• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

តិចអត់ដឹង? …ទឹកដូងមានផ្ទុកគុណប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនដល់ម្លឹង

by Pisey Dim
ពុធ មេសា 17th, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ទឹកដូង គឺជាជម្រើសនៃភេសជ្ជៈដែលសម្បូរសារធាតុចិញ្ចឹមក្នុងការផ្តល់ជាតិសំណើមដល់ស្បែក និងរក្សាជាតិទឹកនៅក្នុងសារពាង្គកាយ។ ទឹកដូង បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពទាំងមូលរបស់អ្នក រួមទាំងសុខភាពបេះដូង និងបង្ការបញ្ហាគ្រួសក្នុងតម្រងនោមផងដែរ។

ក្រៅពីមានឱជារសជាតិផ្អែម ក្លិបក្រអូប និងផ្តល់ជាតិទឹកតាមរយៈធម្មជាតិ ទឹកដូងក៏សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ រួមមាន សារធាតុរ៉ែ និងអេឡិចត្រូលីតជាច្រើនដូចជា ប៉ូតាស្យូម កាល់ស្យូម ម៉ង់ហ្គាណែស សារធាតុប្រឆាំងអុកស៊ីតកម្ម អាស៊ីតអាមីណូ និងស៊ីតូគីនីន។ បន្ថែមពីនេះ ទឹកដូងផ្ទុកកាឡូរី កាបូអ៊ីដ្រាត និងជាតិស្ករទាបបំផុត ដែលជាហេតុ ភេសជ្ជៈដ៏អស្ចារ្យមួយនេះមិនងាយធ្វើឱ្យអ្នកឡើងទម្ងន់ដូចភេសជ្ជៈផ្លែឈើដទៃ។

ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង
ទឹកដូងសម្បូរទៅដោយ ជាតិប៉ូតាស្យូម សារជាតិប្រឆាំងអុកស៊ីតកម្ម ប្រឆាំងការរលាក និងកំណកឈាម ហើយគ្មានផ្ទុកជាតិកូលេស្តេរ៉ូល ឬខ្លាញ់ទេ នេះជាអ្វីដែលមានប្រយោជន៍ដល់សុខភាពបេះដូងបំផុត ដែលអាចជួយបង្កើនកូលេស្តេរ៉ូលល្អ HDL កាត់បន្ថយកូលេស្តេរ៉ូលអាក្រក់នៅក្នុងសរសៃឈាមបេះដូង។

អាចជួយការពារគ្រួសក្នុងតម្រងនោម
ទឹកដូង គឹជាភេសជ្ជៈបំពេញជាតិទឹកដោយធម្មជាតិដល់រូបរាងកាយ។ ប្រសិនបើអ្នកជាមនុស្សមិនសូវចូលចិត្តញ៉ាំទឹកទេ សូមអ្នកទទួលទានទឹកដូង ទឹកដូងមិនត្រឹមតែមានឱរសជាតិផ្អែមឆ្ងាញ់ទេ វាថែមទាំងជួយការពារការកើតមានបញ្ហាគ្រួសក្នុងតម្រងនោមផងដែរ។ វាក៏អាចបណ្តេញជាតិក្លរីន និង Citrate នៅក្នុងទឹកនោមរបស់មនុស្ស។

បញ្ចុះសម្ពាធឈាម
ទឹកដូងអាចធ្វើឱ្យមានតុល្យភាពបញ្ចេញនូវសារធាតុ សូដ្យូម ចេញពីរូបរាងកាយដោយសារក្នុងភេសជញជៈនេះមានផ្ទុក វីតាមីន C ប៉ូតាស្យូម និងម៉ាញ៉េស្យូម ហើយការបញ្ចេញសារធាតុ សូដ្យូម នេះបានចូលរួមកាត់បន្ថយហានិភ័យជំងឺសម្ពាធឈាម ដូចជា លើសឈាមជាដើម។

ព្យាបាលបញ្ហាឈឺក្បាល
ទឹកដូង អាចជួយដោះស្រាយបញ្ហាឈឺក្បាលភាគច្រើន ដែលបណ្តាលមកពីកង្វះជាតិទឹក ព្រោះទឹកដូងអាចជួយបំពេញអេឡិចត្រូលីត និងជាតិទឹកក្នុងខ្លួនឡើងវិញ។
បន្ថែមនូវអត្ថប្រយោជន៍មួយទៀត គឺម៉ាញ៉េស្យូម ដោយសារពេលយើងឈឺក្បាលប្រកាំងភាគច្រើន តែងធ្វើឲ្យខ្វះជាតិម៉ាញ៉េស្យូម។ ការសិក្សារជាច្រើនបង្ហាញថា ម៉ាញ៉េស្យូមក្នុងទឹកដូងជួយកាត់បន្ថយដោះស្រាយបញ្ហាឈឺក្បាលដែលតែងកើតឡើងជាញឹកញាប់។

ជួយសម្រកទម្ងន់
ប្រសិនបើអ្នកចង់សម្រកទម្ងន់ដោយសុវត្ថិភាព ជម្រើសនៃភេសជ្ជៈដ៏ល្អគឺ ទឹកដូង។ អ្នកគួរតែផឹកទឹកដូងឱ្យបានញឹកញាប់ ព្រោះអង់ស៊ីមសកម្មនៅក្នុងទឹកដូង អាចជួយសម្រួលការរំលាយអាហារ និងបន្ថែមសមត្ថភាពដុតជាតិខ្លាញ់ និងមេតាបូលីសចេញពីរាងកាយ។

Previous Post

គោលដៅទេសចរណ៍សំខាន់ៗទាំង១៨ ដែលស្ថិតនៅក្នុងភូមិភាគឦសាន នៃប្រទេសកម្ពុជា

Next Post

មកដឹង ៥គន្លឹះដែលធ្វើឱ្យសក់អ្នកឆាប់ដុះ និងមានទម្ងន់ក្រាស់ល្អ!

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1
សុខភាព និង សម្ផស្ស

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

by Pisey Dim
សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍
សុខភាព និង សម្ផស្ស

ជម្ងឺថប់បារម្មណ៍

by Kim Heng
ច័ន្ទ ឧសភា 12th, 2025
ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត
សុខភាព និង សម្ផស្ស

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

by Kim Heng
សុក្រ ឧសភា 9th, 2025
ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?
សុខភាព និង សម្ផស្ស

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

by Kim Heng
ពុធ ឧសភា 7th, 2025
Load More
Next Post
មកដឹង ៥គន្លឹះដែលធ្វើឱ្យសក់អ្នកឆាប់ដុះ និងមានទម្ងន់ក្រាស់ល្អ!

មកដឹង ៥គន្លឹះដែលធ្វើឱ្យសក់អ្នកឆាប់ដុះ និងមានទម្ងន់ក្រាស់ល្អ!

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.