នៅព្រឹកព្រលឹមថ្ងៃនេះ Chelsea បានយកឈ្នះលើក្រុម Panathinaikos ក្នុងលទ្ធផល 4-1 ក្នុងការប្រកួត UEFA Europa Conference League។ João Félix ស៊ុតបញ្ចូលទីបានពីរគ្រាប់ និងបានជួយក្រុមឈ្នះការប្រកួតមួយនេះ។ បន្ទាប់ពីការប្រកួត Félix បានផ្តល់បទសម្ភាសន៍ផងដែរ។
នៅលើការប្រកួត៖
“យើងបានដឹងថានេះនឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញនៅកីឡដ្ឋានដ៏លំបាកមួយ ប៉ុន្តែយើងធ្វើបានល្អ។ យើងលេងបានល្អណាស់ ហើយយើងបានបំពេញតាមការណែនាំរបស់គ្រូបង្វឹក ដូច្នេះយើងរីករាយយ៉ាងខ្លាំងជាមួយនឹងជ័យជម្នះ”។
នៅលើក្រុមចាប់ផ្តើម៖
“ពិតណាស់ ខ្ញុំមកទីនេះដើម្បីប្រជែងដណ្តើមយកកន្លែងមួយក្នុងជម្រើសដំបូង ប៉ុន្តែវាអាស្រ័យលើគ្រូបង្វឹកក្នុងការសម្រេចចិត្តថាអ្នកណាលេង។ ខ្ញុំកំពុងធ្វើការងាររបស់ខ្ញុំ ហើយឲ្យតែខ្ញុំអាចធ្វើបាន ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយក្រុម។”
ក្នុងការប្រកួតពីរលើកខាងមុខជាមួយ Newcastle៖
“នេះគឺជាការប្រកួតសំខាន់ពីរ ពួកគេនឹងស្វិតស្វាញ ប៉ុន្តែយើងទាំងអស់គ្នាត្រូវតែត្រៀមខ្លួន។ កីឡាករមួយចំនួននឹងលេងនៅ Premier League និងខ្លះទៀតនៅក្នុង FA Cup ជាមួយនឹងការផ្លាស់ប្តូរដ៏ខ្លីរវាងការប្រកួតទាំងពីរនេះ យើងត្រូវមានការលេងល្អ ស៊ីជម្រៅ ហើយអ្នករាល់គ្នាត្រូវតែត្រៀមខ្លួនដើម្បីឈ្នះរាល់ការប្រកួត”៕