• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ណែនាំវីតាមីន ១០​ មុខ ល្អបំផុតសម្រាប់ស្ត្រីគ្រប់រូប

by Pisey Dim
សុក្រ មីនា 8th, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

អាហារហូបចុកប្រចាំថ្ងៃ ពិតជាសំខាន់ណាស់សម្រាប់ស្ត្រីគ្រប់រូប។ អាហារដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់សារពាង្គកាយទាំងមូល ហើយវាក៏អាចបំផ្លាញសារពាង្គកាយអ្នកបានដូចគ្នា ​​ប្រសិនបើអ្នកបរិភោគចំណីចំណុកដែលគ្មានសារធាតុចិញ្ចឹម និងផ្ទុកនូវផលប៉ះពាល់ច្រើនលើសលប់ពេក។

អាហារដែលល្អសម្រាប់សុខភាពស្រ្តី គឺជាអាហារដែលមានផ្ទុកវីតាមីនច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពចុះក្រោយរបស់ស្រ្តី។

វាពិតជាសំខាន់ក្នុងការទទួលទានរបបអាហារវីតាមីន ព្រោះវីតាមីនទាំងនោះបានផ្តល់នូវសារធាតុចិញ្ចឹម និងផ្គត់ផ្គង់រាងកាយឱ្យបានគ្រប់គ្រាន់ ម៉្យាងវាក៏ជាចូលរួមជាចំណែកក្នុងការថែរក្សាសម្រស់ស្រ្តីឱ្យនៅក្មេងជាងវ័យដូចគ្នា។

តាមការស្រាវជ្រាវកន្លងមក ឡេឌីស៍ សូមលើកបង្ហាញថា ខាងក្រោមនេះ គឺជាវីតាមីនទាំង១០​មុខ ដែលដើរតួសំខាន់ចំពោះស្រ្តីគ្រប់រូបក្នុងការទទួលទាន ដើម្បីក្លាយជាស្រ្តីម្នាក់ប្រកបដោយសុខភាពល្អប្រពៃ និងមានសម្រស់ដ៏ផូរផង់គួរជាទីទាក់ទាញចិត្ត។

1.វីតាមីន A

វីតាមីន A ផ្ទុក Antioxidant ដែលស្រ្តីគ្រប់រូបត្រូវការជាចាំបាច់ដើម្បីជួយសាងសង់ និងទ្រទ្រង់ឆ្អឹង ធ្មេញ ស្បែក និងភ្នាសរំអិល។ វីតាមីន A ក៏ជួយកាត់បន្ថយឱកាសនៃការកើតជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។ អាហារដែលសម្បូរវីតាមីន A មានដូចជា ផ្លែការ៉ុត ល្ពៅ ត្រសក់ ប៉េងប៉ោះ ត្របែក​ ឪឡឹក ល្ហុង ស៊ុត ខាត់ណាខៀវ ទឹកដោះគោ និងប្រភេទគ្រាប់ធុញ្ញជាតិជាដើម។

2.វីតាមីន B2

វីតាមីន B2 ជួយឱ្យរាងកាយលូតលាស់បានល្អប្រកបដោយសុខភាពរឹងមាំ ជាពិសេសផ្តល់ថាមពលដល់រាងកាយ និងពង្រឹងប្រព័ន្ធភាពស៊ាំ បន្ថយភាពហត់នឿយ ធុញថប់ ស្ពឹកស្រពន់ជាដើម។

វត្តមានរបស់វីតាមីន B2 ជួយការពារមិនឱ្យកើតមានបញ្ហា​ប្រេះបែកបបូរមាត់ សក់ស្ងួត​ ស្បែកជ្រួញ និងរមាស់ស្បែកដោយកត្តាណាមួយ។ ប្រភេទអាហារដែលផ្ទុកវីតាមីនប្រភេទនេះមានដូចជា ឈីស (Cheese) ទឹកដោះគោ បន្លែបៃតង សណ្តែកបាយ គ្រាប់អាល់ម៉ុន (Almond) និងផ្សិត។

3.វីតាមីន B6

បន្ថែមការចងចាំ កាត់បន្ថយជំងឺបេះដូង ការពារជំងឺខ្វះឈាម អស់កម្លាំង ជំនួយខួរក្បាល សម្រួលដល់កម្រិតជាតិស្ករក្នុងឈា​ម បន្ថយអាការចាញ់កូន។ សាច់ ត្រី ផ្លែប៊័រ ផ្លែចេក និង សណ្តែកគឺជាអាហារដែលមានផ្ទុកវីតាមីនប្រភេទនេះច្រើនជាងគេ។

4.វីតាមីន B7

វីតាមីនប្រភេទនេះត្រូវបានគេរាប់បញ្ចូលជាវីតាមីនបង្កើនភាពលូតលាស់កោសិកាស្បែក និងការសំយោគរបស់អាស៊ីតខ្លាញ់។ វាជួយរក្សាសំណើមឱ្យសរសៃសក់ និងជំនួយការលូតលាស់នៃសក់ ព្យាបាលបញ្ហាក្រចកឆាប់បាក់។ វីតាមីន B7 ក៏ជាតម្រូវសម្រាប់ការលូតលាស់នៃឆ្អឹង និងគ្រប់គ្រងកូឡេស្តេរ៉ូលផងដែរ​​។

