• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ដំណើរកំសាន្តដោយសុវត្ថិភាព

by Pisey Dim
ព្រហស្បតិ៍ កុម្ភៈ 29th, 2024
in ទេសចរណ៍, របទជីវិត
325
SHARES
Share on FacebookShare on Twitter

ជាទូទៅ ការធ្វើដំណើរកំសាន្ត គឺជាបទពិសោធន៍ដែលពោរពេញទៅដោយសេចក្តីត្រេកត្រអាល​ និងរីករាយជាទីបំផុត។ ការសម្រាកពីការងារប្រចាំថ្ងៃ ការបន្ធូរបន្ថយអារម្មណ៍ពីសម្ពាធការងារ ធ្វើដំណើរវិសម្សកាលទៅកាន់រមណីយដ្ឋានណាមួយ (បើទោះបីដំណើរកំសាន្តទៅកាន់ប្រទេសដទៃ) គឺជាគំនិតផ្តល់នូវក្តីរីករាយដែលអ្នកអាចដកឃ្លាពីការគិតរបស់ខួរក្បាលអ្នក និងធ្វើឱ្យអ្នកអស់នូវទុក្ខកង្វល់បានខ្លះ។

ប៉ុន្តែក៏នៅមានបញ្ហាសង្គមខ្លះៗដែលនៅតែកើតមានរហូតមក ដូចជា ការរំលោភនូវសេពសន្ធវៈ ចោរកម្ម និងអំពើហិង្សាដែលកើតមានពាសពេញពិភពលោក អ្វីដែលសំខាន់អ្នកត្រូវយល់ដឹងអំពីក្បួនរក្សាសុខសុវត្ថភាពក្នុងការធ្វើដំណើរ និងចេះប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីបរវាសចៀសឆ្ងាយពីបញ្ហាទាំងនោះ មិនថានៅបរទេស ឬនៅក្នុងស្រុកទេសរបស់ខ្លួន។

សូមធ្វើការអានសេចក្តីណែនាំខាងក្រោម ដែលឡេឌីស៍ចែកជូនជាចំណេះដឹងប្រុងប្រយ័ត្នខ្លះៗក្នុងការរក្សាសុវត្ថិភាពនៃដំណើរកំសាន្តដ៏មានន័យរបស់អ្នក ៖

  1. ពិនិត្យពិច័យម្តងហើយម្តងទៀត

សូមចាប់ផ្តើមទម្លាប់ពិនិត្យពិច័យទៅលើទ្រព្យរបស់អ្នក នៅពេលចាកចេញទៅណាមកណាដោយអាចការពារករណីបាត់បង់។ ឧទាហរណ៍ នៅពេលអ្នកក្រោកចេញពីហាងកាហ្វេ ស្រាប់តែអ្នកមិនបានយកទូរសព្ទដៃរបស់អ្នកពីលើតុកាហ្វេ ដោយហេតុអ្នកមិនបានពិនិត្យឱ្យសព្វគ្រប់ជ្រុងជ្រោយ តើអ្នកសោកស្តាយប៉ុណ្ណាទៅក្នុងការបាត់បង់របស់ផ្ទាល់ខ្លូន? ដូច្នេះ សូមបង្កើតទម្លាប់ពិនិត្យមើលរបស់របររបស់អ្នកឱ្យបានច្បាស់លាស់មុនពេលចាកចេញពីទីតាំងកន្លែងណាមួយ ចៀសវាងការបាត់បង់ដោយអចេតនា។

  1. ទុកប្រាក់កាក់ឱ្យដាច់ដោយឡែកពីគ្នា

នៅពេលធ្វើដំណើរកំសាន្ត សូមទុកប្រាក់កាក់របស់អ្នកជាប់នឹងខ្លួនតាមកន្លែងផ្សេងៗដាច់ដោយឡែកពីគ្នា។ អ្នកអាចទុកដាក់នៅក្នុងហោប៉ៅសម្លៀកសំពាក់ កាបូបតូចៗនៅកន្លែងលាក់កំបាំងក្នុងកាតាបធ្វើដំណើររបស់អ្នក ការធ្វើបែបនេះដើម្បីធានាថា នៅពេលមានករណីអំពើចោរកម្មកើតឡើង អ្នកនឹងនៅតែមានប្រាក់ខ្លះនៅសល់។ ជាការឆ្លាតវៃបន្ថែម អ្នកអាចទុកប្រាក់កាក់ខ្លះនៅកន្លែងដែលអ្នកស្នាក់នៅ ដើម្បីប្រើប្រាស់នាពេលចាំបាច់ណាមួយ។

