• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

គន្លឹះថែទាំសម្រស់សម្រាប់ស្ត្រីវ័យអស់វដ្ដរដូវ

by Pisey Dim
ពុធ កុម្ភៈ 28th, 2024
in របទជីវិត, សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ស្ត្រីគ្រប់ៗរូប នៅពេលដែលឈានចូលដល់វ័យអស់វដ្តរដូវ តែងតែប្រឈមមុខនឹងភាពប្រែប្រួលសម្រស់ ឬ​ បញ្ហាស្បែកដែលរុះរោយ ស្រពោនស្រអាប់ មើលទៅមិនមានភាពស្រស់ស្អាតភ្លឺថ្លាដូចពេលមុន។

ស្រ្តីវ័យអស់វដ្តរដូវ គឺត្រូវមានការថែទាំទៅលើសុខភាពរាងកាយ និងសុខភាពស្បែកឱ្យបានដិតដល់ជាងស្រ្តីធម្មតា ព្រោះនៅក្នុងវ័យនេះអាចរាប់ថាជាវ័យចំណាស់ ដូច្នេះសូមជ្រើសយកវិធីដែលត្រឹមត្រូវក្នុងការថែរក្សាស្បែកឱ្យបានត្រឹមត្រូវដើម្បីទទួលបានលទ្ធផលពិតប្រាកដ។

  1. បំប៉នសុខភាពស្បែកមុខដោយប្រើប្រាស់ផលិតផលល្អ

មើលថែទាំ និងបំប៉នស្បែកមុខឱ្យបានស័ក្តិសមល្មម ដោយការប្រើប្រាស់ផលិតផលដែលមានគុណសម្បត្តិជួយពន្យារភាពចុះទ្រុឌទ្រោមរបស់កោសិកាស្បែក និងស្តារសភាពស្បែកដែលជ្រីវជ្រួញឱ្យតឹងណែនឡើងវិញ ដោយក្នុងនោះរួមមាន វីតាមីនA  វីតាមីនC វិតាមីនE និង សារធាតុកូឡាជែន (COLLAGEN) ។​ លើសពីនេះ អ្នកត្រូវប្រើប្រាស់ឡេការពារកម្តៅថ្ងៃ ដើម្បីការពារស្បែករបស់អ្នកពីការដុតបំផ្លាញស្បែកមុខដោយកម្តៅយូវីពីព្រះអាទិត្យ បញ្ហាទាំងនោះអាចមានដូចជា ស្បែកឡើងខ្មៅស្រអាប់ កើតមានស្នាមអុចខ្មៅៗ (អាចម៍រុយ) កើតមានស្នាមជ្រីវជ្រួញ យារធ្លាក់។

  1. សម្រាកឱ្យបានគ្រប់គ្រាន់

គេងឱ្យបានគ្រប់គ្រាន់ និងព្យាយាមកាត់បន្ថយស្រេ្តសកុំឱ្យមានការរំខានដល់ម៉ោងដំណេករបស់អ្នក ព្រោះថា ការគេងគឺមានសារៈសំខាន់ខ្លាំង ខណៈពេលដែលអ្នកកំពុងគេងលក់ រាងកាយនឹងបញ្ចេញសារធាតុ មេឡាថូនីន និងសារធាតុ អេនដូហ្វីន ដោយសារធាតុទាំងនេះមានចំណែកជួយដល់ផ្ទៃមុខទទួលបានភាពស្រស់ថ្លា ភ្លឺរលោង និងមើលទៅក្មេងជាងវ័យ។​

  1. ទទួលទានរបបអាហារសុខភាពល្អ

បរិភោគអាហារដែលផ្ទុកសារធាតុល្អៗក្នុងការបំប៉នសុខភាពស្បែក រួមមាន ប្រភេទបន្លែបៃតង និងពពួកផ្លែឈើស្រស់ៗដែលសម្បូរទៅដោយ វីតាមីនច្រើនមុខ និងសារធាតុរ៉ែ ដែលធ្វើឱ្យស្បែកស្រស់ថ្លា ភ្លឺថ្លា និងពន្យឺតភាពចាស់នៃស្បែក​។

