ក្នុងការប្រកួតវគ្គចែកពូល UEFA Champions League ក្រុម Bayern Munich ត្រូវប៉ះជាមួយ Paris Saint-Germain មកពីបារាំង។ ក្នុងតង់ទីមួយ Joshua Kimmich បានបង្កើតឪកាសឲ្យ Jamal Musiala ក្នុងការស៊ុតបញ្ចូលទីរបស់គាត់តែត្រូវបានសង្គ្រោះដោយ Safonov ។ មិនយូរប៉ុន្មាន ការវាយប្រហារដោយផ្ទាល់របស់ Leroy Sané ក៏ត្រូវបានសង្គ្រោះដោយ Safonov ម្ដងទៀត។
ការលើកជ្រុងរបស់ Kimmich តម្រង់ចំគោលដៅ ហើយបន្ទាប់ពីការផ្លាតរបស់ Safonov បានធ្វើឲ្យ Kim Min-jae តែតបាល់បញ្ចូលទីគ្រាប់ដំបូងរបស់គាត់នៅ Champions League នឹងបានជួយឲ្យក្រុមនាំមុខមុន។ នៅតង់ទីពីរ Ousmane Dembélé ត្រូវបានបណ្តេញចេញបន្ទាប់ពីទទួលបានកាតលឿងទីពីរសម្រាប់ការប្រកួតនេះ។ ការវាយសម្រុករបស់ Musiala ក្នុងប្រអប់ទីបានប៉ះនឹងបង្គោលទី ហើយ Safonov គ្រប់គ្រងការសង្គ្រោះបានទៀត។ នៅវគ្គចុងក្រោយ Bayern Munich បានយកឈ្នះ Paris Saint-Germain ១-០៕
ទស្សនាវីដេអូ ហាយឡាយ ឡើងវិញ៖