សក់គឺជាមន្តស្នេហ៍របស់មនុស្សស្រី
ស្ត្រី ប្រមាណ ៩០% ទូទាំងពិភពបានចាត់ទុកសក់របស់ខ្លួនសំខាន់ប្រៀបដូចជាកូនស្រីបង្កើត។ ពួកគេបានរិះរកគ្រប់វិធីដើម្បីថែរក្សាសក់ឱ្យទទួលបានសុខភាពល្អ ក្រាស់ឃ្មឹក មិនបែកចុង ឬសំពោង និងមានទម្ងន់ធ្ងន់ប្រកបដោយភាពរលើបរលោងគួរឱ្យចង់ប៉ះ។ ប៉ុន្តែ ក៏មានស្រ្តីមួយចំនួនមិនបានស្វែងយល់លម្អិតទៅលើវិធីដែលត្រឹមត្រូវតាមក្បួនខ្នាត មិនថាជាការថែរក្សាសរសៃសក់ពីស្រទាប់ខាងក្រៅ ឬការទទួលសារជាតិល្អៗពីរបបអាហារដែលអ្នកបរិភោគចូលក្នុងប្រព័ន្ធរាងកាយ ពួកគេនៅតែមានចម្ងល់ថា ហេតុអ្វីបានជាខ្ញុំមិនទទួលបានសក់ដែលមានសុខភាពល្អ ស្រស់ស្អាតតាមបែបធម្មជាតិ? តើមានវិអីអ្វីផ្សេងដើម្បីទទួលបានផលយ៉ាងពិតប្រាកដដែរទេ? នេះប្រហែលជាចម្លើយដែលអ្នកត្រូវការ ឡេឌីស៍សូមធ្វើការបង្ហាញនូវគន្លឹះខ្លះៗ ដែលបានសិក្សាស្រាវជ្រាវជូនជាប្រយោជន៍ដល់សុភាពនារីៗដែលស្រឡាញ់សក់ ...