យោងតាមរបាយការណ៍ FC Barcelona បានឱ្យដឹងថា ក្លឹបគ្រោងនឹងប្រកាសជាផ្លូវការអំពីការបន្តកុងត្រាថ្មីរបស់ខ្សែបម្រើ Marc Bernal ។
អ្នកកាសែត ESPN លោក Moises Llorens បង្ហាញថា Barcelona នឹងធ្វើការបន្តកុងត្រាថ្មីជាមួយ Marc Bernal ក្នុងសប្តាហ៍នេះ។ កាលពីមុន ទាំង Newcastle United និង Manchester United បានបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើរូបនេះ ហើយសុខចិត្តចំណាយទឹកប្រាក់ចំនួន 20 លានអឺរ៉ូ ក្នុងលក្ខខណ្ឌទិញផ្ដាច់កុងត្រារបស់គាត់។
ខ្សែបម្រើវ័យ 17 ឆ្នាំដែលទើបតែលេងឡើងជើងខ្លាំងរូបនេះ ក៏មិនសូវបានលេងផងដែរនៅក្នុងរដូវកាលនេះ កំពុងញាំញីដោយសារតែរបួសធ្ងន់ធ្ងរ។ បើទោះបីជាបែបនេះក្ដីក៏ Barcelona បានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយគាត់។