• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ដំណោះស្រាយបញ្ហារលាក រោល… ដែលបណ្តាលមកពីខោទឹកនោមទារក

by Pisey Dim
ព្រហស្បតិ៍ មេសា 18th, 2024
in ភាពជាមាតា
325
SHARES
Share on FacebookShare on Twitter

ការសម្អាតខោទឹកនោមរបស់ទារកឱ្យបានស្អាត និងមានអនាម័យល្អអាចធ្វើឱ្យទារកមានភាពរីករាយ និងទទួលបានផាសុកភាពល្អ។ បញ្ហាការរលាករោលដែលបណ្តាលមកពីខោទឹកនោម គឺជាករណីដែលតែងមានឡើងជាទូទៅចំពោះទារកគ្រប់រូប ហើយបញ្ហានេះគឺបណ្តាលមកពីបញ្ហាជាច្រើនយ៉ាងផ្សេងគ្នា។

បើទោះបីជាអ្នកម្តាយមានការផ្លាស់ប្តូរខោទឹកនោមទារកញឹកញាប់ជាប្រចាំ រួមទាងប្រើប្រាស់នូវផលិតផលបែបធម្មជាតិយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចចៀសផុតពីបញ្ហាទាំងអស់នេះឡើយ។ អ្នកប្រាកដជាឆ្ងល់ហើយថា តើគួរព្យាបាលបញ្ហារលាករោលនេះនៅផ្ទះដោយរបៀបណា?

មធ្យោបាយដែលល្អគឺ ចេះចាប់អារម្មណ៍ទៅលើរឿងអនាម័យចំពោះទារក និងព្យាយាមស្វែងរកមូលហេតុដែលបណ្តាលឱ្យកើតមានបញ្ហានេះ ហើយរកដំណោះស្រាយដោយវិធីងាយៗ កុំទុកឱ្យទារកទទួលរងបញ្ហានេះយូរ នោះកូនៗរបស់អ្នកប្រាកដជាទទួលបានផាសុកភាពល្អ។

សម្អាតកន្លែងរលាករោលឱ្យបានស្អាត និងប្រកបដោយអនាម័យខ្ពស់
ការព្យាបាល តម្រូវឱ្យមាតាយកចិត្តទុកដាក់ទៅលើការសម្អាតកន្លែងដែលកើតរលាក ដើម្បីទប់ស្កាត់ការរាលដាលរមាស់កាន់តែធំ ហើយអាចបណ្តាលឱ្យទារកឈឺក្រហល់ក្រហាយ។ នៅពេលដែលធ្វើការផ្លាស់ខោទឹកនោម ជម្រើសល្អបំផុតគឺត្រូវប្រើប្រាស់ក្រណាត់ទន់ស្អាតមួយ ជ្រលក់ទឹកក្តៅឧណ្ណៗរួចយកមកជូតត្រង់សាច់ដែលរលាកនោះឱ្យបានស្អាតល្អ និងទុកឱ្យស្ងួតសឹមធ្វើការស្លៀកខោទឹកនោមថ្មី ប៉ុន្តែមាតាគ្រប់រូបមិនត្រូវប្រើប្រាស់ផលិតផលណាដែលមានជាតិកាត់ខ្លាំងមកលើទារកទេ។

ព្យាបាលកន្លែងដែលរលាករោលឱ្យបានជាសះស្បើយ
ដាក់ទារកនៅកន្លែងណាមួយដែលស្អាត ដោយខ្លួនទទេចំនួន ១៥ ទៅ ៣០នាទី ពីរទៅបីដងក្នុងមួយថ្ងៃ។ ការធ្វើបែបនេះគឹអាចជួយឱ្យកន្លែងដែលរលាករោលអាចប៉ះត្រូវជាមួយខ្យល់បរិសុទ្ធ រួមទាំងជួយឱ្យស្បែកនៅត្រង់នោះអស់ជាតិសើម។ គួរផ្លាស់ប្តូរខោទឹកនោមឱ្យបានជាប្រចាំ អាចជួយធ្វើឱ្យកន្លែងដែលរលាករោលឆាប់ស្ងួត និងស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។