  1. កុំបង្ហាញទ្រព្យឱ្យគេឃើញខ្លាំងពេក

នៅពេលធ្វើដំណើរកំសាន្ត បើមិនចាំបាច់ កុំសូវបង្ហាញទ្រព្យរបស់មានតម្លៃឱ្យគេឃើញច្រើនពេក កុំឱ្យមានការកើតឡើងនូវអំពើចោរកម្ម។ ដើម្បីចៀសវាងចោរលូកហោប៉ៅ ឬចោរឆក់របស់មានតម្លៃផ្សេងៗ សូមកុំពាក់គ្រឿងអលង្ការ និងរបស់មានតម្លៃជាប់ខ្លួនច្រើនពេក។ ការដើរលេងសប្បាយ អ្នកមិនចាំបាច់ទាល់តែបំពាក់នូវគ្រឿងអួតសំញែងឱ្យគេមើលមកថាអ្នកជាអ្នកមានទ្រព្យស្តុកស្តម្ភឡើយ។

  1. ថតចម្លងឯកសារផ្សេងៗ

ស្គែនឯកសារធ្វើដំណើរសំខាន់ៗដូចជា លិខិតឆ្លងដែន ទិដ្ឋការ អត្តសញ្ញាណប័ណ្ណ និងប័ណ្ណធានារ៉ាប់រងទេសចរណ៍ ហើយរក្សាទុកនៅក្នុងគណនេយ្យអ៊ីម៉ែលឱ្យបានល្អ។ អ្នកក៏អាចទុកឯកសារទាំងនេះនៅកន្លែងដែលមានសុវត្ថិភាពផ្សេងៗទៀតដូចជា នៅក្នុងវ៉ាលីស ឬកាតាបផ្ទាល់ខ្លួន។

  1. សុវត្ថិភាពចំពោះមនុស្សប្លែកមុខ

សូមប្រុងប្រយ័ត្ននៅពេលដែលមានមនុស្សប្លែកមុខដើរមករកអ្នក។ ទោះបីជាគេទំនងមិនផ្តល់ទុក្ខទោសដល់អ្នកក៏ដោយ ក៏អ្នកត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច សូម្បីតែបុគ្គលម្នាក់នោះមានឥរិយាបទស្រគត់ស្រគំក្តី គេក៏អាចមានលទ្ធភាពក្នុងកា​រកេងយកចំណេញលើអ្នក និងទាញយកនូវផលប្រយោជន៍អ្វីមួយពីអ្នកផងដែរ។ ប្រសិនបើអ្នកទទួលអារម្មណ៍ថាគ្មានសុវត្ថិភាព​ សូមដើរចេញពីបុគ្គលម្នាក់នោះឱ្យឆាប់ និងទៅរកទីកន្លែងណាមួយដែលមានសុវត្ថិភាពសម្រាប់អ្នក។

  1. ធានារ៉ាប់រងដោយខ្លួនឯង

អ្នកប្រហែលជាគិតថាមិនចាំបាច់ប៉ុន្មានទេ ប៉ុន្តែជាការប្រសើរអ្នកគួរតែមានធានារ៉ាប់រងដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន ជាជាងការសោកស្តាយក្រោយនៅពេលមានបញ្ហាកើតឡើង។ របួស ឬជំងឺផ្សេងៗអាចកើតមានឡើងគ្រប់ពេល ហើយអ្នកប្រាកដជាត្រូវការសេវាសុខភាព កុំឱ្យមានការចំណាយប្រាក់ច្រើននៅស្រុកគេ។ ចូរគិតទៅដល់សុខុមាលភាពរបស់អ្នកនៅពេលអានាគត ហើយបង់ថ្លៃសេវាកម្មធានារ៉ាប់រងសុខភាព ទើបអ្នកលែងមានក្តីបារម្ភនៅពេលធ្វើដំណើរកំសាន្ត។

  1. ចាក់ថ្នាំជំងឺបង្ការឆ្លង

ពិភាក្សាជាមួយវិជ្ជបណ្ឌិត ដើម្បីចាក់ថ្នាំបង្ការជំងឺឆ្លង មុនពេលធ្វើដំណើរកំសាន្តនិងមានពេលគ្រប់គ្រន់ល្មមរវាងពេលរៀបចំផែនការកំសាន្ត និងពេលចេញដំណើរកំសាន្តដើម្បីអាចមានពេលណាត់ជួបជាមួយវេជ្ជបណ្ឌិត។ តំបន់ទេសចរណ៍ខ្លះ អាត្រាជំងឺឆ្លងគឺខ្ពស់ ហើយជាការសំខាន់ អ្នកត្រូវយល់ដឹងអំពីការការពារខ្លួនពីជំងឺទាំងនោះដែលអាចដូចជា ជំងឺគ្រុនចាញ់ ឬជាជំងឺ COVID 19 ជាដើម។