  1. ទទួលទានទឹកជំនួយដល់ស្បែក

សូមទទួលទានទឹកឱ្យបានច្រើន និងទទួលជាប្រចាំថ្ងៃ ព្រោះការទទួលទានទឹកមិនត្រឹមតែជួយចិញ្ចឹមប្រព័ន្ធសារពាង្គកាយដំណើរការបានល្អនោះទេ ទឹកក៏បានហុចអត្ថប្រយោជន៍ដល់ស្បែកយ៉ាងច្រើន ដូចជា ជួយពន្យឺតភាពយារនៃស្បែក ផ្លាស់ប្តូរស្បែកដើមដែលក្រៀមស្វិតឱ្យមើលទៅស្រស់ស្អាតឡើងវិញ ភ្លឺថ្លា តឹងណែន និងមានសុខភាពល្អ។

  1. ចៀសវាងសកម្មភាពមិនល្អមួយចំនួនចំពោះសុខភាពស្បែក

ចៀសវាងទម្លាប់មួយចំនួនដែលបណ្តាលឱ្យស្បែករបស់អ្នកមើលទៅចាស់ជាងវ័យ និងមិនមានភាពស្រស់ថ្លា ដូចជា ៖

  • ការដុះសម្អាតផ្ទៃមុខខ្លាំងៗ និងប្រើប្រាស់កម្លាំងធ្ងន់ក្នុងការលាបផលិតផលផ្សេងៗនៅលើផ្ធៃមុខ
  • ការធុញថប់ ខឹងម៉ួរម៉ៅច្រើន និងស្ត្រេស
  • ការទទួលទានភេសជ្ជៈដែលផ្ទុកជាតិស្ករច្រើន និងផ្ទុកជាតិកាហ្វេអ៊ីន
  • សេពគ្រឿងស្រវឹង ឬជក់បារី

ចំណុចខាងលើនេះ សុទ្ធសឹងតែជាកត្តាដែលចូលរួមបំផ្លាញសុខភាពស្បែកយ៉ាងខ្លាំង រួមទាំងធ្វើឱ្យស្បែកឆាប់រុះរោយ និងមើលទៅមិនមានភាពស្រស់ស្អាត។

សូមកុំរវល់តែឆ្លុះកញ្ចក់ ហើយអង្គុយពិបាកចិត្តនឹងបញ្ហាស្បែកមុខរបស់អ្នកតទៅទៀតអី ចាប់ផ្តើមថែរក្សាសុខភាពស្បែកមុខ និងស្បែកដងខ្លួនរបស់អ្នកដោយអនុវត្តតាមវិធីងាយៗខាងលើជាប្រចាំថ្ងៃ ដើម្បីទទួលបានប្រសិទ្ធិភាព និងស្តារភាពស្រស់ថ្លា ក្មេងជាងវ័យ។

Previous Post

គុណសម្បត្តិ និងគុណវិបត្តិនៃផ្លែឈើ

Next Post

ដំណើរកំសាន្តដោយសុវត្ថិភាព

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?
សុខភាព និង សម្ផស្ស

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

by Kim Heng
ពុធ ឧសភា 7th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
មូលហេតុទាំង ៥ ដែលធ្វើឲ្យមុខអ្នកងាយឡើងមុន
សុខភាព និង សម្ផស្ស

មូលហេតុទាំង ៥ ដែលធ្វើឲ្យមុខអ្នកងាយឡើងមុន

by Kim Heng
អង្គារ ឧសភា 6th, 2025
ជំងឺអង់ត្រាក់ Anthrax (ពិសធ្យូង)
សុខភាព និង សម្ផស្ស

ជំងឺអង់ត្រាក់ Anthrax (ពិសធ្យូង)

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
Load More
Next Post
ដំណើរកំសាន្តដោយសុវត្ថិភាព

ដំណើរកំសាន្តដោយសុវត្ថិភាព

ADVERTISEMENT

Recent.

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

ពុធ ឧសភា 7th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (267)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.