
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ បានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលបានពីការលក់បណ្ណចូលទសនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្មៀស ដោយទទួលបានប្រមាណ ១៩,៩១លានដុល្លារអាមេរិក នៅក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៤នេះ ដែលមានការកើនឡើង ៤១,៩៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។
ដោយឡែក ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំនេះ មានចំនួន ៤២១.៣៧៩នាក់ កើន ៤០,៩៣% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។

នៅក្នុងនោះផងដែរ រដ្ឋាភិបាលបានឧបត្ថមមូលនិធិ គន្ធបុប្ផាកម្ពុជា រយៈពេល៤ខែនេះ គឺមានចំនួនសរុប ៨៤២.៧៥៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ដើម្បីជួយនៅក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។
ទាំងនេះគឺជាចំណុចវិជ្ជមានមួយសម្រាប់ប្រទេសកម្ពុជា ដែលមានការកើនឡើងគួរអោយគាត់សំគាល់ នៃចំនួនភ្ញៀវទេសចរណ៍បរទេស មកទស្សនាតំបន់ទេសចរណ៍ប្រវត្តសាស្រ្ត តំបន់តេសចរណ៍ធម្មជាតិ ក៏ដូចជាតំបន់ទេសចរណ៍កែច្នៃ និងតំបន់ផ្សេងៗទៀតនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា ភ្ញៀវទេសចរបរទេស ដែលបានទិញបណ្ណចូលរទស្សនារមណីយដ្ឋានអង្គរ មានប្រមាណជាង ៧៩ម៉ឺននាក់ ទទួលបានចំណូល ៣៧,១៩លានដុល្លារអាមេរិក កើនឡើងចំនួន២២២,៦៨ភាគរយ។

 
			 ខ្មែរ
 ខ្មែរ English
 English 
			 
     
		




 
							