ផលិតផលជួយធ្វើឱ្យឆាប់ជាសះស្បើយ
ជម្រើសនៃការប្រើប្រាស់ផលិតផលដែលផ្សំពីធម្មជាតិ គឺជាការល្អបំផុត។ ផលិតផលដែលមានសារធាតុ (Zinc Oxide) បន្ថែមពីនេះផលិតផលធម្មជាតិរួមមាន ផលិតផលដែលមិនផ្ទុកសារធាតុគីមី ផលិតផលដែលផ្សំឡើងពីម្ស៉ៅអូត (ម្ស៉ៅសាលី) ។ មាតាមួយចំនួនបានប្រើប្រាសវិធីសាស្រ្តធម្មជាំតិដូចជាការច្របាច់យកទកដោះស្រស់របស់ខ្លួនទៅលើកន្លែងរលាករោលរបស់ទារក មុនពេលយលទារកទៅសំដិលខ្យល់ នេះជាការពិតទឹកដោះម្តាយមានសារសំខាន់ជួយធ្វើឱ្យឆាប់ជាសះស្បើយ និងជួយទប់ស្កាត់ការឆ្លងរោគពីបញ្ហាផ្សេងៗជាដើម។

ពិនិត្យមើលទៅលើមូលហេតុផ្សេងៗ
ពេលខ្លះបញ្ហាតូចតាចក៏អាចបណ្តាលឱ្យទារកមានបញ្ហារលាករោល ឡើងកន្ទួលរមាស់ដែរ។ មាតាគួរតែពិនិត្យមើលទៅលើប្រភេទខោទឹកនោម ការស្លៀកពាក់សម្លៀកបំពាក់ រយៈពេលដែលត្រូវផ្លាស់ប្តូរខោទឹកនោម របបអាហារ និងកន្លែងដែលទារកគេង។ កង្វះអានាម័យក៏អាចជាមូលហេតុធ្វើឱ្យទារកកើតមានបញ្ញាទាំងអស់នោះ។

Previous Post

IMF ទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់បង់ក្លាដែសមកត្រឹម ៥,៧%

Next Post

នេះជាស្បែក​ជើង​សម្រាប់រដូវក្ដៅ ដែល​ជាចំណូល​ចិត្តរបស់ Meghan Markle

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ចិញ្ចឹមកូន ដោយបណ្តុះសមត្ថភាពពិសេស តាមរយៈ វិធីទាំង ៥
ភាពជាមាតា

ចិញ្ចឹមកូន ដោយបណ្តុះសមត្ថភាពពិសេស តាមរយៈ វិធីទាំង ៥

by Pisey Dim
សុក្រ មករា 24th, 2025
៥ វិធី បង្កើតទម្លាប់ឆ្លុះបញ្ចាំងឡើងវិញសម្រាប់កូនរបស់អ្នក
ភាពជាមាតា

៥ វិធី បង្កើតទម្លាប់ឆ្លុះបញ្ចាំងឡើងវិញសម្រាប់កូនរបស់អ្នក

by Pisey Dim
សុក្រ មករា 24th, 2025
ភាពវិជ្ជមាននៃរូបរាងកាយ របស់កុមារ និងយុវវ័យ
ភាពជាមាតា

ភាពវិជ្ជមាននៃរូបរាងកាយ របស់កុមារ និងយុវវ័យ

by Pisey Dim
ព្រហស្បតិ៍ មករា 23rd, 2025
សុវត្ថិភាពកូនតូចៗ នៅលើប្រព័ន្ធអ៊ីនធើណេត
ភាពជាមាតា

សុវត្ថិភាពកូនតូចៗ នៅលើប្រព័ន្ធអ៊ីនធើណេត

by Pisey Dim
សុក្រ មករា 24th, 2025
Load More
Next Post
នេះជាស្បែក​ជើង​សម្រាប់រដូវក្ដៅ ដែល​ជាចំណូល​ចិត្តរបស់ Meghan Markle

នេះជាស្បែក​ជើង​សម្រាប់រដូវក្ដៅ ដែល​ជាចំណូល​ចិត្តរបស់ Meghan Markle

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.