ដែលបង្កភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាលំដាប់ពិភពលោក មិនថាទីកន្លែងប្រវត្តិសាស្ត្រ សួនច្បារដំណាក់រាជវង្សដ៏ស្រស់ស្អាត ប្រាសាទបុរាណ ទីផ្សារដ៏មមាញឹក និងរង្វង់សិល្បៈទំនើប។   ក្នុងនាមជារដ្ឋធានីនៃប្រទេសចិន ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវប្បធម៌ ទីក្រុងប៉េកាំង តែងតែជាគោលដៅទេសចរណ៍ឆ្ពោះមុខ ដែលមិនអាចបំភ្លេចបាននៅក្នុងចំណោមគោលដៅទេសចរណ៍ - ...

របាំព្រះរាជទ្រព្យ  ឆ្លុះបញ្ចាំងពីភាពទន់ភ្លន់ កិរិយាមាយាទល្អផូផង់ របស់ស្រ្តីខ្មែរ ​

របាំព្រះរាជទ្រព្យ ឆ្លុះបញ្ចាំងពីភាពទន់ភ្លន់ កិរិយាមាយាទល្អផូផង់ របស់ស្រ្តីខ្មែរ ​

ភាពសម្បូណ៌បែបនៃសិល្បៈទស្សនីយភាពខ្មែរចំនួន២៧ទម្រង់ ដូចដែលលោក ពេជ្រ ទុំក្រវ៉ិល បានរៀបរាប់នៅក្នុងសៀវភៅរបស់លោកក្រោមចំណងជើងថា សិល្បៈ ទស្សនីយភាពខ្មែរ (២០០៣) រួមបញ្ចូលទាំងតន្ត្រី និទានរឿង ល្ខោន និងរបាំផង។ នៅក្នុង អត្ថបទនេះ លោក​​បណ្ឌិត សំ សំអាង បានសរសេរផ្តោតទៅលើតែ របាំព្រះរាជទ្រព្យ ឬ ...

រមណីដ្ឋានអង្គររកចំណូលបានជាង ២៤លានដុល្លារ ក្នុងរយៈពេល៦ខែក្នុងឆ្នាំនេះ

រមណីដ្ឋានអង្គររកចំណូលបានជាង ២៤លានដុល្លារ ក្នុងរយៈពេល៦ខែក្នុងឆ្នាំនេះ

នៅក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ បាន​ទទួល​ប្រាក់​ចំណូលជាង ២៤លានដុល្លារអាមេរិក ពីការលក់​សំបុត្រ​ឱ្យ​ភ្ញៀវទេសចរ​អន្ដរជាតិ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ ជាង៥ម៉ឺននាក់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រិះស្ថានអង្គរ បានបង្ហាញនៅ​ថ្ងៃទី០១ ខែ​កក្ក​ដា ឆ្នាំ​២០២៤​នេះថា ក្នុងរយៈពល៦ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែមិថុនាឆ្នាំ២០២៤នេះ ភ្ញៀវ​ទេសចរ​ទិញសំបុត្រចូលទស្សនាអង្គរមានចំនួន៥២១ ៩៥០នាក់ កើនឡើងជាង៣៥ភាគរយ បើ​ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទទួលបានប្រាក់ចំណូលចំនួន ២៤ ៣៥៧,៦៩៥ ...

