នេះជារឿងសំខាន់… ការទទួលទានដំណេកពីព្រលប់នាំមកនូវសុខភាពល្អ
ការទទួលទានដំណេកបានគ្រប់គ្រាន់ជារឿងដែលសំខាន់ទោះអ្នកស្ថិតក្នុងវ័យណាក៏ដោយ ជាពិសេសចំពោះយុវវ័យ។ ការទទួលទានដំណេកបានស្ងប់សុខ អាចជួយបំបាត់ភាពនឿយហត់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត និងនាំមកនូវភាពស្រស់ស្រាយនៅពេលអ្នកក្រោកពីដំណេកព្រលឹមឡើងវិញ។ ឡេឌីស៍ សូមជូនជាគន្លឹះមួយចំនួនដើម្បីឱ្យមិត្តយុវវ័យទទួលទានដំណេកដោយស្ងប់សុខ ឆាប់លង់លក់ និងត្រឹមត្រូវតាមក្បួនខ្នាត។ បង្កើតទម្លាប់ ការបង្កើតទម្លាប់ល្អៗ គឺជារឿងចាំបាច់ ដូចជាការកំណត់ម៉ោងដំណេកឱ្យបានត្រឹមត្រូវ និងទៀងទាត់។ សូមកំណត់ពេលចូលគេងជារៀងរាល់យប់ និងកំណត់ទម្លាប់អ្នកមួយចំនួនទៀតរួមមានដូចជា ការងូតទឹក អានសៀវភៅនិងស្តាប់តន្រ្តីកំដរអារម្មណ៍ ...
ខ្មែរ
English













