• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

មកមើលក្រវិលប៉ុន្មានប្រភេទនេះ ធានាថាលែងពិបាក ក្នុងការជ្រើសរើសម៉ូតសម្រាប់ពាក់ទៀតហើយ

by Sothearith
ពុធ មិថុនា 12th, 2024
in ហ្វេស្សិន
325
SHARES
Share on FacebookShare on Twitter

ក្រវិល ជាគ្រឿងលម្អខ្លួនរបស់ស្រ្តី ដែលមិនអាចខ្វះបាន នៅក្នុងចំណោមគ្រឿងអលង្ការ ទាំងអស់ដែលពាក់នៅលើខ្លួន។ ក្រវិល បានចេញម៉ូតជាច្រើនប្រភេទ មានទាំងប្រភេទមាស ពេជ្រ ផ្លាទីន និង គុជ ជាដើម។ យ៉ាងណាមិញ ប្រភេទក្រវិលដែលកំពុងទទួលបានការពេញនិយម ស្ថិតនៅក្នុង Trending មានមិនច្រើននោះទេ។

ខាងក្រោមនេះជាប្រភេទក្រវិល ដែលកំពុងពេញនិយម ៖

Gemstone Earrings

ក្រវិល​ត្បូង​ Gemstone ជា​ជម្រើស​មិនសូវឆើតឆាយពេក​ ប៉ុន្តែ​ស្រស់​ស្អាត។ ក្រវិលប្រភេទនេះត្រូវបានគេរចនាមកជាមួយនឹងពណ៌ រូបរាង មានភាពទាក់ទាញ។ ចំណែកប្រភេទត្បូងសម្រាប់ក៏មានច្រើនប្រភេទដែរ ដូចជា ត្បូងគ្រីស្តាល់ ត្បូងទទឹម និង ត្បូងកណ្តៀង។ បន្ថែមពណ៌ចម្រុះ ដើម្បីជួយលើកសម្រស់សម្លៀកបំពាក់របស់អ្នក ជាមួយក្រវិល Gemstone។

Threader Earrings

ក្រវិលម៉ូតនេះ​ មាន​ការ​ពេញ​និយម​ខ្លាំង​ណាស់​ព្រោះ​វា​មាន​លក្ខណៈ​ប្លែក​ស្អាត ហើយ​អាច​ពាក់លេងស្តាយ​បាន​ច្រើនទម្រង់។ ម៉ូតក្រវិល​នេះស័ក្តិសមសម្រាប់អ្នកចូលចិត្តលេងខ្លួនបែបហ្វេស្សិន។ ​អ្នក​ក៏​អាច​ពាក់វា​គេង​បាន​ដែរ ដោយមិនមានផលរំខាន និងមិនចាំបាច់ដោះចេញនោះទេ។

Pearl Earrings

ក្រវិលគុជខ្យង ​ត្រលប់មកវិញហើយ ជាមួយនឹងការរចនាម៉ូតបែបបុរាណ ប៉ុន្តែមិនសុាំភ្នែកនោះទេ។ គុជខ្យង ថ្វីត្បិតតែជាគ្រឿងអលង្ការបែបបុរាណ ប៉ុន្តែវាត្រូវបានគេយកមកច្នៃជាក្រវិល ដ៏ទាន់សម័យ និងផ្តល់នូវភាពថ្លៃថ្នូរដល់អ្នកពាក់ថែមទៀតផង។ ចំណែកគុជ​ក៏​មាន​ច្រើន​ពណ៌​ដូច​ជា ស ផ្កាឈូក និង​ខ្មៅ សម្រាប់លោកអ្នកជ្រើសរើស។

Huggies

ក្រវិល Huggie គឺជាក្រវិលមួយប្រភេទទៀត ដែលស្ថិតនៅក្នុងបញ្ជីក្រវិលបែបប្រពៃណី។ ក្រវិល​ទាំង​នេះ​ត្រូវបានគេរចនាមក ធ្វើឱ្យអ្នកពាក់មានអារម្មណ៍ស្រួល​ត្រចៀក និង មិនឈឺនៅពេលពាក់វាយូរ។