“មណ្ឌលគីរី” ជាដែនដីព្រៃប្រឹក្សា និងជម្រកធម្មជាតិដ៏ស្រស់ត្រកាល – ប្រទេសកម្ពុជា

“មណ្ឌលគីរី” ជាដែនដីព្រៃប្រឹក្សា និងជម្រកធម្មជាតិដ៏ស្រស់ត្រកាល – ប្រទេសកម្ពុជា

ខេត្តមណ្ឌលគីរី គឺជាខេត្តដែលមានផ្ទៃដីធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែមានប្រជាជនរស់នៅចំនួនតិច មានភូមិភាគស្ថិតនៅខាងកើតនៃព្រះរាជាណាចក្រកម្ពុជា ហើយនៅក្នុងខេត្តនេះសម្បូរទៅដោយសម្បត្តិធម្មជាតិជាច្រើនរួមមាន ជួរភ្នំដែលគ្របដណ្តប់ដោយព្រៃក្រាស់ខ្មឹក វាលស្មៅពណ៌បៃតងដ៏ខៀវស្រងាត់ ព្រមទាំងទឹកជ្រោះ ម្ហូបអាហារតំបន់ (បងប្អូនជនជាតិភាគតិច) និងជាបណ្តុំនៃថនិកសត្វព្រៃ។   សូមស្វាគមន៍មកកាន់ដែនដីជម្រកព្រៃព្រឹក្សានៃព្រះរាជាណាចក្រកម្ពុជា… មណ្ឌលគីរី! តើអ្នកអាចនឹងទទួលបាននូវបទពិសោធន៍ថ្មីដ៏រីករាយអ្វីខ្លះនៅក្នុងតំបន់នេះ?   ភ្នំដោះក្រមុំ ភ្នំដោះក្រមុំ ត្រូវបានគេស្គាល់ថាជារមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋានទាំងអស់ក្នុងខេត្តមណ្ឌលគីរី ដែលមានសម្រស់ព្រៃប្រឹក្សាគ្របដណ្តប់ជម្រៀលភ្នំបណ្តាក់យ៉ាងស្រស់ស្អាត។ ...

សំពត់ប៉េងប៉ោង ឬ Balloon Skirt… គួរលេងស្ទីលបែបណាស័ក្តិសមបំផុតចំពោះស្រ្តីសម័យទំនើប?

Balloon Skirt ដែលត្រូវបានគេស្គាល់ថាជា សំពត់មានរាងដូចទៅនឹងប៉េងប៉ោង មិនថាសម្រុងវែង ឬខ្លី តែងតែមានការពេញនិយមសម្រាប់ស្រ្តីនៅគ្រប់រដូវនៃវិស័យហ្វេសិន។   ឈ្មោះនេះត្រូវបានគេដាក់ទៅតាមទម្រង់សំពត់ ដោយសំពត់នេះមានការរចនាដោយថ្នេរដេរសម្រុងជើងសំពត់ខាងក្រោមមិនត្រូវបានដេរលាតចេញទៅខាងក្រៅទេ ប៉ុន្តែវាត្រូវបានដេររុំភ្ជាប់ទៅកាន់ផ្នែកខាងក្នុងរបស់សាច់ក្រណាត់សំពត់ និងបង្កើតរូបរាងប៉ោងដោយការចាក់ខ្យល់ទៅខាងក្នុងនោះ មើលទៅពិតជាស្រស់ស្អាតដូចស្លាបរបស់សត្វមេអំបៅ ឬប៉េងប៉ោងដែលមមានគ្រប់ពណ៌។   មូលហេតុដែលសំពត់ប៉េងប៉ោង - Balloon Skirt ជាប់ឈ្មោះជាសម្លៀកបំពាក់ពេញនិយមមួយចំពោះមិត្តនារីនៅក្នុងនិទាឃរដូវ ...

កោះ​អូគីណាវ៉ា របស់ជប៉ុន ជាតំបន់ ប្រជាជនរស់នៅមានអាយុវែងបំផុតលើនៅលើពិភពលោក

កោះ​អូគីណាវ៉ា របស់ជប៉ុន ជាតំបន់ ប្រជាជនរស់នៅមានអាយុវែងបំផុតលើនៅលើពិភពលោក

ប្រជាជនរស់នៅលើកោះ Okinawa ប្រទេសជប៉ុន ត្រូវបានគេចាត់ទុកថាមានអាយុរស់នៅវែងបំផុត ក្នុងចំណោមប្រជាជនដទៃផ្សេងទៀតនៅលើពិភពលោក។ នៅក្នុងភូមិមួយ ឈ្មោះ Ogimi ស្ថិតនៅភាគខាងជើងកោះ Okinawa គេសង្កេតឃើញមានដុំថ្មមួយ ដែលមានអក្សរជប៉ុនសរសេរនៅលើនោះថា "នៅអាយុ 80 ឆ្នាំ អ្នកឆ្លងផុតវ័យ​ជាយុវជន។ នៅអាយុ 90 ឆ្នាំ ប្រសិនបើដូនតាអ្នក ...

Page 29 of 99 1 28 29 30 99

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.