រូបមន្តម៉ាសទាំង ប្រភេទនេះ អាចជួយរក្សាតុល្យភាពស្បែកមុខរបស់អ្នកនារដូវក្តៅនេះបានយ៉ាងល្អ
បើទោះបីនៅក្នុងរដូវក្តៅ វាមានពន្លឺថ្ងៃគ្រប់គ្រាន់ក៏ពិតមែន ប៉ុន្តែអ្វីដែលគួរឱ្យបារម្ភបំផុតគឺស្បែកមុខ ព្រោះក្នុងរដូវនេះស្បែកមុខងាយនឹងរងផលប៉ះពាល់ច្រើនដូចជា ឡើងខ្លាញ់ រលាកកម្តៅថ្ងៃ រមាស់ ស្បែកស្ងួត និងក្រិនខ្មៅ…។ ដូច្នេះ វាគឺជារឿងសំខាន់ក្នុងការរក្សាស្បែករបស់អ្នកឱ្យមានសភាពត្រជាក់ មានសំណើម និងធ្វើយ៉ាងណាឱ្យស្បែកមុខអ្នកមានភាពស្រស់ស្រាយ ។ អ្នកត្រូវយកចិត្តទុកដាក់បន្ថែមទៅលើ ការផ្តលជាតិទឹកដល់រូបរាងកាយ ការការពារពីផ្នែកក្រៅ (ប្រើប្រាស់ឡេការពារកម្តៅថ្ងៃ, នៅកន្លែងម្លប់ឱ្យបានច្រើន) ...
ខ្មែរ
English













