នៅជុំទី ១៩ នៃក្របខណ្ឌ Premier League ក្លឹប Chelsea ត្រូវជួបជាមួយក្រុម Ipswich Town នៅក្រៅដី។ នៅតង់ទីមួយ Delap ទទួលបានបាល់ប៉េណាល់ទី ហើយគាត់ធ្វើវាដោយខ្លួនឯង នឹងជួយឲ្យ Ipswich នាំមុខមួយគ្រាប់មុន។ ការទាត់បាល់របស់ Palmer បានប៉ះនឹងបង្គោលទី ហើយក៏លោតចេញ ខណៈដែលការស៊ុតតាមពីក្រោយរបស់ Nkunku ត្រូវបានអ្នកចាំទីសង្គ្រោះម្ដងទៀត។ ក្រោយមកគ្រាប់បាល់របស់ Félix មិនត្រូវបានអនុញ្ញាតសម្រាប់ការស៊ុតបាល់បញ្ចូលទីនោះទេ។
នៅក្នុងតង់ទីពីរ ការស៊ុតបាល់ពីមុំតូចរបស់ Madueke ត្រូវបានអ្នកចាំទីរបស់ Ipswich សង្គ្រោះបានម្ដងទៀត។ ក្រោយមក Delap បានជួយឲ្យ Hutchinson ស៊ុតបញ្ចូលទីនាំមុខគ្រាប់ទីពីរសម្រាប់ក្រុម Ipswich។ ហើយការស៊ុតរបស់ Nicolas Jackson បានរំលងរបារទី។ នៅទីបំផុត Chelsea បានរងបរាជ័យ ០-២ ក្រោមស្នាដៃក្រុម Ipswich Town នៅក្រៅដី ហើយវាជាការឈ្នះរបស់ពួកគេក្នុងលីកជាលើកទី៣ ក្នុងចំណោម ១៩ប្រកួត៕
ទស្សនាវីដេអូ ហាយឡាយ ឡើងវិញ៖