វីតាមីនសំខាន់ទាំង ៨ ដែលស្រី្តគួរទទួលទានមុនពេលតាំងគភ៌ និងអំឡុងពេលមានគភ៌
តើអ្នកគិតយ៉ាងណា នៅពេលដែលក្រុមគ្រួសាររបស់អ្នកជិតបន្ថែមនូវសមាជិកថ្មីម្នាក់ទៀត? អ្នកប្រហែលជាទទួលអារម្មណ៍ត្រេកអរខ្លាំងណាស់ ហើយប្រាកដក្នុងចិត្តថា អ្នកត្រូវតែមើលថែទាំ និងបំប៉នគភ៌មួយនេះឱ្យទទួលបាននូវជីវជាតិគ្រប់គ្រាន់។ ដើម្បីមើលថែរក្សាកូនសម្លាញ់បស់អ្នកក្នុងអំឡុងពេលតាំងគភ៌ គឺអ្នកត្រូវតែទទួលទានអាហារដែលល្អៗ និងមានប្រយោជន៍ដល់រូបរាងកាយកូនដែលនៅក្នុងគភ៌។ អាហារល្អៗ គឺសំខាន់ចំពោះស្រ្តីមានផ្ទៃពោះ។ ជីវជាតិ ដែលអ្នកគួរតែទទួលទានតាំងពីមុនពេលតាំងគភ៌ និងអំឡុងពេលមានគភ៌ មានដូចជា ៖ 1. អាស៊ីតហ្វូលិក អាស៊ីតហ្វូលិក មានភាពសំខាន់ខ្លាំងណាស់សម្រាប់ស្រ្តីមានគភ៌គ្រប់រូប។ ...