• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ជំទាវឧកញ៉ា ម៉ៅ ចំណាន រួមជាមួយបេក្ខភាព២រូបទៀត នឹង​ប្រជែងគ្នាតំណែងប្រធានសមាគមនៅថ្ងៃទី២ ឧសភា

by vannakkumnith DUM
អង្គារ មេសា 30th, 2024
in កម្សាន្ត, តារា, សង្គម
325
SHARES
Share on FacebookShare on Twitter

បើ​ទោះ​មុន​នេះ គណៈកម្មការរៀបចំការបោះឆ្នោត បាន​បង្ហើប​ឲ្យដឹង​ថា មាន​បេក្ខភាពដល់​ទៅ ៦០០នាក់​បាន​ចុះឈ្មោះ​ធ្វើជាបេក្ខភាព​ឈរ​ឈ្មោះទទួល​យក​ការបោះឆ្នោត​សម្រាប់តំណែងប្រធានសមាគមសិល្បករខ្មែរក៏ដោយ ក៏​ប៉ុន្តែ​នៅ​ការ​វិវត្តន៍ចុងក្រោយ​នេះ មាន​តែ​បេក្ខភាព លោកជំទាវឧកញ៉ា ម៉ៅ ចំណាន និងបេក្ខភាព២រូបទៀត​ប៉ុណ្ណោះ ដែល​ជា​បេក្ខភាព​ផ្លូវ​ការ​សម្រាប់​ការ​បោះឆ្នោតដើមខែក្រោយ​នេះ។

សរុបបេក្ខភាពទាំង៣រូប ដែល​ស្ថិត​ក្នុង​បញ្ជីសម្រាំងចុងក្រោយ​នេះមាន ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង, លោក គួច ខេវិន និងលោក ផាត់ តារារដ្ឋ។ បេក្ខភាពទាំង៣ ទទួលបានសិទ្ធិពេញលេញក្នុងឈរឈ្មោះដើម្បីបោះឆ្នោតជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី។

តាម​ការ​ពន្យល់របស់ គណៈកម្មការរៀបចំការបោះឆ្នោតចំពោះ ការ​ជ្រើសរើសបេក្ខជនទាំង៣រូបនេះ គឺដោយសារ​ថា មាន​តែ​បេក្ខជន​ទាំង៣ប៉ុណ្ណោះ ដែល​បានបំពេញគ្រប់លក្ខខណ្ឌត្រឹមត្រូវ។

គួរឱ្យដឹងដែរថា យោងតាមលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ការបោះឆ្នោតជ្រើសរើសប្រធានសមាគមមានអាណត្តិ៥ឆ្នាំម្តង ។ ក្រោយខកខានបោះឆ្នោតជ្រើសរើសប្រធានថ្មីកាលពីអាណត្តិមុន ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ នៅឆ្នាំ២០២៤នេះ សមាគមសិល្បករខ្មែរដែលមានលោកស្រី ចន ច័ន្ទលក្ខិណា ជាប្រធានបច្ចុប្បន្ន ក៏បានប្រកាសរៀបចំការបោះឆ្នោតជ្រើសរើសប្រធានថ្មី ដែលនឹងធ្វើឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅរាជបណ្ឌិតសភាកម្ពុជា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្របតាមលក្ខន្តិកៈដែលសមាគម និងមានការទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ។

សូមជម្រាបថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិជាដើម ។

មួយរយៈកន្លងមកនេះ សមាគមសិល្បករខែ្មរក៏បានដើរតួរនាទីដ៏សំខាន់មួយជាសេនាធិកាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការចូលរួមបង្កើតសកម្មភាពសិល្បៈនានា ដើម្បីការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាការជួយសំរួលនូវកិច្ចការលំបាកផ្សេងៗមួយចំនួនរបស់សិល្បករ សិល្បការិនីដែលបានជួបនូវបញ្ហាដូចអ្វីដែលជាគោលការណ៍របស់សមាគមផងដែរ ៕

Tags: ជំទាវ ស្រីតូច ចំណានសមាគមសិល្បៈ
Previous Post

វិធីក្នុងការថែរក្សាសុខភាពឆ្អឹង… នៅពេលអ្នកឈានចូលវ័យចំណាស់

Next Post

បឹងពារាំងជាតំបន់ទេសចរណ៍ល្អឯក ដែលមានសត្វស្លាបជាង ១៧០ប្រភេទ

vannakkumnith DUM

vannakkumnith DUM

vannakkumnith@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025
កម្សាន្ត

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025
កម្សាន្ត

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
Load More
Next Post
បឹងពារាំងជាតំបន់ទេសចរណ៍ល្អឯក ដែលមានសត្វស្លាបជាង ១៧០ប្រភេទ

បឹងពារាំងជាតំបន់ទេសចរណ៍ល្អឯក ដែលមានសត្វស្លាបជាង ១៧០ប្រភេទ

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.