• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ

by Vincent O
ព្រហស្បតិ៍ មីនា 7th, 2024
in បច្ចេកវិទ្យា និងនវានុវត្តន៍
325
SHARES
Share on FacebookShare on Twitter

ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ បានយកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មនៃកម្មវិធីវិវាទរបស់ខ្លួន ដែលត្រូវបានសម្រួលមុខងារឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ម្ចាស់អាជីវកម្ម ប្រយុទ្ធប្រឆាំងនឹងការសងប្រាក់ត្រលប់ ក្នុងករណីដែលបុគ្គលណាម្នាក់មានចេតនាផ្តល់ព័ត៌មានមិនពិត ឬ បង្ហាញអត្តសញ្ញាណរបស់ខ្លួនខុសពីការពិត ក្នុងគោលបំណងទទួលបានផលចំណេញដោយខុសច្បាប់ តាមរយៈសកម្មភាពទិញទំនិញ និងការសងត្រលប់ ​ ដែលវាត្រូវបានគេស្គាល់ថាជាការក្លែងបន្លំលាក់បំពួន ឬការក្លែងបន្លំដោយភាគីទីមួយ សម្រាប់ប្រតិបត្តិការទូទាត់តាមកាតដែលធ្វើឡើងពីចម្ងាយ។ ការកែប្រែនេះ អាចជួយសង្គ្រោះការខាតបង់របស់អាជីវកម្មខ្នាតតូចជាសកល បានជាងមួយពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដែលវានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ីរបស់អ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មទាំងមូល។

អ្នកស្រី Ivana Tranchini  នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “សម្រាប់ក្រុមហ៊ុន Visa គឺយើងបានប្តេជ្ញាចិត្តគាំពារដំណើរការពាណិជ្ជកម្មប្រកបដោយទំនុកចិត្តខ្ពស់ ដែលអាចការពារបានទាំងអ្នកប្រើប្រាស់ និង អាជីវក។ ការកើនឡើងនូវការក្លែងបន្លំពីភាគីទីមួយ ទាមទារឱ្យមានការផ្លាស់ប្តូរកម្មវិធីវិវាទរបស់យើងដល់កម្រិតកំណត់មួយ ដើម្បីផ្តល់សិទ្ធិអំណាចដល់ម្ចាស់អាជីវកម្មខ្នាតតូច ជាមួយនឹងយន្តការដែលពួកគេត្រូវការ ដើម្បីធានាបាននូវការទូទាត់ដោយស្របច្បាប់”។ អ្នកស្រីបន្តទៀតថា៖​ “ការតាំងចិត្តក៏មុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំនេះ ក៏រួមបញ្ចូលទាំងការពង្រឹងចំណេះដឹងជូនដល់អតិថិជនតាមរយៈការបណ្តុះបណ្តាលជាបន្តបន្ទាប់ស្តីពីហានិភ័យពីការគំរាមកំហែងសុវត្ថិភាពផងដែរ។ តាមរយៈគំនិតផ្តួចផ្តើមដោយក្រុមហ៊ុន Visa យើងបានដាក់ឲ្យដំណើរការសារជាថ្មីម្តងទៀតនូវ វេទិកាហានិភ័យឧស្សាហកម្មកម្ពុជា ដោយប្រមូលផ្តុំនូវក្រុមការងារដែលមានជំនាញខាងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំលើការទូទាត់ និងប្រតិបត្តិការ នៅទូទាំងប្រព័ន្ធអេកូសាស្ត្ររបស់ក្រុមហ៊ុន Visa ដើម្បីចែករំលែកនូវវិធីសាស្ត្រនៃការអនុវត្តដែលល្អបំផុត និងភាពឆ្លាតវៃក្នុងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ។ ក្រុមហ៊ុន Visa នៅតែបន្តជំហរជ្រោមជ្រែងការពារអ្នកប្រើប្រាស់ពីការក្លែងបន្លំ ដូចដែលបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការធានាចំពោះម្ចាស់ប័ណ្ណដោយមិនចាំបាច់ត្រូវរ៉ាប់រងលើប្រភេទប្រតិបត្តិការដែលគ្មានការអនុញ្ញាត។

ការផ្លាស់ប្តូរច្បាប់នេះ ផ្តល់ឱ្យអាជីវករនូវវិធីសាស្រ្តជាច្រើនបន្ថែមទៀត ដើម្បីលើកបង្ហាញតតាំងចំពោះការចោទប្រកាន់ក្នុងវិវាទ​ ដែលត្រូវបានអនុញ្ញាតត្រឹមត្រូវ និងមានសុពលភាព ជួយការពារម្ចាស់អាជីវកម្មឲ្យរក្សាបាននូវទឹកប្រាក់ដែលជារបស់ពួកគេផ្ទាល់ ព្រមទាំងការពារអ្នកប្រើប្រាស់កាតស្របច្បាប់ផងដែរ។

អ្នកស្រី Ivana Tranchini  បានមានប្រសាសន៍បន្ថែមទៀតថា៖ “រចនាសម្ពន្ធ័នៃប្រព័ន្ធវិវាទដ៏រឹងមាំ ភាពយុត្តិធម៌ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយសារវាគឺជាហេតុផលដ៏សំខាន់ក្នុងការបង្កើតទំនុកចិត្ត និងបង្កើនប្រសិទ្ធភាពសម្រាប់វិស័យទូទាត់តាមរយៈប្រព័ន្ធឌីជីថល និង  វិស័យពាណិជ្ជកម្មអេឡិចត្រូនិកដែលកំពុងតែរីកចម្រើនរបស់កម្ពុជា”។ អ្នកស្រីបន្តទៀតថា៖ “អាជីវកម្មខ្នាតតូច អាចនឹងត្រូវបានរងការបំផ្លិចបំផ្លាញដោយសារការក្លែងបន្លំពីភាគីទីមួយ។ ប្រសិនបើសហគ្រាសខ្នាតតូច និងមធ្យម ចាញ់បណ្តឹងសម្រាប់ការចោទប្រកាន់ស្របច្បាប់នោះគឺវាអាចមានភាពខុសគ្នានៅក្នុងការរៀបចំបញ្ជីបង់ប្រាក់ឬមិនបង់។ កំនែ​លម្អកម្មវិធីវិវាទ​របស់​យើងនឹង​ធានាបាន​ថា ម្ចាស់​អាជីវកម្មក្នុងប្រទេស​កម្ពុជា​ នឹងទទួលបាននូវយុត្តិធម៌ សម្រាប់​ការ​ចោទ​ប្រកាន់​ក្នុងវិវាទផ្សេងៗ”។