  1. ប្រព័ន្ធជួយការពារ

អ្នកជាស្រី្តភេទ វាពិតជាសំខាន់បំផុតដែលត្រូវមាននរណាម្នាក់អាចជួយការពារសុខសុវត្ថិភាពអ្នកបាន។ នេះមិនមែនមានន័យថា ស្រ្តីមិនអាចធ្វើដំណើរកំសាន្តតែម្នាក់ឯងនោះទេ ប៉ុន្តែសូមមានការប្រុងប្រយ័ត្នខ្ពស់នាពេលរាត្រី ឬនៅកន្លែងស្ងាត់។ ត្រូវស្នាក់នៅកន្លែងដែលមានមនុស្សរស់នៅច្រើន បង្កើនភាពរវាសរវៃ និងកុំឱ្យមានកេរ្តិ៍ឈ្មោះទៅអាក្រក់នៅក្នុងស្រុករបស់គេ។ ពិភពលោកពោរពេញទៅដោយមនុស្សអាក្រក់ជាច្រើនមានគោលបំណងកេងយកប្រយោជន៍ពីអ្នក​ ដូច្នេះសូមកុំឱ្យជនទាំងនោះឆ្លៀតឱកាសធ្វើបាបអ្នកបាន។

  1. គោរពច្បាប់ទម្លាប់

ក្រិត្យក្រមនៃការស្លៀកពាក់នៅក្នុងសង្គម មានលក្ខណៈខុសៗគ្នានៅទូទាំងពិភពលោក។ នៅតំបន់ខ្លះនៃពិភពលោក ត្រូវបានហាមឃាត់ដាច់ខាតចំពោះស្ទាយ៍នៃសម្លៀកបំពាក់មួយចំនួន ដូចនេះ សូមអ្នកស្វែងយល់ពីក្រិត្យក្រមនៃការស្លៀកពាក់ឱ្យបានច្បាស់លាស់ (ទាំងផ្លូវការ និង មិនផ្លូវការ) របស់របទសង្គមដែលប្រជាជនរស់នៅទីនោះ។

  1. នៅពេលជួបគ្រោះថ្នាក់

ក្នុងករណីដែលគេបានវាយប្លន់អ្នក (អ្នកអាចឱ្យកាបូប នាឡិកាដៃ ឬរបស់ផ្សេងៗទៀតដែលគិតថាមិនសូវមានតម្លៃទៅជនទុច្ចរិតទាំងនោះ) កុំចាំបាច់តតាំង ឬឆក់ដណ្តើមរបស់ទាំងនោះមកវិញអី។ ទោះបីជាពិបាកអនុវត្តតាមវិធីបែបនេះក្តី ប៉ុន្តែអ្នកអាចគិតថា ការបាត់បង់ទ្រព្យសម្បត្តិបន្តិចបន្តួច គឺប្រសើរជាជាងទទួលរងរបួសដែលពិបាកនឹងព្យាបាល ឬជួបបញ្ហាធ្ងន់ធ្ងរជាងហ្នឹង។ ជាការសំខាន់មួយទៀត អ្នកត្រូវសិក្សាអំពីឃ្លាសំខាន់ៗដូចជា “ជួយ!” “ភ្លើង!” “ឈប់!” ជាភាសាតំបន់ដែលប្រើប្រាស់នៅទីកន្លែងដែលអ្នកទៅទស្សនា និងជាពិសេសគឺស្គាល់ស្ថានីយ៍ប៉ូលីសឱ្យបានច្បាស់។

Previous Post

គន្លឹះថែទាំសម្រស់សម្រាប់ស្ត្រីវ័យអស់វដ្ដរដូវ

Next Post

សហគ្រិន​ស្ត្រី​ខ្មែរ​នៅ​ជប៉ុន ចង់​កសាង​រោងចក្រ​កែច្នៃ​ក្នុង​ស្រុក ដែល​អាច​រក​លុយ​បាន​រាប់លាន

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
Generation Z (GenZ)
របទជីវិត

Generation Z (GenZ)

by Kim Heng
សៅរ៍ ឧសភា 3rd, 2025
Load More
Next Post
សហគ្រិន​ស្ត្រី​ខ្មែរ​នៅ​ជប៉ុន ចង់​កសាង​រោងចក្រ​កែច្នៃ​ក្នុង​ស្រុក ដែល​អាច​រក​លុយ​បាន​រាប់លាន

សហគ្រិន​ស្ត្រី​ខ្មែរ​នៅ​ជប៉ុន ចង់​កសាង​រោងចក្រ​កែច្នៃ​ក្នុង​ស្រុក ដែល​អាច​រក​លុយ​បាន​រាប់លាន

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.