ពណ៌ផ្កាឈូក ជាពណ៌ដ៏ពេញនិយមបំផុតសម្រាប់នារី ដោយគេសង្កេតឃើញសម្លៀកបំពាក់ និង គ្រឿង Make Up តុបតែងខ្លួន តែងមានពណ៌នេះជានិច្ច។ ឥឡូវ Pink បានស្ថិតនៅក្នុង hottest fashion trend នៅក្នុងឆ្នាំ 2024 នេះ។
ភាពយន្តរឿង Barbie បានជួយជម្រុញពណ៌ ផ្កាឈូក ឱ្យកាន់តែដក់ជាប់នៅក្នុងដួងចិត្តនារីគ្រប់រូប។ ចំពោះ color code មួយនេះវិញ អ្នកអាចស្លៀកពាក់ទៅចូលរួមបានគ្រប់កាលៈទេសៈ ទាំងការទៅការិយាល័យធ្វើការ ចូលរួម event ចូលរួមពិធីមង្គលការ ទៅដើរលេង ឫ ទៅណាត់ជួបជាដើម។
ចំណែកនៅក្នុងវិស័យដើរម៉ូត និង ព្រឹត្តិការណ៍កម្រាលព្រំក្រហមវិញ ពណ៌ផ្កាឈូក ត្រូវបានគេចាត់ទុកជា Top Color ក្នុងចំណោមសម្លៀកបំពាក់ដែលបានបង្ហាញដោយតារាល្បីៗ នៅជុំវិញពិភពលោក។
អ្នកអាចជ្រើសរើសសម្លៀកបំពាក់ ដើម្បីពាក់ជាមួយពណ៌ដ៏ពេញនិយមនេះ ដែលអាចលាយគ្នាជាមួយពណ៌ ក្រហម ឫ ទឹកក្រូច។ ចំណែកមួយស្តាយទៀត អ្នកអាចពាក់លាយជាមួយនឹងពណ៌ ប្រផេះ បានផងដែរ វានឹងជួយបន្ថែមភាពទាក់ទាញ កាន់តែខ្លាំងមួយកម្រិតទៀត។
ពណ៌ផ្កាឈូក ស៊ីគ្នាជាមួយពណ៌ក្រហម និង ពណ៌ប្រផេះ
Pink Outfits