លោក Torsten Kleine Büning ប្រធានគណៈកម្មាធិការ​ហា​និ​ភ័យ​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) និងជានាយកហានិភ័យ និងទីប្រឹក្សាប្រតិបត្តិតាមសម្រាប់នាយកប្រតិបត្តិ ធនាគារ ABA បានមានប្រសាសន៍ថា៖ “អាជីវកម្មខ្នាតតូចមានអាត្រាហានិភ័យខ្ពស់លើការខាតបង់ និងរងការខូចខាតទាក់ទងនឹងការក្លែងបន្លំ ដោយសារពួកគេមិនមានធនធានដូចក្រុមហ៊ុនធំៗ”។កាលពីពេលថ្មីៗនេះ សមាគមធនាគារនៅកម្ពុជា ក៏បានចេញសេចក្តី​ជូនដំណឹង​ដល់សារធារណជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការក្លែងបន្លំតាមរយៈកម្មវិធីទិញទំនិញតាមអ៊ិនធើណេតផងដែរ។ លោក Torsten Kleine Büning បានមានប្រសាសន៍បន្ថែមទៀតថា៖ “ការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំរបស់ភាគីទីមួយ ទាមទារភាពជាដៃគូប្រកបដោយប្រសិទ្ធភាពក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ យើងនៅតែមានការប្រុងប្រយ័ត្នចំពោះការក្លែងបន្លំគ្រប់ប្រភេទនៅក្នុងវិស័យធនាគារ និងវិស័យផាត់ទាត់ ហើយក៏សូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ក្នុងការកាត់បន្ថយការគំរាមកំហែងប្រភេទនេះចំពោះម្ចាស់អាជីវកម្ម”៕

អត្ថបទ៖ ក្រុមហ៊ុន

Tags: featured
Previous Post

ប្រេងដូងគឺជាប្រេងចម្រាញ់ចេញពីសាច់ដូង

Next Post

ក្រចក អាចបញ្ជាក់ពីបញ្ហាសុខភាពរបស់អ្នក

Vincent O

Vincent O

Hello, My name is Vincent

Related Posts

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” នៅថ្ងៃទី៦ ខែធ្នូ
កម្សាន្ត

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” នៅថ្ងៃទី៦ ខែធ្នូ

by Pisey Dim
ច័ន្ទ តុលា 6th, 2025
ប្រទេសសិង្ហបុរីកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយដាក់នូវបង្គោលភ្លើងឆ្លាតវៃ “Smart Poles”
បច្ចេកវិទ្យា និងនវានុវត្តន៍

ប្រទេសសិង្ហបុរីកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយដាក់នូវបង្គោលភ្លើងឆ្លាតវៃ “Smart Poles”

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 11th, 2025
ក្រុមហ៊ុន Visa ពង្រីកវិសាលភាពការទូទាត់ជាមួយកាត នៅផ្សារម៉ាក្រូ ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីបង្កើនជម្រើសទូទាត់តាមរយៈប្រព័ន្ធឌីជីថល
បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រុមហ៊ុន Visa ពង្រីកវិសាលភាពការទូទាត់ជាមួយកាត នៅផ្សារម៉ាក្រូ ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីបង្កើនជម្រើសទូទាត់តាមរយៈប្រព័ន្ធឌីជីថល

by Choraney Duong
ពុធ កក្កដា 2nd, 2025
ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា
បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

by Choraney Duong
អង្គារ មេសា 1st, 2025
Load More
Next Post
ក្រចក អាចបញ្ជាក់ពីបញ្ហាសុខភាពរបស់អ្នក

ក្រចក អាចបញ្ជាក់ពីបញ្ហាសុខភាពរបស់អ្នក

ADVERTISEMENT

Recent.

មន្ទីរពេទ្យកុមារអង្គរ រៀបចំយុទ្ធនាការ “រួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក”

មន្ទីរពេទ្យកុមារអង្គរ រៀបចំយុទ្ធនាការ “រួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក”

សុក្រ តុលា 10th, 2025
កម្ពុជាបង្កើនការទាក់ទាញទេសចរមូស្លីម តាមរយៈការពង្រីកការតភ្ជាប់ជើងហោះហើរ និងពិព័រណ៍ទេសចរណ៍

កម្ពុជាបង្កើនការទាក់ទាញទេសចរមូស្លីម តាមរយៈការពង្រីកការតភ្ជាប់ជើងហោះហើរ និងពិព័រណ៍ទេសចរណ៍

សុក្រ តុលា 10th, 2025
ទិវាដើរពិភពលោក ក្រោមប្រធានបទ “ដើរដើម្បីសន្តិភាព Walk For Peace”

ទិវាដើរពិភពលោក ក្រោមប្រធានបទ “ដើរដើម្បីសន្តិភាព Walk For Peace”

ពុធ តុលា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (393)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (227)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (36)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (136)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (285)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.