ត្រូវស្វែងយល់ ជំងឺប៉ុន្មានមុខនេះងាយកើតឡើងលើស្ត្រីជាងបុរស
ពេលដែលយើងនិយាយទៅដល់សុខុមាលភាព ក្នុងចិត្តរបស់យើងច្បាស់ជាគិតទៅដល់មនុស្សម្នាក់ដែលមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក៏ប៉ុន្តែ សម្រាប់ពិភពលោកដែលយើងរស់នៅសព្វថ្ងៃគឺកម្រនឹងមានមនុស្សដែលមានសុខភាពល្អឥតខ្ចោះណាស់។ បើប្រៀបធៀបជាមួយបុរស ស្រ្តីមានបញ្ហាសុខភាពច្រើនជាងបុរសដែលនេះជាឧបសគ្គសម្រាប់ស្រ្តីក្នុងការសម្រេចបានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ មានបញ្ហាជាច្រើនដែលស្រ្តីតែងជួបប្រទះច្រើនជាងបុរសក្នុងនោះមានដូចជា ឥទ្ធិពលនៃគំនាបពីសង្គម និងវប្បធម៌ និងការកើនឡើងនៃបញ្ហាជំងឺទៅលើស្រ្តីជាដើម។ ថ្វីបើបញ្ហាគំនាបសង្គម និងវប្បធម៌ត្រូវបានលុបបំបាត់ខ្លះៗនៅតាមប្រទេសមួយចំនួន ក៏ប៉ុន្តែជំងឺនៅតែជាបញ្ហាដែលធ្វើឱ្យស្រ្តីមិនអាចសម្រេចបាននូវសុខុមាលភាព។ ខាងក្រោមនេះគឺជាបញ្ហាវេជ្ជសាស្រ្តដែលស្រ្តីនៅទូទាំងពិភពលោកតែងតែប្រទះបំផុត ៖ 1. ជំងឺក្រពេញទីរ៉ូអ៊ីដ យោងទៅតាមប្រសាសន៍របស់វេជ្ជបណ្ឌិត ...
ខ្មែរ
English