អាហារដែលផ្ទុកនូវវីតាមីនមានដូចជា ត្រី ដំឡូងជ្វា អាល់ម៉ុន ការ៉ុត ចេក ផ្លែឈើពណ៌លឿង បន្លែបៃតង សណ្តែក ទឹកដោះគោ យ៉ាអ៊ួរ និងម្ទេស…។​

5.វីតាមីន B9

វាដើរតួសំខាន់ណាស់សម្រាប់ស្ត្រី ព្រោះវាអាចជួយការពារជំងឺបេះដូងសំពាធឈាមឡើងខ្ពស់  (Alzheimer) ជំងឺមហារីក អស់កម្លាំង និងការចងចាំចុះខ្សោយ។ ក្រៅពីនោះ វីតាមីននេះក៏ជួយដល់សុខភាពខួរក្បាល ព្រមទាំងជួយការលូតលាស់ទារកនៅក្នុងផ្ទៃម្តាយ។ វីតាមីន B9 មាននៅក្នុងអាហារមួយចំនួនដូចជា បន្លែបៃតង ទឹកក្រូច ត្រសក់ស្រូវ ស្ត្រូប៊ឺរី ស៊ុត…។​

6.វីតាមីន B12

វាមានសារសំខាន់ក្នុងការជួយបំលែងអាហារសំយោគប្រូតេអ៊ីន​ ជួយដល់បេះដូងនិងខួរក្បាលមិនឱ្យកើតបញ្ហាខ្វះឈាម។ វីតាមីនប្រភេទអាចនៅក្នុងអាហារ ត្រី សាច់ ទឹកដោះគោ យ៉ាអ៊ួរ…។

7.វីតាមីន E

សំខាន់សម្រាប់ស្បែក និងសក់។ វាមានផ្ទុកនៅក្នុងប្រភេទអាហារដូចជា ស្ពៃ ប្រេងពោត ប្រេងអូលីវ គ្រាប់ផ្កាឈូករ័ត្ន ស៊ុត និងត្រសក់…។

8.វីតាមីន C

ជួយបន្ថយឱកាសនៃការកើតជំងឺមហារីក ជួយបង្កើតកោសិកាឈាមក្រហម ពង្រឹងប្រព័ន្ធការពារ បង្កើតសមត្ថភាពក្នុងការព្យាបាលរាងកាយ។ វាផ្ទុកនៅក្នុងប្រភេទ ខាត់ណាខៀវ ក្រូចថ្លុង គីវី ក្រូច ត្របែក​ ដំឡូងបារាំង ប៉េងប៉ោះ…។

9.វីតាមីន D

គឺជាភ្នាក់ងារបឺតស្រូបកាល់ស្យូម ដែលដើរតួយ៉ាងសំខាន់ក្នុងការជួយពង្រឹងឆ្អឹងឱ្យរឹងមាំ។ ក្នុងនោះមានដូចជា ខ្លាញ់ត្រី ទឹកដោះគោ និងស៊ុត សុទ្ធតែជាប្រភេទដែលផ្ទុកវីតាមីន D។

1០.វីតាមីន K

វីតាមីននេះក៏រួមជាចំណែកក្នុងការសម្រួលចរន្តឈាម បន្ថយឱកាសកើតជំងឺបេះដូង​ និងជួយទ្រទ្រង់ប្រព័ន្ធសារពាង្គកាយ។ វាសម្បូរនៅក្នុងប្រភេទអាហារដូចជា ស្ពៃក្តោប ត្រសក់ ម្ទេស ចេក ប៉េងប៉ោះ ប្រេងសណ្តែក និងខ្លាញ់ត្រី…។

នៅពេលដែលរាងកាយអ្នកទទួលបាននូវវីតាមីនទាំង១០ នេះគ្រប់គ្រាន់ អ្នកនឹងរស់នៅប្រកបដោយសុខភាពល្អ រឹងមាំ មិនងាយឈឺថ្កាត់​ និងមានសម្រស់ស្រស់ស្អាត ហើយថែមទាំងសាច់ចាំ ក្មេងជាងវ័យទៀតផង។

 

Previous Post

ពលរដ្ឋខ្មែរនៅអាមេរិកមួយក្រុម ព្យាយាម​លើក​តម្កើង​​សិល្បៈវប្បធម៌​ខ្មែរពីចម្ងាយ​តាម​រយៈ​តន្ត្រី

Next Post

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិលើកទី៤!

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត
សុខភាព និង សម្ផស្ស

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

by Kim Heng
សុក្រ ឧសភា 9th, 2025
ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?
សុខភាព និង សម្ផស្ស

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

by Kim Heng
ពុធ ឧសភា 7th, 2025
មូលហេតុទាំង ៥ ដែលធ្វើឲ្យមុខអ្នកងាយឡើងមុន
សុខភាព និង សម្ផស្ស

មូលហេតុទាំង ៥ ដែលធ្វើឲ្យមុខអ្នកងាយឡើងមុន

by Kim Heng
អង្គារ ឧសភា 6th, 2025
ជំងឺអង់ត្រាក់ Anthrax (ពិសធ្យូង)
សុខភាព និង សម្ផស្ស

ជំងឺអង់ត្រាក់ Anthrax (ពិសធ្យូង)

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
Load More
Next Post
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិលើកទី៤!

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិលើកទី៤!

ADVERTISEMENT

Recent.

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (268)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.