Oversized Yellow Gold Hoops

ក្រវិលមាសពណ៌លឿងគឺជាគ្រឿងលម្អខ្លួនដ៏សំខាន់មួយ ដែលត្រូវតែមាននៅក្នុងទូរគ្រឿងអលង្ការរបស់ស្រ្តី។ បុរាណ​មិន​ចេះ​ចប់​ដែល​បច្ចុប្បន្ន​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង។ ក្រវិល​មាសនេះ ត្រូវបានគេរចនាវា​ឱ្យមានទំហំ​ធំ​ជាង​មុន​ ប៉ុន្តែវានៅតែរក្សាបាននូវភាពស្រស់ស្អាត។

Chain Link Earrings

ក្រវិលនេះ ជាប្រភេទខ្សែច្រវ៉ាក់ ដែលមានភាពទាន់សម័យ។ ក្រវិល​ទាំងនេះ​មាន​តំណភ្ជាប់​វែងៗ​ដែល​មាន​​រូបរាង​ឆើតឆាយ។ វាស័ក្តិសមសម្រាប់ការពាក់ជាមួយនឹងស្តាយលេងខ្លួនបែបយុវវ័យ ពិសេសសម្រាប់ការចូលរួមពិធីជួបលៀង ឫ ពេលដើរលេងកម្សាន្តជាដើម។

Colorful Statement Earrings

ក្រវិលប្រភេទនេះ ត្រូវបានគេរចនាមកមានលក្ខណៈទំនើប និងទាន់សម័យ។ ម៉ូតនេះ ស័ក្តិសមសម្រាប់អ្នកចូលចិត្តបន្ថែមត្បូងចម្រុះពណ៌ ដើម្បីជួយលើកសម្រស់សម្លៀកបំពាក់។ ការបន្ថែមពណ៌បែបឆើតឆាយ ក៏ជាវិធីងាយស្រួលក្នុងការបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក។

Traditional Diamond Studs

ក្រវិលប្រភេទនេះ ជាប្រភេទ ពេជ្រ ចរណៃ និងជា​ក្រវិល​ដែល​មនុស្ស​ស្រីស្រឡាញ់បំផុត។ ក្រវិលពេជ្រមួយឈុតនេះ នឹងក្លាយជា Trend ដែលមានការពេញនិយម មិនជិនណាយ ហើយតែងតែមានការរចនាម៉ូតថ្មីជានិច្ច។ ជាការពិត ​អ្នកនឹងមិន​អាច​មើល​រំលងពី​ពន្លឺ​នៃ​ត្បូង​ពេជ្រ​ដ៏​ស្រស់​ស្អាតមួយនេះបាននោះទេ។ មិនថាអ្នកពាក់វាទៅការិយាល័យ ឬចេញទៅដើរលេងកម្សាន្ត ក្រវិលពេជ្រមួយគូគឺល្អឥតខ្ចោះ៕

Tags: ហ្វេស្សិន
Previous Post

ស្រាសាំប៉ាញរ៉ូស (Champagne Rosé) សម្រាប់អាហារនាពេលរាត្រីដ៏រ៉ូមែនទិច

Next Post

គន្លឹះ 8 យ៉ាងដើម្បីការពារ និងថែរក្សាស្បែកចាស់

Sothearith

Sothearith

Related Posts

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025
កម្សាន្ត

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025
កម្សាន្ត

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
AMI អបអរនិទាឃរដូវជាមួយ Collection “Blossom”
កម្សាន្ត

AMI អបអរនិទាឃរដូវជាមួយ Collection “Blossom”

by Pisey Dim
សៅរ៍ ឧសភា 3rd, 2025
អ្នកនាង ញ៉ា គឹមម៉ូលីនី ជាអ្នកច្នៃម៉ូដហ្វេសិនដ៏ប៉ិនប្រសប់ម្នាក់ មានទេពកោសល្យហាក់ចាក់ឫសតាំងពីកំណើត
កម្សាន្ត

អ្នកនាង ញ៉ា គឹមម៉ូលីនី ជាអ្នកច្នៃម៉ូដហ្វេសិនដ៏ប៉ិនប្រសប់ម្នាក់ មានទេពកោសល្យហាក់ចាក់ឫសតាំងពីកំណើត

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
គន្លឹះ 8 យ៉ាងដើម្បីការពារ និងថែរក្សាស្បែកចាស់

គន្លឹះ 8 យ៉ាងដើម្បីការពារ និងថែរក្សាស្បែកចាស់

ADVERTISEMENT

Recent.

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (268)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.