Bayern Munich គឺជាក្រុមដំបូងគេដែលស៊ុតបានចំនួន 9 គ្រាប់ក្នុងការប្រកួត Champions League ។ គ្រាប់ទី 4 របស់ Kane ជាការស៊ុតបាល់ប៉េណាល់ទីទី 3 របស់គាត់គឺជាគ្រាប់បាល់ទី 33 របស់គាត់ក្នុងក្របខ័ណ្ឌ Champions League ខណៈដែល Kane បានបំបែកកំណត់ត្រារបស់ Wayne Roney ដែលមានកំណត់ត្រា 30គ្រាប់។
4គ្រាប់របស់ Harry Kane រកបាននៅនាទីទី 19, 57, 73 និង 78 ហើយក្នុងចំណោម 4គ្រាប់នោះមានបាល់ប៉េណាល់ទីចំនួន 3គ្រាប់។
គ្រាប់បាល់កើតឡើង 9-2 នេះ គឺជាការប្រកួតដែលរកបានគ្រាប់បាល់ច្រើនជាងគេទីពីរក្នុងក្របខ័ណ្ឌ Champions League មិនធ្លាប់មានពីមុនមក ជាមួយនឹងការឈ្នះ 8-3 របស់ Monaco លើក្រុម Deportivo La Coruna ក្នុងឆ្នាំ 2003 ។ កំណត់ត្រាទីមួយនៅតែជាជ័យជម្នះ 8-4 របស់ Borussia Dortmund លើក្រុម Legia Warsaw ក្នុងឆ្នាំ 2016 ។
រដូវកាលនេះ Harry Kane ស៊ុតបញ្ចូលទីបាន 9 គ្រាប់ក្នុង 5 ប្រកួតសម្រាប់ក្រុម Bayern Munich របស់ Vincent Kompany នារដូវកាលនេះ ហើយក៏បានស៊ុតបញ្ចូលទីបានមួយគ្រាប់ផងដែរក្នុងការទទួលជ័យជម្នះ 6-1 កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Holstein Kiel ។
ប្រភព ៖ BBC