ផលិតផលសម្អាងថ្លៃៗតែម្យ៉ាង មិនអាចជួយថែរក្សាសុខភាពស្បែកអ្នកបានទេ ប្រសិនបើមិនអនុវត្តគន្លឹះទាំងនេះបន្ថែម
សុខភាពស្បែកស្អាត មិនមែនកើតតែពេលអ្នកប្រើប្រាស់ផលិតផលសម្អាងថែរក្សាសម្រស់ផ្សេងៗពីផ្នែកខាងក្រៅទេ វារួមបញ្ចូលទាំងទម្លាប់នៃការទទួលទានអាហារ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់អ្នកដូចគ្នា។ ប្រសិនបើការរស់នៅអ្នក មិនត្រឹមត្រូវតាមក្បួនខ្នាត ហើយអ្នកមិនបានស្វែងយល់ច្បាស់អំពីតិចនិកក្នុងការថែរក្សាសុខភាពស្បែកទេ ទោះបីជាអ្នកប្រើប្រាស់ផលិតផលសម្អាងថ្លៃៗយ៉ាងណា ក៏នៅតែមិនបានផលល្អដែរ។ ទទួលទានក្រុមអាហារសម្បូរវីតាមីន ការទទួលទានអាហារដែលសម្បូរទៅដោយវីតាមីន និងប្រូតេអ៊ីន គឺពិតជាមានសារសំខាន់ចំពោះស្បែកខ្លាំងមែនទែន ព្រោះអាហារទាំងនោះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ ការបន្ថែមសារធាតុប្រូបាយអូទិកទៅក្នុងរបបអាហាររបស់អ្នក អាចជួយព្យាបាលជំងឺសើរស្បែក ដូចជាជម្ងឺត្រអក និងជំងឺមុនរមាស់ជាដើម។ ...